តែទ្រង់យកកូនប្រុសទាំង២របស់រីសប៉ា ជាកូនអ័យ៉ា ដែលនាងបានបង្កើតថ្វាយសូល គឺអើម៉ូនី១ មភីបូសែត១ ព្រមទាំងកូនប្រុស៥នាក់របស់នាងមីកាល ជាបុត្រីសូល ដែលនាងបានបង្កើតឲ្យអ័ទ្រីអែល ជាកូនបារស៊ីឡាយ នៅមហូឡាដែរ
១ ពង្សាវតារក្សត្រ 19:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវចាក់ប្រេង តាំងយេហ៊ូវ ជាកូននីមស៊ីឡើង ឲ្យធ្វើជាស្តេច សោយរាជ្យលើស្រុកអ៊ីស្រាអែលដែរ ឯអេលីសេ ជាកូនសាផាត ដែលនៅអេបិល-មហូឡា នោះត្រូវចាក់ប្រេងតាំងឲ្យធ្វើជាហោរាជំនួសឯង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ត្រូវចាក់ប្រេងតាំងយេហ៊ូវ ជាកូននីមស៊ីឲ្យឡើងធ្វើជាស្តេច សោយរាជ្យលើស្រុកអ៊ីស្រាអែលដែរ ឯអេលីសេ ជាកូនសាផាត ដែលនៅអេបិល-មហូឡា ត្រូវចាក់ប្រេងតាំងឲ្យធ្វើជាហោរាជំនួសឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ត្រូវចាក់ប្រេងអភិសេកយេហ៊ូវ ជាកូនរបស់នឹមស៊ី ឲ្យធ្វើជាស្ដេចលើស្រុកអ៊ីស្រាអែល រួចចាក់ប្រេងតែងតាំងអេលីសេ ជាកូនរបស់សាផាត នៅអេបិល-មហូឡា ឲ្យធ្វើជាព្យាការីជំនួសអ្នក។ អាល់គីតាប បន្ទាប់មក ត្រូវតែងតាំងយេហ៊ូវ ជាកូនរបស់នឹមស៊ី ឲ្យធ្វើជាស្តេចលើស្រុកអ៊ីស្រអែល រួចតែងតាំងអេលីយ៉ាសាក់ ជាកូនរបស់សាផាតនៅអេបិល-មហូឡា ឲ្យធ្វើជាណាពីជំនួសអ្នក។ |
តែទ្រង់យកកូនប្រុសទាំង២របស់រីសប៉ា ជាកូនអ័យ៉ា ដែលនាងបានបង្កើតថ្វាយសូល គឺអើម៉ូនី១ មភីបូសែត១ ព្រមទាំងកូនប្រុស៥នាក់របស់នាងមីកាល ជាបុត្រីសូល ដែលនាងបានបង្កើតឲ្យអ័ទ្រីអែល ជាកូនបារស៊ីឡាយ នៅមហូឡាដែរ
ហើយត្រូវឲ្យសាដុកដ៏ជាសង្ឃ នឹងហោរាណាថាន់ ចាក់ប្រេងតាំងឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលនៅទីនោះ រួចឲ្យផ្លុំត្រែឡើង ហើយស្រែកថា សូមឲ្យស្តេចសាឡូម៉ូនប្រកបដោយសេចក្ដីចំរើនចុះ
ប្អាណា ជាកូនអ័ហ៊ីលូឌ១ លោកនោះត្រួតលើស្រុកត្អាណាក ស្រុកមេគីដោ ហើយគ្រប់ស្រុកបេត-សៀន ដែលនៅជិតសារថាន ខាងក្រោមក្រុងយេសរាល ចាប់តាំងពីបេត-សៀន រហូតដល់អេបិល-មហូឡា ខាងនាយយ៉ុកមាម
ក្រោយមក ក្នុងគ្រាដែលព្រះយេហូវ៉ា ទ្រង់សព្វព្រះហឫទ័យនឹងលើកអេលីយ៉ា ឡើងទៅស្ថានសួគ៌ ដោយខ្យល់កួច នោះអេលីយ៉ា នឹងអេលីសេ ក៏ចេញពីក្រុងគីលកាលទៅជាមួយគ្នា
លុះកាលពួកសិស្សរបស់ពួកហោរា ពីក្រុងយេរីខូរ ដែលឈរមើលពីត្រើយម្ខាង បានឃើញហើយ នោះក៏ថា វិញ្ញាណរបស់អេលីយ៉ា បានសណ្ឋិតលើអេលីសេហើយ រួចគេមកទទួលលោក ក៏ក្រាបចុះដល់ដីនៅចំពោះលោក
កាលបានឆ្លងទៅផុតហើយ នោះអេលីយ៉ាប្រាប់អេលីសេថា ចូរឲ្យឯងសូមអ្វីៗដែលចង់ឲ្យអញធ្វើសំរាប់ឯង ក្នុងពេលមុនដែលព្រះបានលើកអញឡើងពីឯងទៅ អេលីសេឆ្លើយថា សូមឲ្យវិញ្ញាណរបស់លោកបានសណ្ឋិតលើខ្ញុំ ដល់ទៅ២ភាគផង
ហើយនៅជាន់ហោរាអេលីសេ ក៏មានមនុស្សឃ្លង់ជាច្រើន ក្នុងស្រុកអ៊ីស្រាអែលដែរ តែគ្មានអ្នកណាមួយបានជាស្អាតសោះ បានជាតែលោកណាម៉ាន ជាសាសន៍ស៊ីរី១ប៉ុណ្ណោះ
នោះពួក៣០០នាក់ក៏ផ្លុំត្រែឡើង ហើយព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យគេកាប់សំឡាប់គ្នាឯងទៅវិញទៅមក នៅពេញក្នុងកំឡុងកងទ័ពរបស់គេ ពួកទ័ពគេក៏រត់រហូតដល់បេត-ស៊ីតា ខាងសេរេរ៉ា ហើយរហូតដល់ព្រំអេបិល-មហូឡា ជិតតាបាត
តែដល់វេលាដែលត្រូវឲ្យនាងម៉្រាប ជាបុត្រីសូលទៅដាវីឌ នោះត្រឡប់ទៅជាបានលើកទៅឲ្យធ្វើជាប្រពន្ធរបស់អ័ទ្រីអែល ជាពួកមហូឡាវិញ