តែស្តេចអាសស៊ើរទ្រង់បានជ្រាបថា ហូស៊ាគិតក្បត់ហើយ ដ្បិតហូស៊ាបានចាត់សារទៅឯសូរ ជាស្តេចស្រុកអេស៊ីព្ទ ហើយលែងបង់សួយអាករថ្វាយទ្រង់ ដូចជារាល់ឆ្នាំទៀត ហេតុនោះបានជាស្តេចអាសស៊ើរ ក៏ចាប់ចងទ្រង់ឃុំទុកក្នុងគុក
អេសាយ 36:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ឯងពឹងដល់ស្រុកអេស៊ីព្ទទុកជាឈើច្រត់ គឺជាដើមត្រែងកំបាក់នោះ ដែលបើកាលណាផ្អែកទៅលើ នោះនឹងចាក់ទំលុះដៃវិញ គឺផារ៉ោន ជាស្តេចអេស៊ីព្ទ គេបែបយ៉ាងនោះ ដល់អស់អ្នកណាដែលពឹងដល់គេ ព្រះគម្ពីរខ្មែរសាកល មើល៍! អ្នកទុកចិត្តលើអេហ្ស៊ីប គឺទុកចិត្តលើឈើច្រត់ដើមត្រែងកំបាក់នោះ ដែលអ្នកណាផ្អែកលើវា វានឹងមុតដៃអ្នកនោះ ហើយចាក់ទម្លុះដៃគេវិញ។ ផារ៉ោនស្ដេចនៃអេហ្ស៊ីបគឺយ៉ាងនោះឯង ដល់អស់អ្នកដែលទុកចិត្តលើទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! អ្នកពឹងដល់ស្រុកអេស៊ីព្ទទុកជាឈើច្រត់ គឺជាដើមត្រែងកំបាក់នោះ ដែលបើកាលណាផ្អែកទៅលើ នោះនឹងចាក់ទម្លុះដៃវិញ គឺផារ៉ោន ជាស្តេចអេស៊ីព្ទ គេបែបយ៉ាងនោះ ដល់អស់អ្នកណាដែលពឹងដល់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះករុណាទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំឲ្យតែធ្លុះបាតដៃប៉ុណ្ណោះ។ អាល់គីតាប ស្តេចទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើស្តេចហ្វៀរ៉អ៊ូនជាស្ដេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំឲ្យតែធ្លុះបាតដៃប៉ុណ្ណោះ។ |
តែស្តេចអាសស៊ើរទ្រង់បានជ្រាបថា ហូស៊ាគិតក្បត់ហើយ ដ្បិតហូស៊ាបានចាត់សារទៅឯសូរ ជាស្តេចស្រុកអេស៊ីព្ទ ហើយលែងបង់សួយអាករថ្វាយទ្រង់ ដូចជារាល់ឆ្នាំទៀត ហេតុនោះបានជាស្តេចអាសស៊ើរ ក៏ចាប់ចងទ្រង់ឃុំទុកក្នុងគុក
មើល ឯងពឹងដល់ស្រុកអេស៊ីព្ទ ជាដើមត្រែងកំបាក់នោះ ទុកជាឈើច្រត់ ដែលបើកាលណាផ្អែកទៅលើ នោះនឹងចាក់ទំលុះដៃវិញ គឺផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ គេបែបយ៉ាងនោះ ដល់អស់អ្នកណាដែលពឹងដល់គេ
កាលដែលទុកចិត្តពឹងដល់មនុស្សមិនស្មោះ នៅគ្រាលំបាក នោះធៀបដូចជាធ្មេញបាក់ ហើយជើងដែលថ្លស់លាសចេញ។
វេទនាដល់ពួកអ្នកដែលចុះទៅឯស្រុកអេស៊ីព្ទដើម្បីរកគេជួយ ព្រមទាំងពឹងដល់សេះ ហើយទុកចិត្តនឹងរទេះចំបាំង ដោយព្រោះគេមានជាច្រើន ហើយនឹងពលសេះផង ដោយព្រោះគេមានកំឡាំងណាស់ ឥតសង្ឃឹមដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ឬស្វែងរកព្រះយេហូវ៉ាសោះ
រីឯពួកសាសន៍អេស៊ីព្ទ គេគ្រាន់តែជាមនុស្សប៉ុណ្ណោះ មិនមែនជាព្រះទេ ហើយសេះរបស់គេគ្រាន់តែជាសាច់ឈាមដែរ មិនមែនជាវិញ្ញាណឡើយ ដូច្នេះ កាលណាព្រះយេហូវ៉ាទ្រង់លូកសន្ធឹងព្រះហស្តទៅ នោះទោះទាំងអ្នកដែលជួយក៏នឹងចំពប់ ហើយអ្នកដែលគេជួយ ក៏នឹងដួលដែរ គេនឹងត្រូវវិនាសទៅទាំងអស់គ្នា។
ហើយផារ៉ោន នឹងពលទ័ពដ៏ខ្លាំងពូកែនឹងមិនមកជួយក្នុងចំបាំង ដោយមានគ្នាសន្ធឹករបស់ទ្រង់ ក្នុងកាលដែលគេជីកស្នាមភ្លោះ ហើយធ្វើប៉មបុកទំលាយកំផែងឡើង ដើម្បីនឹងកាត់ជីវិតមនុស្សជាច្រើនចេញនោះដែរ
នោះពួកវង្សអ៊ីស្រាអែល នឹងលែងទុកចិត្តនឹងគេតទៅ ជាការដែលរំឭកពីអំពើទុច្ចរិតរបស់ខ្លួន គ្រប់វេលាណាដែលងាកបែរមើលទៅឯគេ ដូច្នេះ គេនឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត។