Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 22:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នោះ​ស្តេច​ទ្រង់​បង្គាប់​ដល់​ដូអេក​ថា ចូរ​ឯង​ទៅ​សំឡាប់​ពួក​សង្ឃ​ទៅ ដូច្នេះ ដូអេក ជា​សាសន៍​អេដំម ក៏​ស្ទុះ​ទៅ​លើ​ពួក​សង្ឃ​សំឡាប់​ស្លាប់​អស់​៨៥​នាក់​នៅ​ថ្ងៃ​នោះ សុទ្ធ​តែ​ជា​អ្នក​ពាក់​អេផូឌ​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នោះ​ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​ដូអេក​ថា៖ «ចូរ​ទៅ​សម្លាប់​ពួក​សង្ឃ​ទាំង​នោះ​ទៅ»។ ដូច្នេះ ដូអេក ជា​សាសន៍​អេដុម ក៏​ស្ទុះ​ទៅ​លើ​ពួក​សង្ឃ​សម្លាប់​ស្លាប់​អស់​ប៉ែតសិប​ប្រាំ​នាក់​នៅ​ថ្ងៃ​នោះ សុទ្ធ​តែ​ជា​អ្នក​ពាក់​អេផូឌ​ធ្វើ​ពី​អំបោះ​ខ្លូត​ទេស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដូអេក ជា​ជន‌ជាតិ​អេដុម​ថា៖ «ចូរ​សម្លាប់​បូជា‌ចារ្យ​ទាំង​នោះ​ទៅ!»។ លោក​ដូអេក​ក៏​ស្ទុះ​ទៅ​សម្លាប់​ពួក​បូជា‌ចារ្យ។ ថ្ងៃ​នោះ លោក​ដូអេក​បាន​សម្លាប់​មនុស្ស ដែល​ពាក់​អាវ​អេផូដ*​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក អស់​ចំនួន​ប៉ែត‌សិប​ប្រាំ​នាក់។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ស្តេច​បាន​បញ្ជា​ទៅ​កាន់​លោក​ដូអេក ជា​ជន‌ជាតិ​អេដុម​ថា៖ «ចូរ​សម្លាប់​អ៊ីមុាំ​ទាំង​នោះ​ទៅ!»។ លោក​ដូអេក​ក៏​ស្ទុះ​ទៅ​សម្លាប់​ពួក​អ៊ីមុាំ។ ថ្ងៃ​នោះ លោក​ដូអេក​បាន​សម្លាប់​មនុស្ស ដែល​ពាក់​អាវ​អេផូដ​ធ្វើ​ពី​ក្រណាត់​ទេស​ឯក​អស់​ចំនួន​ប៉ែត‌សិប​ប្រាំ​នាក់។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 22:18
14 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​គេ​រួម​គំនិត​គ្នា​គិត​ប្រទូស្ត​នឹង​លោក​វិញ ក៏​ចោល​លោក​នឹង​ថ្ម នៅ​ក្នុង​ទីលាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ស្តេច


ពួក​សង្ឃ​របស់​គេ​ក៏​ដួល​ស្លាប់​ដោយ​ដាវ តែ​ប្រពន្ធ​របស់​គេ​មិន​បាន​យំ​សោក​សោះ។


ឯ​ពួក​កូន​របស់​អើរ៉ុន នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​អាវ​ខ្លី នឹង​ខ្សែ​ក្រវាត់ ព្រម​ទាំង​ឈ្នួត​សំរាប់​គេ​ដែរ ដើម្បី​ជា​កិត្តិយស នឹង​ជា​ភាព​លំអ​ដល់​គេ


នែ មនុស្ស​អាក្រក់​អើយ កុំ​ឲ្យ​លប​ចាំ​ប្រទូស្ត​នឹង​លំនៅ​របស់​មនុស្ស​សុចរិត​ឡើយ កុំ​ឲ្យ​បំផ្លាញ​ទី​ស្នាក់​នៅ​របស់​គេ​ឲ្យ​សោះ


អេប្រា‌អិម​ត្រូវ​សង្កត់‌សង្កិន គឺ​ត្រូវ​កិន​កំទេច​ក្នុង​ការ​វិនិច្ឆ័យ ពី​ព្រោះ​គេ​បាន​ស្ម័គ្រ​ចិត្ត​ដើរ​តាម​បង្គាប់​របស់​មនុស្ស


គេ​នាំ​ឲ្យ​ស្តេច​បាន​រីក‌រាយ ដោយ​អំពើ​អាក្រក់​របស់​ខ្លួន ហើយ​ពួក​ចៅហ្វាយ​ផង ដោយ​សេចក្ដី​ភូត‌ភរ​របស់​ខ្លួន​ដែរ


ពី​ព្រោះ​មនុស្ស​ទាំង‌ឡាយ​កាន់​តាម​តែ​បញ្ញត្ត​ច្បាប់​របស់​ស្តេច​អំរី ព្រម​ទាំង​តាម​អស់​ទាំង​អំពើ​របស់​ពួក​វង្ស​ស្តេច​អ័ហាប់​ផង ឯង​រាល់​គ្នា​តែង​ដើរ​តាម​សេចក្ដី​ប្រឹក្សា​របស់​គេ​ដែរ ឲ្យ​អញ​បាន​ធ្វើ​ឲ្យ​ឯង​ត្រូវ​ខូច​បង់ ហើយ​ឲ្យ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ឯង ត្រឡប់​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ឯង​នឹង​ត្រូវ​រង​ទ្រាំ​សេចក្ដី​ត្មះ‌តិះដៀល​នៃ​រាស្ត្រ​អញ។


ពួក​ចៅហ្វាយ​នៅ​កណ្តាល​វា សុទ្ធ​តែ​ជា​សិង្ហ​កំពុង​គ្រហឹម ពួក​ចៅ‌ក្រម​របស់​វា​ជា​ឆ្កែ​ព្រៃ​ដែល​ចេញ​មក​នៅ​ពេល​ល្ងាច ហើយ​មិន​ទុក​អ្វី​ដល់​ព្រឹក​ឡើយ


ឯ​សាំយូ‌អែល ជា​ក្មេង​តូច​នោះ ក៏​តែង​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស ដើម្បី​សំរេច​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


តើ​អញ​មិន​បាន​រើស​យក​គេ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន មក​ធ្វើ​ជា​សង្ឃ​ដល់​អញ ឲ្យ​បាន​ពាក់​អេផូឌ ឡើង​ទៅ​ឯ​អាសនា​អញ ដើម្បី​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​មុខ​អញ ព្រម​ទាំង​ចែក​ដង្វាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដុត​ថ្វាយ ឲ្យ​ដល់​ពួក​គ្រួ​ឰយុកោ​ឯង​ផង​ទេ​ឬ​អី


គ្រា​នោះ ពួក​អ្នក​ដែល​នៅ​សល់​ពី​ពួក​គ្រួ​ឯង គេ​នឹង​មក​លុត​ក្រាប​ចំពោះ​អ្នក​នោះ ដើម្បី​ឲ្យ​បាន​ប្រាក់ ហើយ​នឹង​នំបុ័ង ដោយ​ពាក្យ​ថា សូម​ឲ្យ​ខ្ញុំ​បាន​ធ្វើ​ការ‌ងារ​នៃ​ពួក​សង្ឃ​ណា​មួយ ដើម្បី​ឲ្យ​បាន​អាហារ​បរិភោគ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម