ទ្រង់បានជួយឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលស្អប់គេ ក៏លោះគេឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
អេសាយ 51:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមិនមែនទ្រង់ទេឬអី ដែលពង្រីងទឹកសមុទ្រ គឺជាទឹកនៃទីជំរៅធំ ហើយបានធ្វើឲ្យបាតសមុទ្រត្រឡប់ជាផ្លូវ សំរាប់ឲ្យពួកមនុស្សដែលប្រោសលោះបានដើរឆ្លងទៅ ព្រះគម្ពីរខ្មែរសាកល តើមិនមែនព្រះអង្គទេឬ ដែលធ្វើឲ្យសមុទ្ររីងស្ងួត គឺទឹកនៃទីជម្រៅជ្រៅបំផុត ដែលធ្វើឲ្យជម្រៅសមុទ្រទៅជាផ្លូវ សម្រាប់ពួកអ្នកដែលត្រូវបានប្រោសលោះបានដើរឆ្លងកាត់? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមិនមែនព្រះអង្គទេឬ ដែលពង្រីងទឹកសមុទ្រ គឺជាទឹកនៃទីជម្រៅធំ ហើយបានធ្វើឲ្យបាតសមុទ្រត្រឡប់ជាផ្លូវ សម្រាប់ឲ្យពួកមនុស្សដែលប្រោសលោះបានដើរឆ្លងទៅ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានធ្វើឲ្យសមុទ្ររីងស្ងួត ព្រះអង្គបានធ្វើឲ្យមហាសាគរដ៏ជ្រៅ ប្រែទៅជាផ្លូវ សម្រាប់អស់អ្នកដែល ព្រះអង្គបានលោះ ដើរឆ្លងកាត់។ អាល់គីតាប ទ្រង់បានធ្វើឲ្យសមុទ្ររីងស្ងួត ទ្រង់បានធ្វើឲ្យមហាសាគរដ៏ជ្រៅ ប្រែទៅជាផ្លូវ សម្រាប់អស់អ្នកដែល ទ្រង់បានលោះ ដើរឆ្លងកាត់។ |
ទ្រង់បានជួយឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលស្អប់គេ ក៏លោះគេឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
ទ្រង់បានបង្គាប់ដល់សមុទ្រក្រហម សមុទ្រនោះក៏រីងទៅ យ៉ាងនោះ ទ្រង់បាននាំគេដើរកាត់ទីជំរៅ ដូចជាដើរនៅទីគោក
ទ្រង់បានញែកទឹកសមុទ្រដោយឫទ្ធិរបស់ទ្រង់ ក៏បានបំបែកក្បាលអស់ទាំងសត្វសំបើមនៅក្នុងទឹក
ផ្លូវដែលទ្រង់យាង នោះនៅក្នុងសមុទ្រ ហើយផ្លូវច្រករបស់ទ្រង់ ក៏នៅទីមានទឹកច្រើន ឥតមានអ្នកណាឃើញដានព្រះបាទទ្រង់ឡើយ
តែពួកកូនចៅអ៊ីស្រាអែលបានដើរនៅកណ្តាលសមុទ្រតាមដីគោកវិញ ដោយមានទឹកជាកំផែងនៅពីខាងស្តាំនឹងខាងឆ្វេង។
ដោយសារសេចក្ដីសប្បុរសរបស់ទ្រង់ នោះទ្រង់បាននាំរាស្ត្រដែលទ្រង់លោះ គឺបាននាំគេទៅដល់ទីលំនៅបរិសុទ្ធរបស់ទ្រង់ ដោយព្រះបារមី
ព្រះយេហូវ៉ាទ្រង់នឹងបំផ្លាញដៃសមុទ្រអេស៊ីព្ទអស់រលីង ហើយនឹងលើកព្រះហស្តទៅលើទន្លេ បញ្ចេញខ្យល់ដ៏ខ្លាំងរបស់ទ្រង់ ទៅវាយទន្លេឲ្យបែកជា៧ផ្លូវ ដើម្បីឲ្យមនុស្សដែលពាក់ស្បែកជើងដើរឆ្លងទៅបាន
ហើយនឹងមានថ្នល់១សំរាប់ពួកសំណល់នៃរាស្ត្រទ្រង់ ដែលរួចពីស្រុកអាសស៊ើរមក ដូចជាមានសំរាប់សាសន៍អ៊ីស្រាអែល នៅគ្រាដែលគេឡើងរួចពីស្រុកអេស៊ីព្ទមកដែរ។
ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច គេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយនឹងមានសេចក្ដីអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្ដីត្រេកអរ នឹងសេចក្ដីរីករាយ ឯអស់ទាំងសេចក្ដីទុក្ខព្រួយ នឹងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ។
ហើយនៅទីនោះនឹងមានថ្នល់១ ជាផ្លូវដែលគេនឹងហៅថា «ផ្លូវបរិសុទ្ធ» ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះ នឹងទុកសំរាប់តែពួកអ្នក ដែលបានប្រោសលោះប៉ុណ្ណោះ ឯមនុស្សដែលដើរដំណើរ ទោះបើជាមនុស្សល្ងីល្ងើក៏ដោយ គង់តែមិនវង្វេងដែរ
នឹងគ្មានសិង្ហ ឬសត្វកំណាចណា ឡើងមកតាមនោះឡើយ គេក៏នឹងមិនដែលប្រទះឃើញវាដែរ គឺមានតែពួកប្រោសលោះដែលនឹងដើរតាមនោះ
អញនឹងបំផ្លាញទាំងភ្នំធំនឹងភ្នំតូច ហើយឲ្យស្មៅនៅលើនោះស្វិតក្រៀមទៅ អញនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានទៅជាកោះវិញ ហើយឲ្យអស់ទាំងត្រពាំងទឹករីងគោកទៅ
ដូច្នេះ កាលអញបានមកដល់ ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ កាលអញបានហៅនោះ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប តើដៃអញបានរួញខ្លីនឹងជួយលោះឯងមិនបានឬ តើអញគ្មានអំណាចនឹងដោះឲ្យរួចទេឬអី មើល កាលណាអញស្តីឲ្យ នោះសមុទ្រក៏រីងស្ងួតទៅ ហើយទន្លេក៏ទៅជាទីហួតហែង ឯត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយនឹងស្លាប់ទៅដោយស្រេកដែរ
គេនឹងហៅពួកនោះថា ជាជនជាតិបរិសុទ្ធ គឺជាពួកដែលព្រះយេហូវ៉ាទ្រង់ប្រោសលោះ នោះឯងនឹងបានហៅថា ទីក្រុងដែលគេស្វែងរក ជាទីក្រុងដែលមិនត្រូវបង់ចោលឡើយ។
ក្នុងគ្រប់ទាំងសេចក្ដីទុក្ខវេទនារបស់គេ នោះទ្រង់ក៏រងទុក្ខដែរ ហើយទេវតាដែលនៅចំពោះទ្រង់បានសង្គ្រោះគេ ទ្រង់បានប្រោសលោះគេ ដោយសេចក្ដីស្រឡាញ់ នឹងសេចក្ដីមេត្តាករុណារបស់ទ្រង់ កាលពីចាស់បុរាណ ទ្រង់បានលើកគេបីទៅជាដរាប។
ទ្រង់នឹងធ្វើទុក្ខដល់សមុទ្រ ហើយនឹងវាយរលកទាំងប៉ុន្មាន នោះអស់ទាំងទីជំរៅរបស់ទន្លេធំ នឹងរីងស្ងួតទៅ សេចក្ដីអំនួតរបស់សាសន៍អាសស៊ើរនឹងត្រូវទំលាក់ចុះ ហើយដំបងរាជ្យរបស់សាសន៍អេស៊ីព្ទនឹងទៅបាត់ទៅ