Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 4:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដ្បិត​តើ​អ្នក​ណា​បាន​មើល‌ងាយ​ក្នុង​ថ្ងៃ​នៃ​ការ​បន្តិច‌បន្តួច​នោះ ពី​ព្រោះ​ទាំង​៧​នាក់​នោះ​នឹង​រីក‌រាយ​ឡើង ហើយ​នឹង​ឃើញ​កូន​តឹង នៅ​ក្នុង​ដៃ​របស់​សូរ៉ូ‌បា‌បិល​ផង ទាំង​អស់​នេះ​ជា​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ដែល​ទត​ចុះ​ឡើង​នៅ​ពេញ​លើ​ផែនដី​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ដ្បិត​តើ​នរណា​បាន​មើលងាយ​ថ្ងៃ​នៃ​ការ​តូចតាច​? ភ្នែកទាំងប្រាំពីរ​នឹង​ឃើញ​ខ្សែប្រយោល​នៅក្នុង​ដៃ​របស់​សូរ៉ូបាបិល ក៏​នឹង​អរសប្បាយឡើង​។ ភ្នែកទាំង​ប្រាំពីរ​នោះ គឺ​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​ដែល​ទត​ចុះឡើង​លើ​ផែនដី​ទាំងមូល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដ្បិត​តើ​អ្នក​ណា​បាន​មើល‌ងាយ​ក្នុង​ថ្ងៃ​នៃ​ការ​បន្តិច‌បន្តួច​នោះ ពី​ព្រោះ​ទាំង​ប្រាំពីរ​នាក់​នោះ​នឹង​រីក‌រាយ ហើយ​ឃើញ​ខ្សែ​ប្រ‌យោល នៅ​ក្នុង​ដៃ​របស់​សូរ៉ូ‌បា‌បិល​ផង។ «ទាំង​អស់​នេះ​ជា​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ដែល​ទត​ចុះ​ឡើង​នៅ​ពេញ​លើ​ផែនដី​ទាំង​មូល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 មិន​ត្រូវ​មាក់‌ងាយ​កិច្ចការ​តូច‌តាច​នៅ​ពេល​គេ​ផ្ដើម​កសាង​នោះ​ឡើយ តែ​ត្រូវ​សប្បាយ​រីក‌រាយ​ដោយ​ឃើញ​លោក​សូរ៉ូ‌បាបិល​ចាប់​ផ្ដើម​ចាក់​គ្រឹះ​ដូច្នេះ»។ «ចង្កៀង​ទាំង​ប្រាំ‌ពីរ​នេះ​ជា​ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់​ដែល​ទត​មើល​ផែនដី​ទាំង​មូល»។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 មិន​ត្រូវ​មាក់‌ងាយ​កិច្ចការ​តូច‌តាច​នៅ​ពេល​ដែល​គេ​ផ្ដើម​កសាង​នោះ​ឡើយ តែ​ត្រូវ​សប្បាយ​រីក‌រាយ​ដោយ​ឃើញ​លោក​សូរ៉ូ‌បាបិល​ចាប់​ផ្ដើម​ចាក់​គ្រឹះ​ដូច្នេះ»។ «ចង្កៀង​ទាំង​ប្រាំ‌ពីរ​នេះ​ជា​ភ្នែក​របស់អុលឡោះ‌តាអាឡា​ដែល​មើល​ផែនដី​ទាំង​មូល»។

សូមមើលជំពូក ចម្លង




សាការី 4:10
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល ដើម្បី​នឹង​សំដែង​ព្រះ‌ចេស្តា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ទ្រង់ ព្រះ‌ករុណា​បាន​ប្រព្រឹត្ត​បែប​ឆោត​ល្ងង់ហើយ ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​ចេះ​តែ​មាន​ចំបាំង​ជានិច្ច


យ៉ាង​នោះ ទោះ​បើ​ខាង​ដើម​នៃ​អ្នក​បាន​តូច​ទាប​ក៏​ដោយ គង់​តែ​ដល់​ចុង​បំផុត​អ្នក​នឹង​បាន​ចំរើន​ជា​ធំ​ឡើង។


ទ្រង់​ទត​មក​ពី​ស្ថាន​ដ៏​ជា​ទី​លំនៅ​របស់​ទ្រង់ ក៏​ឃើញ​អស់​អ្នក​ដែល​នៅ​ផែនដី​ផង


ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​នៅ​គ្រប់​អន្លើ ក៏​យាម​មើល​ឃើញ​ទាំង​អស់ ទោះ​ទាំង​អាក្រក់នឹង​ល្អ​ផង។


តែ​ផ្លូវ​របស់​មនុស្ស​សុចរិត ធៀប​ដូច​ជា​ពន្លឺ ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កំឡាំង


ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​បៅ​ដោះ ជា​សេចក្ដី​កំសាន្ត​ចិត្ត​របស់​វា​ឲ្យ​ឆ្អែត ហើយ​ឲ្យ​បាន​ជព្ជាក់​ទឹក​ដោះ​របស់​វា ព្រម​ទាំង​ចាប់​ចិត្ត​ចំពោះ​សិរី‌ល្អ​ដ៏​បរិបូរ​របស់​វា​ផង


ឯង​រាល់​គ្នា​នឹង​ឃើញ ហើយ​នឹង​មាន​សេចក្ដី​អំណរ​រីក‌រាយ​ក្នុង​ចិត្ត ឯ​ឆ្អឹង​ឯង​រាល់​គ្នា នោះ​នឹង​បាន​ស្រស់​ដូច​ស្មៅ​ខ្ចី ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​សំដែង​ចេញ ដល់​ពួក​អ្នក​បំរើ​របស់​ទ្រង់ ហើយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ នឹង​សង្កត់​លើ​អស់​ទាំង​ខ្មាំង​សត្រូវ​ផង។


ដ្បិត​ភ្នែក​អញ​មើល​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ ហើយ​គេ​មិន​កំបាំង​ពី​មុខ​អញ​ទេ ឯ​អំពើ​ទុច្ចរិត​របស់​គេ ក៏​មិន​បិទ​បាំង​ពី​ភ្នែក​អញ​ដែរ


តួ​មាន​ជីវិត​ទាំង​នោះ ក៏​ហោះ​ទៅ​មក មើល​ទៅ​ដូច​ជា​ផ្លេក‌បន្ទោរ។


ចូរ​ឲ្យ​យើង​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​ចុះ ហើយ​មាន​ព្យាយាម​នឹង​ស្គាល់​ទ្រង់​ត​ទៅ ឯ​ដំណើរ​ដែល​ទ្រង់​យាង​ចេញ​មក នោះ​ទៀង​ដូច​ជា​អរុណរៈ ហើយ​ទ្រង់​នឹង​យាង​មក​ឯ​យើង​រាល់​គ្នា ដូច​ជា​ទឹក​ភ្លៀង គឺ​ដូច​ជា​ភ្លៀង​ចុង​រដូវ ដែល​តែង‌តែ​ស្រោច‌ស្រព​ផែនដី។


រួច​កាល​កណ្តូប​ទាំង​នោះ​បាន​ស៊ី​ស្មៅ នៅ​ក្នុង​ស្រុក​អស់​ទៅ នោះ​ខ្ញុំ​ក៏​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទូលបង្គំ​ទូល​អង្វរ​សូម​ឲ្យ​ទ្រង់​អត់​ទោស ធ្វើ​ដូច​ម្តេច​ឲ្យ​ពួក​យ៉ាកុប​ស្ថិត‌ស្ថេរ​នៅ​បាន ដ្បិត​គេ​ជា​ពួក​តិច‌តួច​ទេ


ខណៈ​នោះ ខ្ញុំ​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទូលបង្គំ​ទូល‌អង្វរ​សូម​ឲ្យ​ទ្រង់​ឈប់ ធ្វើ​ដូច​ម្តេច​ឲ្យ​យ៉ាកុប​ស្ថិត‌ស្ថេរ​នៅ​បាន ដ្បិត​គេ​ជា​ពួក​តិច‌តួច​ទេ


ក្នុង​ពួក​ឯង​រាល់​គ្នា តើ​មាន​សល់​អ្នក​ណា​ខ្លះ ធ្លាប់​បាន​ឃើញ​ព្រះ‌វិហារ​នេះ តាម​សិរី‌ល្អ​ជាន់​ដើម​ដែរ​ឬ ចុះ​ឥឡូវ​នេះ តើ​ឃើញ​ជា​យ៉ាង​ណា​នៅ​ភ្នែក​ឯង​រាល់​គ្នា​ដែល​ធៀប‌ផ្ទឹម​គ្នា តើ​ព្រះ‌វិហារ​នេះ​មិន​មែន​ដូច​ជា​ទទេ​សោះ​ទេ​ឬ​អី


ចូរមើល​ថ្ម ដែល​អញ​បាន​ដាក់​នៅ​មុខ​យេសួរ​ចុះ នៅ​ថ្ម​តែ​មួយ​នោះ​មាន​ភ្នែក​៧ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា មើល អញ​នឹង​ចារឹក​ចំឡាក់​ដែល​ត្រូវ​ឆ្លាក់​នៅ​ថ្ម​នោះ ហើយ​នឹង​ដក​យក​សេចក្ដី​ទុច្ចរិត​ពី​ស្រុក​នេះ​ចេញ​ក្នុង​១​ថ្ងៃ


នេះ​ជា​ព្រះ‌បន្ទូល​យ៉ាង​ធ្ងន់​នៃ​ព្រះ‌យេហូវ៉ា ពី​ដំណើរ​ស្រុក​ហាត្រាក ព្រះ‌បន្ទូល​នោះ​នឹង​ស្ថិត​លើ​ក្រុង​ដាម៉ាស ដ្បិត​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ទត​មើល​អស់​ទាំង​មនុស្ស​ជាតិ ដូច​ជា​ទត​មើល​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ដែរ


គួរ​ឲ្យ​យើង​ស៊ី​លៀង ដោយ​អរ​សប្បាយ​ទៅ ពី​ព្រោះ​ប្អូន​ឯង​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់‌បង់ តែ​បាន​ឃើញ​មក​វិញ​ហើយ។


ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មាន​កូន​ចៀម​១ ដែល​មើល​ទៅ​ដូច​ជា​បាន​សំឡាប់​ហើយ មាន​ទាំង​ស្នែង​៧ នឹង​ភ្នែក​៧ កំពុង​តែ​ឈរ​នៅ​កណ្តាល​បល្ល័ង្ក នឹង​តួ​មាន​ជីវិត​ទាំង​៤ ហើយ​នៅ​កណ្តាល​ពួក​ចាស់‌ទុំ​ទាំង​ប៉ុន្មាន ឯ​ភ្នែក​ទាំង​នោះ គឺ​ជា​វិញ្ញាណ​ទាំង​៧​របស់​ព្រះ ដែល​ទ្រង់​ចាត់​ទៅ​ពេញ​លើ​ផែនដី


រួច​ខ្ញុំ​ឃើញ​ទេវតា​ទាំង​៧ ដែល​ឈរ​នៅ​ចំពោះ​ព្រះ ក៏​មាន​ត្រែ​៧​បាន​ប្រគល់​ទៅ​ឲ្យ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម