ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 3:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ពួក​ជាង​កំពុង​តែ​ដាក់​ជើង​ជញ្ជាំង របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ នោះ​គេ​ចាត់​ពួក​សង្ឃ ឲ្យ​ស្លៀក‌ពាក់​ប្រដាប់​សង្ឃ ហើយ​កាន់​ត្រែ ព្រម​ទាំង​ពួក​លេវី ជា​កូន​ចៅ​អេសាភ ឲ្យ​កាន់​ឈឹង ដើម្បី​សរសើរ​ដល់​ព្រះ‌យេហូវ៉ា តាម​របៀប​របស់​ដាវីឌ ជា​ស្តេច​អ៊ីស្រាអែល

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ពេល​ពួក​ជាង​បាន​ចាក់​គ្រឹះ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ពួក​សង្ឃដែល​ប្រដាប់​ដោយ​សម្លៀក​បំពាក់​ជា​សង្ឃ បាន​ចេញ​មក​ទាំង​កាន់​ត្រែ ហើយ​ពួក​លេវី ជា​កូន​ចៅ​របស់​អេសាភ កាន់​ឈិង ដើម្បី​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា តាម​ការ​ណែនាំ​របស់​ព្រះ‌បាទ​ដាវីឌ ជា​ស្តេច​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​ពួក​ជាង​ចាក់​គ្រឹះ​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ គេ​សុំ​ឲ្យ​អស់​លោក​បូជា‌ចារ្យ​ដែល​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ នាំ​គ្នា​មក ទាំង​កាន់​ត្រែ ហើយ​ក្រុម​លេវី​ដែល​ជា​កូន​ចៅ​របស់​លោក​អេសាភ កាន់​ឈិង សម្រាប់​ប្រគំ​ភ្លេង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​បាន​បង្គាប់​ទុក។

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​ពួក​ជាង​ចាក់​គ្រឹះ​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា គេ​សុំ​ឲ្យ​អ៊ីមុាំ​ដែល​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ នាំ​គ្នា​មក ទាំង​កាន់​ត្រែ ហើយ​ក្រុម​លេវី​ដែល​ជា​កូន​ចៅ​របស់​លោក​អេសាភ កាន់​ឈិង សម្រាប់​ប្រគំ​ភ្លេង​សរសើរ​តម្កើងអុលឡោះ‌តាអាឡា ដូច​ទត ជា​ស្ដេច​ស្រុក​អ៊ីស្រ‌អែល បាន​បង្គាប់​ទុក។

សូមមើលជំពូក



អែសរ៉ា 3:10
26 ការដាក់ឲ្យឆ្លើយតបគ្នា  

សេបានា យេហូ‌សា‌ផាត នេថា‌នេល អ័ម៉ា‌សាយ សាការី បេណាយ៉ា អេលា‌ស៊ើរ ដ៏​ជា​ពួក​សង្ឃ គេ​ក៏​ផ្លុំ​ត្រែ​នៅ​ចំពោះ​ហឹប​នៃ​ព្រះ ឯ​អូបិឌ-អេដំម នឹង​យេហ៊ីយ៉ា គេ​ជា​អ្នក​ឆ្មាំ​ទ្វារ សំរាប់​បើក​ឲ្យ​ហឹប​ចេញ។


ឯ​ដាវីឌ​ទ្រង់​ព្រះ‌ពស្ត្រ​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ព្រម​ទាំង​ពួក​លេវី​ដែល​សែង​ហឹប ពួក​ចំរៀង នឹង​កេណានា ជា​មេ​លើ​ពួក​ចំរៀង​ផង ហើយ​ដាវីឌ​ក៏​ពាក់​អេផូឌ ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​ដែរ


ដូច្នេះ ដាវីឌ​ទ្រង់​ទុក​ឲ្យ​អេសាភ នឹង​បង​ប្អូន​លោក​នៅ​ចំពោះ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ធ្វើ​ការ‌ងារ​នៅ​ទី​នោះ តាម​ដែល​ត្រូវ​ការ រាល់​តែ​ថ្ងៃ​ជានិច្ច


ហេម៉ាន នឹង​យេឌូថិន​នេះ គេ​មាន​ត្រែនឹង​ឈឹង សំរាប់​ពួក​អ្នក​ភ្លេង នឹង​ប្រដាប់​ឯ​ទៀត​សំរាប់​ប្រកប​ភ្លេង​ថ្វាយ​ព្រះ ហើយ​ពួក​កូន​ចៅ​យេឌូថិន គេ​នៅ​ត្រង់​មាត់​ទ្វារ


មាន​៤​ពាន់​នាក់ ជា​អ្នក​ឆ្មាំ​ទ្វារ ៤​ពាន់​នាក់​ទៀត ជា​អ្នក​ច្រៀង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ប្រដាប់​ភ្លេង ដែល​ដាវីឌ​បាន​ធ្វើ​សំរាប់​ការ​ច្រៀង​សរសើរ


ទី​១៨​ត្រូវ​ហាណានី ដែល​កូន​គាត់ នឹង​បង​ប្អូន​ទាំង​អស់ មាន​១២​នាក់


ទើប​រៀបចំ​សំរាប់​ខ្លួន​គេ នឹង​ពួក​សង្ឃ​ជា​ខាង​ក្រោយ ដ្បិត​ពួក​សង្ឃ ជា​កូន​ចៅ​អើរ៉ុន គេ​នៅ​ជាប់​ការ​ថ្វាយ​ដង្វាយ​ដុត នឹង​ខ្លាញ់​ទាំង​ប៉ុន្មាន ដរាប​ដល់​យប់ បាន​ជា​ពួក​លេវី​រៀបចំ​សំរាប់​ខ្លួន​គេ នឹង​ពួក​សង្ឃ ជា​កូន​ចៅ​អើរ៉ុន​ដែរ


ឯ​ពួក​កូន​ចៅ​អេសាភ ជា​ពួក​អ្នក​ចំរៀង គេ​ក៏​ឈរ​នៅ​កន្លែង​គេ​តាម​បង្គាប់​ដាវីឌ អេសាភ ហេម៉ាន នឹង​យេឌូថិន ជា​អ្នក​មើល‌ឆុត​របស់​ស្តេច ហើយ​ពួក​ឆ្មាំ​ទ្វារ​ក៏​នៅ​ចាំ​រៀង​រាល់​តែ​ទ្វារ មិន​ចាំ‌បាច់​នឹង​លែង​ធ្វើ​ការ‌ងារ​របស់​គេ​ទេ ដ្បិត​ពួក​លេវី​ជា​បង​ប្អូន​គេ​រៀបចំ​ឲ្យ។


ឯ​ពួក​លេវី ជា​ពួក​អ្នក​ចំរៀង​ទាំង​ប៉ុន្មាន គឺ​អេសាភ ហេម៉ាន នឹង​យេឌូថិន ព្រម​ទាំង​ពួក​កូន​ចៅ នឹង​ពួក​បង​ប្អូន គេ​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក​ទាំង​អស់​គ្នា ឈរ​នៅ​ខាង​កើត​អាសនា កាន់​ឈឹង ពិណ នឹង​ស៊ុង ហើយ​មាន​ពួក​សង្ឃ​១២០​នាក់ ឈរ​ជា​មួយកំពុង​តែ​ផ្លុំ​ត្រែ​ដែរ)


ឯ​ពួក​ចំរៀង ជា​ពួក​កូន​ចៅ​អេសាភ នោះ​មាន​១២៨​នាក់


ដូច្នេះ សេស‌បាសារ​ក៏​ទៅ​ដាក់​ជើង​ជញ្ជាំង​ព្រះ‌វិហារ​នៃ​ព្រះ ដែល​ធ្លាប់​មាន​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ចាប់​តាំង​ពី​វេលា​នោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គេ​ចេះ​តែ​ធ្វើ​ការ​ស្អាង​ព្រះ‌វិហារ​នោះ​ឡើង តែ​មិន​ទាន់​បាន​ហើយ​នៅ​ឡើយ


ចូរ​សរសើរ​ដល់​ទ្រង់​ដោយ​វាយ​ឈឹង​ឲ្យ​ឮ​រងំ ចូរ​សរសើរ​ទ្រង់​ដោយ​វាយ​ឈឹង​ឮ​សូរ​រំពង


ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា​ចាប់​តាំង​ពី​សព្វ​ថ្ងៃ​នេះ​សា​ឡើង ទៅ​ដល់​គ្រា​មុន​ដែល​មាន​ថ្ម​ណា​រៀប​ឡើង ត្រួត​លើ​ថ្ម​ណា​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នេះ


ដ្បិត​តើ​អ្នក​ណា​បាន​មើល‌ងាយ​ក្នុង​ថ្ងៃ​នៃ​ការ​បន្តិច‌បន្តួច​នោះ ពី​ព្រោះ​ទាំង​៧​នាក់​នោះ​នឹង​រីក‌រាយ​ឡើង ហើយ​នឹង​ឃើញ​កូន​តឹង នៅ​ក្នុង​ដៃ​របស់​សូរ៉ូ‌បា‌បិល​ផង ទាំង​អស់​នេះ​ជា​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ដែល​ទត​ចុះ​ឡើង​នៅ​ពេញ​លើ​ផែនដី​ទាំង​មូល។


នោះ​ទេវតា​ប្រាប់​មក​ខ្ញុំ​ថា នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ដល់​សូរ៉ូ‌បា‌បិល គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា មិន​មែន​ដោយ​ឥទ្ធិ‌ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយ‌សារ​វិញ្ញាណ​របស់​អញ​វិញ


ឱ​ភ្នំ​ធំ​អើយ តើ​ឯង​ជា​អ្វី ឯង​នឹង​ត្រូវ​ត្រឡប់​ជា​ដី​រាប​ស្មើ​វិញ នៅ​ចំពោះ​សូរ៉ូ‌បា‌បិល ហើយ​លោក​នឹង​នាំ​យក​ថ្ម ជា​កំពូល​ចេញ​មក ដោយ​មាន​សំរែក​ស្រែក​ហ៊ោ​ថា សូម​ឲ្យ​បាន​ប្រកប​ដោយ​ព្រះ‌គុណ អើ ដោយ​ព្រះ‌គុណ​ចុះ


ហើយ​ប្រាប់​លោក​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល​មនុស្ស​ដែល​ឈ្មោះ​ថា «លំពង់» នឹង​ពន្លក​ដុះ​ឡើង​ពី​កន្លែង​របស់​ខ្លួន ហើយ​នឹង​សង់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើង


ហើយ​នឹង​សួរ​ដល់​ពួក​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នឹង​ដល់​ពួក​ហោរា​ថា តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​យំ​នៅ​ខែ​ស្រាពណ៍ ទាំង​ញែក​ខ្លួន​ចេញ ដូច​ជា​បាន​ធ្វើ​មក​ជា​យូរ​ឆ្នាំ​ហើយ​ឬ


នោះ​ស្តេច​ទ្រង់​បង្គាប់​ដល់​ដូអេក​ថា ចូរ​ឯង​ទៅ​សំឡាប់​ពួក​សង្ឃ​ទៅ ដូច្នេះ ដូអេក ជា​សាសន៍​អេដំម ក៏​ស្ទុះ​ទៅ​លើ​ពួក​សង្ឃ​សំឡាប់​ស្លាប់​អស់​៨៥​នាក់​នៅ​ថ្ងៃ​នោះ សុទ្ធ​តែ​ជា​អ្នក​ពាក់​អេផូឌ​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស