សូមព្រះយេហូវ៉ាដ៏ប្រកបដោយករុណាគុណ ទ្រង់អត់ទោសដល់អស់អ្នកណាដែលតាំងចិត្តស្វែងរកព្រះ គឺជាព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោគេ ទោះបើមិនបានសំអាតខ្លួន តាមរបៀបនៃទីបរិសុទ្ធក៏ដោយ
អែសរ៉ា 6:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចពួកកូនចៅអ៊ីស្រាអែល ដែលបានចេញពីសណ្ឋានជាឈ្លើយមកវិញ នឹងអស់អ្នកដែលបានញែកខ្លួនចេញពីសេចក្ដីស្មោកគ្រោករបស់ពួកសាសន៍ដទៃ ដើម្បីនឹងស្វែងរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល គេក៏បរិភោគបុណ្យនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រជាជនអ៊ីស្រាអែលដែលបានវិលត្រឡប់ពីការជាប់ជាឈ្លើយ និងអស់អ្នកដែលបានញែកខ្លួនចេញពីភាពសៅហ្មងរបស់សាសន៍ដទៃ ដែលរស់នៅក្នុងស្រុក ដើម្បីថ្វាយបង្គំព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ក៏នាំគ្នាបរិភោគអាហារនៃពិធីបុណ្យរំលង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ នាំគ្នាបរិភោគអាហារនៃបុណ្យចម្លងរួមជាមួយអស់អ្នក ដែលផ្ដាច់ខ្លួនចេញពីភាពសៅហ្មង*របស់សាសន៍ដទៃដែលរស់នៅក្នុងស្រុក ហើយវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលវិញ។ អាល់គីតាប ជនជាតិអ៊ីស្រអែលដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ នាំគ្នាបរិភោគអាហារនៃបុណ្យរំលងរួមជាមួយអស់អ្នក ដែលផ្ដាច់ខ្លួនចេញពីភាពសៅហ្មងរបស់សាសន៍ដទៃដែលរស់នៅក្នុងស្រុក ហើយវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីស្រអែលវិញ។ |
សូមព្រះយេហូវ៉ាដ៏ប្រកបដោយករុណាគុណ ទ្រង់អត់ទោសដល់អស់អ្នកណាដែលតាំងចិត្តស្វែងរកព្រះ គឺជាព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោគេ ទោះបើមិនបានសំអាតខ្លួន តាមរបៀបនៃទីបរិសុទ្ធក៏ដោយ
កាលការទាំងនោះបានសំរេចអស់ហើយ នោះពួកអ្នកជាប្រធាន ក៏មកឯខ្ញុំនិយាយថា ពួកអ៊ីស្រាអែលទាំងប៉ុន្មាន ព្រមទាំងពួកសង្ឃ នឹងពួកលេវី មិនបានញែកខ្លួនចេញពីពួកអ្នកស្រុកនេះទេ គឺគេប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍យេប៊ូស សាសន៍អាំម៉ូន សាសន៍ម៉ូអាប់ សាសន៍អេស៊ីព្ទ នឹងសាសន៍អាម៉ូរីវិញ
ជាសេចក្ដីដែលទ្រង់បានបង្គាប់មក ដោយសារពួកហោរា ជាអ្នកបំរើទ្រង់ថា ស្រុកដែលឯងរាល់គ្នាចូលទៅចាប់យកនោះ ជាស្រុកស្មោកគ្រោក ដោយព្រោះការស្មោកគ្រោករបស់ពួកសាសន៍ដទៃ ដែលនៅស្រុកនោះ ហើយដោយព្រោះការគួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្ត ឲ្យស្រុកនោះបានពេញ ដោយសេចក្ដីស្មោកគ្រោករបស់គេ ចាប់តាំងពីចុងម្ខាងដល់ចុងម្ខាង
ឯពួកបណ្តាជនឯទៀត ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចំរៀង ពួកនេធីនិម នឹងអស់អ្នកដែលបានញែកខ្លួនចេញ ពីពួកសាសន៍នៃស្រុកទាំងនោះ ចូលខាងក្រិត្យវិន័យរបស់ព្រះវិញ ព្រមទាំងប្រពន្ធ នឹងកូនប្រុសកូនស្រីគេ គឺអស់អ្នកណាដែលមានចំណេះមានយោបល់
ឯពូជអ៊ីស្រាអែលក៏ញែកខ្លួនចេញពីពួកសាសន៍ដទៃទាំងប៉ុន្មាន ហើយឈរឡើងលន់តួអំពើបាបរបស់ខ្លួន ព្រមទាំងសេចក្ដីទុច្ចរិតរបស់ពួកឰយុកោផង
ឱព្រះយេហូវ៉ាអើយ អស់ទាំងសេចក្ដីបន្ទាល់របស់ទ្រង់ សុទ្ធតែពិតប្រាកដ សេចក្ដីបរិសុទ្ធសំណំនៅដំណាក់ទ្រង់ នៅអស់កល្បតទៅផង។
ចូរចេញទៅ ចូរចេញទៅ ចូរឲ្យឯងរាល់គ្នាចេញពីទីនេះទៅចុះ កុំឲ្យពាល់របស់អ្វីដែលមិនស្អាតឡើយ ចូរចេញពីកណ្តាលទីក្រុងនេះទៅ ឱពួកអ្នកដែលលើកយកគ្រឿងនៃព្រះយេហូវ៉ាអើយ ចូរញែកខ្លួនចេញជាស្អាតចុះ
នោះអញនឹងប្រោះទឹកស្អាតទៅលើឯងរាល់គ្នា ដូច្នេះ ឯងនឹងបានស្អាត អញនឹងជំរះឯងរាល់គ្នាឲ្យស្អាត ពីគ្រប់ទាំងសេចក្ដីស្មោកគ្រោក ហើយពីអស់ទាំងរូបព្រះរបស់ឯងផង
ហេតុនោះបានជាព្រះអម្ចាស់ទ្រង់មានបន្ទូលថា «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក កុំឲ្យពាល់របស់ស្មោកគ្រោកឡើយ នោះអញនឹងទទួលឯងរាល់គ្នា
ដូច្នេះ ពួកស្ងួនភ្ងាអើយ ដែលមានសេចក្ដីសន្យាទាំងនេះ នោះត្រូវឲ្យយើងរាល់គ្នាសំអាតខ្លួនយើង ពីគ្រប់ទាំងសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង ព្រមទាំងបង្ហើយសេចក្ដីបរិសុទ្ធ ដោយនូវសេចក្ដីកោតខ្លាចដល់ព្រះ។