៙ សូមឲ្យតុរបស់គេត្រឡប់ជាអន្ទាក់ដល់គេ ហើយកាលណាគេមានសេចក្ដីសុខ នោះសូមឲ្យប្រែជាអង្គប់ដល់គេវិញ
អេសាយ 28:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុដូច្នោះ ព្រះបន្ទូលនៃព្រះយេហូវ៉ានឹងបានដល់គេ ដោយច្បាប់មួយម្តងៗ ហើយនឹងឃ្លាមួយម្តងៗ មុខនេះបន្តិច មុខនោះបន្តិច ដើម្បីឲ្យគេចេញទៅដួលផ្ងារចុះ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់ ហើយត្រូវចាប់បានផង។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាដល់ពួកគេ នឹងបានដូច្នេះ៖ “ច្បាប់ថែមលើច្បាប់ ច្បាប់ថែមលើច្បាប់ មាត្រាថែមលើមាត្រា មាត្រាថែមលើមាត្រា នៅទីនេះបន្តិច នៅទីនោះបន្តួច” ដើម្បីឲ្យពួកគេចេញទៅដួលផ្ងារក្រោយ ក៏បាក់បែក ព្រមទាំងជាប់អន្ទាក់ ហើយត្រូវគេចាប់បានផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះបានជាព្រះបន្ទូលនៃព្រះយេហូវ៉ា នឹងបានទៅដល់គេថា៖ "ពីព្រះឱវាទមួយទៅព្រះឱវាទមួយ គឺព្រះឱវាទមួយទៅព្រះឱវាទមួយ ពីបន្ទាត់មួយទៅបន្ទាត់មួយ គឺបន្ទាត់មួយទៅបន្ទាត់មួយ មុខនេះបន្តិច មុខនោះបន្តិច ដើម្បីឲ្យគេចេញទៅ ហើយដួលផ្ងារ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់រើពុំរួចឡើយ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ពួកគេ ដូចបង្ហាត់កូនក្មេងថា: “ក កា កិ កី… អានាងធ្វើនេះ! អានាងធ្វើនោះ!” ដូច្នេះ ពួកគេនឹងជំពប់ដួល បាក់ដៃបាក់ជើង ហើយជាប់អន្ទាក់ចេញពុំរួចឡើយ។ អាល់គីតាប ហេតុនេះហើយបានជាអុលឡោះតាអាឡាមានបន្ទូលទៅកាន់ពួកគេ ដូចបង្ហាត់កូនក្មេងថា: “«បញ្ជាលើបញ្ជា ក្បួនលើក្បួន បន្តិចត្រង់នេះ បន្តិចត្រង់នោះ»!” ដូច្នេះ ពួកគេនឹងជំពប់ដួល បាក់ដៃបាក់ជើង ហើយជាប់អន្ទាក់ចេញពុំរួចឡើយ។ |
៙ សូមឲ្យតុរបស់គេត្រឡប់ជាអន្ទាក់ដល់គេ ហើយកាលណាគេមានសេចក្ដីសុខ នោះសូមឲ្យប្រែជាអង្គប់ដល់គេវិញ
យើងខ្ញុំស្រវារាវរកកំផែងដូចជាមនុស្សខ្វាក់ អើ ស្រវារាវរកដូចជាមនុស្សដែលគ្មានភ្នែកសោះ យើងខ្ញុំចំពប់នៅពេលថ្ងៃត្រង់ ដូចជានៅពេលព្រលប់ដែរ ក៏ប្រៀបដូចជាមនុស្សស្លាប់នៅកណ្តាលទីសាបសូន្យ
ដោយហេតុនោះ អញបានកាប់គេ ដោយសារពួកហោរា ហើយបានសំឡាប់គេ ដោយពាក្យពីមាត់អញ ឯសេចក្ដីវិនិច្ឆ័យរបស់អញ នោះប្រៀបដូចជាពន្លឺដែលចាំងមក
ទោះបើអញកត់ទុកអស់ទាំងមាត្រាក្នុងច្បាប់របស់អញក៏ដោយ គង់តែគេនឹងប្រកាន់ថា ជាច្បាប់ដទៃវិញ
ពាក្យទំនាយរបស់ហោរាអេសាយបានសំរេច នៅលើអ្នកទាំងនោះហើយ គឺជាសេចក្ដីដែលទាយទុកមកថា «ដែលឯងរាល់គ្នាឮ នោះនឹងឮមែន តែស្ដាប់មិនបាន ហើយដែលឃើញ នោះនឹងឃើញមែន តែមិនយល់សោះ
អ្នកណាដែលធ្លាក់លើថ្មនោះ នឹងត្រូវបាក់បែក តែអ្នកណាដែលត្រូវថ្មនោះធ្លាក់មកលើខ្លួន នោះនឹងត្រូវកិនខ្ទេចខ្ទីទៅ
ហ្លួងដាវីឌក៏មានបន្ទូលថា «ឲ្យតុគេត្រឡប់ទៅជាអង្គប់ ហើយជាអន្ទាក់ដល់គេចុះ គឺជាហេតុឲ្យវិនាស រវាតចិត្ត ហើយជាសំណងដល់គេដែរ
ដល់ពួក១ជាក្លិននៃសេចក្ដីស្លាប់ ឲ្យត្រូវស្លាប់ ដល់ពួក១ទៀត ជាក្លិននៃជីវិត ឲ្យបានរស់នៅ តើអ្នកណាគួរនឹងសេចក្ដីទាំងនេះ
ដូចជាក្នុងគ្រប់ទាំងសំបុត្ររបស់លោក ដែលសុទ្ធតែសំដែងពីសេចក្ដីទាំងនេះ នោះមានសេចក្ដីខ្លះដែលពិបាកយល់ ហើយពួកអ្នកខ្លៅល្ងង់ នឹងពួកមិនខ្ជាប់ខ្ជួន គេបង្វែរន័យសេចក្ដីទាំងនោះ ដូចជាគេបង្វែរបទគម្ពីរឯទៀតដែរ ឲ្យខ្លួនគេត្រូវវិនាស។