Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 4:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ហើយ​នៅ​ជាន់​ហោរា​អេលី‌សេ ក៏​មាន​មនុស្ស​ឃ្លង់​ជា​ច្រើន ក្នុង​ស្រុក​អ៊ីស្រាអែល​ដែរ តែ​គ្មាន​អ្នក​ណា​មួយ​បាន​ជា​ស្អាត​សោះ បាន​ជា​តែ​លោក​ណាម៉ាន ជា​សាសន៍​ស៊ីរី​១​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 មួយវិញទៀត នៅ​សម័យ​ព្យាការី​អេលីសេ មាន​មនុស្សឃ្លង់​ជាច្រើន​ក្នុង​អ៊ីស្រាអែល ប៉ុន្តែ​គ្មានអ្នកណា​ម្នាក់​ក្នុងចំណោម​ពួកគេ​ត្រូវបាន​ប្រោសឲ្យបរិសុទ្ធ​ឡើយ មានតែ​ណាម៉ាន​ជនជាតិស៊ីរី​ប៉ុណ្ណោះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 ហើយ​នៅ​ជំនាន់​លោក​អេលីសេ​ ជា​អ្នក​នាំ​ព្រះបន្ទូល​មាន​មនុស្ស​ឃ្លង់​ជា​ច្រើន​នៅ​ក្នុង​អ៊ីស្រាអែល​ ប៉ុន្ដែ​ក្នុង​ចំណោម​ពួកគេ​ គ្មាន​អ្នកណា​ម្នាក់​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ស្អាត​ទេ​ គឺ​មាន​តែ​លោក​ណាម៉ាន​ ជា​ជន​ជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 នៅ​ជំនាន់​ហោរា​អេលី‌សេ ក៏​មាន​មនុស្ស​ឃ្លង់​ជា​ច្រើន ក្នុង​ស្រុក​អ៊ីស្រា‌អែល​ដែរ តែ​គ្មាន​អ្នក​ណា​ម្នាក់​បាន​ជា​ស្អាត​សោះ មាន​តែ​លោក​ណាម៉ាន ជា​សាសន៍​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 នៅ​ជំនាន់​ព្យាការី​អេលីសេ មាន​មនុស្ស​ឃ្លង់​ជា​ច្រើន​ក្នុង​ស្រុក​អ៊ីស្រា‌អែល ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​បាន​ជា​សោះ​ឡើយ គឺ​មាន​តែ​លោក​ណាម៉ាន់​ជា​ជន‌ជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 នៅ​ជំនាន់​ណាពី​អេលី‌យ៉ាសាក់ មាន​មនុស្ស​ឃ្លង់​ជា​ច្រើន ក្នុង​ស្រុក​អ៊ីស្រ‌អែល ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​បាន​ជា​សោះ​ឡើយ គឺ​មាន​តែ​លោក​ណាម៉ាន់​ជា​ជន‌ជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង




លូកា 4:27
10 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​នឹង​មាន​អ្នក​ណា​បង្រៀន​ចំណេះ​ដល់​ព្រះ​ឬ​ទេ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​ជំនុំ‌ជំរះ​ដល់​ទាំង​ពួក​អ្នក​ធំៗ​ផង


ហេតុ​អ្វី​បាន​ជា​លោក​ត​តាំង​នឹង​ទ្រង់ ដ្បិត​ទ្រង់​មិន​បាច់​នឹង​រៀប‌រាប់​ប្រាប់ ពី​ការ​ណា​មួយ​របស់​ទ្រង់​ទេ


តើ​អ្នក​ណា​បាន​បង្គាប់​បង្ហាញ​ផ្លូវ ដែល​ទ្រង់​ត្រូវ​ដើរ ឬ​អ្នក​ណា​ហ៊ាន​ថា ទ្រង់​បាន​ប្រព្រឹត្ត​ការ​ទុច្ចរិត


ឯ​អស់​ទាំង​មនុស្ស​លោក​ក៏​រាប់​ទុក​ជា​ឥត​ការ​ទទេ ទ្រង់​ធ្វើ​តាម​តែ​ព្រះ‌ហឫទ័យ​ក្នុង​ពួក​ពល​បរិវារ​នៃ​ស្ថាន‌សួគ៌ ហើយ​នៅ​កណ្តាល​ពួក​មនុស្ស​លោក​ផង ឥត​មាន​អ្នក​ណា​អាច​នឹង​ឃាត់​ទប់​ព្រះ‌ហស្ត​ទ្រង់ ឬ​នឹង​ទូល​សួរ​ទ្រង់​ថា ទ្រង់​ធ្វើ​អ្វី​ដូច្នេះ​បាន​ឡើយ


គឺ​ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ ហើយ​បាន​សោយ​នំបុ័ង​តាំង​ទុក ដែល​គ្មាន​ច្បាប់​ឲ្យ​ទ្រង់​សោយ ឬ​ពួក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់​ផង ជា​របស់​ទុក​សំរាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ


ទ្រង់​ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់​ដោយ​បន្ទូល​ថា ខ្ញុំ​ចង់​ដែរ ចូរ​ឲ្យ​ជា​ស្អាត​ចុះ ស្រាប់​តែ​រោគ​ឃ្លង់​ក៏​ជា​ស្អាត​ភ្លាម


កាល​ពួក​អ្នក​នៅ​ក្នុង​សាលា​ប្រជុំ បាន​ឮ​សេចក្ដី​ទាំង​នោះ​ហើយ គេ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ


កាល​ទូលបង្គំ​នៅ​ក្នុង​លោកីយ​ជា​មួយ​នឹង​គេ នោះ​ទូលបង្គំ​បាន​រក្សា​គេ ដោយ​ព្រះ‌នាម​ទ្រង់​ដែរ ទូលបង្គំ​បាន​រក្សា​ទុក​នូវ​អស់​អ្នក ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ គ្មាន​អ្នក​ណា​មួយ​ត្រូវ​វិនាស​ឡើយ បាន​វិនាស​តែ​១​នាក់​នោះ ដែល​បាន​ដំរូវ​ឲ្យ​ត្រូវ​វិនាស​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​សំរេច​តាម​បទ​គម្ពីរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម