Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូណាស 4:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដូច្នេះ តើ​មិន​គួរ​ឲ្យ​អញ​អាល័យ​ចំពោះ​ក្រុង​នីនីវេ ជា​ទី​ក្រុង​យ៉ាង​ធំ​នេះ ដែល​មាន​មនុស្ស​ជាង​១​សែន​២​ម៉ឺន​នាក់ ជា​ពួក​អ្នក​ដែល​មិន​ស្គាល់​ស្តាំ មិន​ស្គាល់​ឆ្វេង​សោះ ព្រម​ទាំង​ហ្វូង​សត្វ​យ៉ាង​ច្រើន​ផង​ទេ​ឬ​អី។:៚

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដូច្នេះ តើ​មិន​គួរ​ឲ្យ​យើង​អាល័យ​ចំពោះ​ក្រុង​នីនីវេ ជា​ទី​ក្រុង​យ៉ាង​ធំ​នេះ ដែល​មាន​មនុស្ស​ជាង​មួយ​សែន​ពីរ​ម៉ឺន​នាក់ ជា​ពួក​អ្នក​ដែល​មិន​ស្គាល់​ស្តាំ មិន​ស្គាល់​ឆ្វេង​សោះ ព្រម​ទាំង​ហ្វូង​សត្វ​យ៉ាង​ច្រើន​ផង​ទេ​ឬ?»។:៚

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 រីឯ​យើង​វិញ តើ​មិន​ឲ្យ​យើង​អាណិត​ក្រុង​នីនីវេ​មហា​នគរ​នេះ​ដូច​ម្ដេច​បាន ដ្បិត​មាន​ប្រជា‌ជន​ជាង​ដប់‌ពីរ​ម៉ឺន​នាក់ ដែល​មិន​ទាន់​ដឹង​ខុស​ត្រូវ ព្រម​ទាំង​មាន​ហ្វូង​សត្វ​ច្រើន​ឥត​គណនា​រស់​នៅ​ក្នុង​ក្រុង​នេះ​ទៀត​ផង»។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 រីឯ​យើង​វិញ តើ​មិន​ឲ្យ​យើង​អាណិត​ក្រុង​នីនីវេ​មហា​នគរ​នេះ​ដូច​ម្ដេច​បាន ដ្បិត​មាន​ប្រជា‌ជន​ជាង​ដប់‌ពីរ​ម៉ឺន​នាក់ ដែល​មិន​ទាន់​ដឹង​ខុស​ត្រូវ ព្រម​ទាំង​មាន​ហ្វូង​សត្វ​ច្រើន​ឥត​គណនា​រស់​នៅ​ក្នុង​ក្រុង​នេះ​ទៀត​ផង»។

សូមមើលជំពូក ចម្លង




យ៉ូណាស 4:11
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នឹង​គ្រប់​ទាំង​ជីវិត​ទាំង‌ឡាយ ដែល​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ទាំង​សត្វ​ស្លាប សត្វ​ស្រុក នឹង​សត្វ​ព្រៃ​នៅ​ផែនដី​ផង គឺ​នឹង​គ្រប់​ទាំង​សត្វ​នៅ​ផែនដី ដែល​បាន​ចេញ​ពី​ទូក​ធំ​មក


ទ្រង់​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សំរាប់​សត្វ ហើយ​បន្លែ​សំរាប់​មនុស្ស ដើម្បី​ឲ្យ​ទាំង​២​បាន​អាហារ​ពី​ផែនដី​មក


សេចក្ដី​សុចរិត​របស់​ទ្រង់​ដូច​ជា​ភ្នំ​នៃ​ព្រះ សេចក្ដី​វិនិច្ឆ័យ​របស់​ទ្រង់​ដូច​មហា​សមុទ្រ​ដ៏​ជ្រៅ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ទំនុក​បំរុង​ទាំង​មនុស្ស នឹង​សត្វ​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មក​ចុះ យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម‌ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ


ហេតុ​នោះសាន‌ហេ‌រីប ជា​ស្តេច​អាសស៊ើរ​ក៏​ត្រឡប់​ទៅ​អាស្រ័យ​នៅ​ឯ​ក្រុង​នីនីវេ​វិញ


ដ្បិត​មុន​ដែល​បុត្រ​នោះ​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ នោះ​ស្រុក​របស់​ស្តេច​ទាំង​២ ដែល​ឯង​ខ្ពើម​នោះ នឹង​ត្រូវ​ចោល​ស្ងាត់​ទៅ


ចូរ​ក្រោក​ឡើង​ទៅ​ឯ​នីនីវេ ជា​ទី​ក្រុង​ធំ ហើយ​ស្រែក​ប្រកាស​ទាស់​នឹង​ក្រុង​នោះ ពី​ព្រោះ​អំពើ​អាក្រក់​របស់​គេ​បាន​សាយ​ឡើង នៅ​ចំពោះ​មុខ​អញ​ហើយ


ព្រះ‌ទ្រង់​ទត​ឃើញ​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​នោះ គឺ​ដែល​គេ​បាន​លាក‌ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ រួច​ព្រះ​ក៏​ប្រែ​គំនិត​ពី​ការ​អាក្រក់ ដែល​ទ្រង់​បាន​គំរាម​ថា នឹង​ធ្វើ​ដល់​គេ ហើយ​ទ្រង់​លែង​ធ្វើ​ទៅ។


រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​បាន​អាល័យ​ចំពោះ​ដើម​វល្លិ ដែល​ឯង​មិន​បាន​ដាំ ឬ​ធ្វើ​ឲ្យ​ដុះ​ឡើង​ទេ ជា​ដើម​ដែល​ដុះ​ឡើង​ក្នុង​១​យប់ ហើយ​បាន​វិនាស​ទៅ ក្នុង​១​យប់​ដូច​គ្នា​នោះ


ដូច្នេះ តើ​មិន​គួរ​ឲ្យ​ឯង​អាណិត​មេត្តា​ដល់​គូ‌កន​ឯង ដូច​ជា​អញ​បាន​អាណិត​មេត្តា​ដល់​ឯង​ដែរ​ទេ​ឬ​អី


ហើយ​កូន​តូចៗ​របស់​ឯង​រាល់​គ្នា ដែល​ឯង​បាន​ថា នឹង​ទៅ​ជា​រំពា​គេ ព្រម​ទាំង​កូន​ចៅ​ឯង​រាល់​គ្នា ដែល​សព្វ​ថ្ងៃ​នេះ​មិន​ទាន់​ដឹង​ខុស​ត្រូវ​នៅ​ឡើយ នោះ​នឹង​បាន​ចូល​ទៅ​វិញ អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​គេ ហើយ​គេ​នឹង​បាន​ស្រុក​នោះ​ជា​កេរ្តិ៍‌អាករ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម