ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 9:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​ក្រិត្យ‌វិន័យ​លោក​ម៉ូសេ​ថា «កុំ​ឲ្យ​ឃ្លុំ​មាត់​របស់​គោ ដែល​បញ្ជាន់​ស្រូវ​ឡើយ» នោះ​តើ​ព្រះ‌ទ្រង់​គិត​ដល់​គោ​តែ​ប៉ុណ្ណោះ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​នៅក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ មាន​សរសេរ​ទុកមក​ថា​:“កុំ​ឃ្លុំមាត់​គោ ពេល​វា​កំពុង​បញ្ជាន់ស្រូវ​ឡើយ” តើ​ព្រះ​ខ្វល់​ព្រះហឫទ័យ​រឿង​គោ​ឬ​?

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​នៅ​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ​បាន​ចែង​ថា៖​ «កុំ​ឃ្លុំ​មាត់​គោ​ ពេល​កំពុង​បញ្ជាន់​ស្រូវ»។​ ព្រះជាម្ចាស់​មិន​ខ្វល់​ពី​សត្វ​គោ​ទេ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូ​សេ មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ» ។ តើ​ព្រះ‌ទ្រង់​គិត​ពី​គោ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​ក្នុង​វិន័យ​របស់​លោក​ម៉ូសេ​មាន​ចែង​ទុក​ថា: «កុំ​ឃ្លុំ​មាត់​គោ នៅ​ពេល​បញ្ជាន់​ស្រូវ​នោះ​ឡើយ»។ តាម​ពិត ព្រះ‌ជាម្ចាស់​មិន​ខ្វល់​ខ្វាយ​នឹង​គោ​ទេ

សូមមើលជំពូក

អាល់គីតាប

គឺ​ក្នុង​ហ៊ូកុំ​របស់​ណាពី​ម៉ូសា​មាន​ចែង​ទុក​ថាៈ «កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ»។ តាម​ពិត អុលឡោះ​មិន​ខ្វល់​ខ្វាយ​នឹង​គោ​ទេ

សូមមើលជំពូក



១ កូរិន‌ថូស 9:9
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រប់​សត្វ​ទាំង​នោះ​សង្ឃឹម​ចាំ​តែ​ទ្រង់ ឲ្យ​ទ្រង់​បាន​ប្រទាន​ចំណី​ដល់​វា​តាម​ត្រូវ​ពេល


មនុស្ស​សុចរិត​រមែង​ប្រណី ដល់​ជីវិត​នៃ​សត្វ​របស់​ខ្លួន តែ​ចិត្ត​របស់​មនុស្ស​អាក្រក់ នោះ​សាហាវ​ណាស់។


ឯ​ស្រូវ​សំរាប់​ធ្វើ​នំបុ័ង នោះ​គេ​បញ្ជាន់​វិញ ពី​ព្រោះ​គេ​មិន​ចង់​វាយ​ប្រឡេះ​ជា​ដរាប​ទេ គឺ​គេ​បញ្ជាន់​ដោយ​កង់​រទេះ ឬ​ដោយ​សេះ​វិញ


ដូច្នេះ តើ​មិន​គួរ​ឲ្យ​អញ​អាល័យ​ចំពោះ​ក្រុង​នីនីវេ ជា​ទី​ក្រុង​យ៉ាង​ធំ​នេះ ដែល​មាន​មនុស្ស​ជាង​១​សែន​២​ម៉ឺន​នាក់ ជា​ពួក​អ្នក​ដែល​មិន​ស្គាល់​ស្តាំ មិន​ស្គាល់​ឆ្វេង​សោះ ព្រម​ទាំង​ហ្វូង​សត្វ​យ៉ាង​ច្រើន​ផង​ទេ​ឬ​អី។:៚


ប៉ុន្តែ​ដែល​ថា «បាន​រាប់​ដល់​លោក» ដូច្នេះ នោះ​មិន​ចែង​ទុក​មក​សំរាប់​លោក​តែ​ឯង​ទេ


មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ដែល​កំពុង​បញ្ជាន់​ស្រូវ​ឡើយ។


តែ​ដល់​ថ្ងៃ​ទី​៧ ជា​ថ្ងៃ​ឈប់​សំរាក​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ ទោះ​ខ្លួន​ឯង ឬ​កូន​ប្រុស​កូន​ស្រី​ឯង ទោះ​បាវ​ប្រុស ឬ​បាវ​ស្រី​ឯង​ក្តី ទោះ​គោ ឬ​លា ឬ​សត្វ​ឯង​ណា​មួយ​ក្តី ឬ​អ្នក​ដទៃ ដែល​នៅ​ជា​មួយ​នឹង​ឯង​ក្តី ដើម្បី​ឲ្យ​បាវ​ប្រុស​បាវ​ស្រី​ឯង​បាន​សំរាក​ដូច​ជា​ឯង​ដែរ


ដ្បិត​គម្ពីរ​ចែង​ទុក​មក​ថា «មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ដែល​បញ្ជាន់​ស្រូវ​ឡើយ» ហើយ​ថា «ជើង​ឈ្នួល គួរ​ឲ្យ​បាន​ប្រាក់​ឈ្នួល​ខ្លួន»