Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 28:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដ្បិត​ត្រូវ​បង្រៀន​ច្បាប់​មួយ​ម្តងៗ ហើយ​ឃ្លា​មួយ​ម្តងៗ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ដ្បិត​គឺ​ច្បាប់​ថែមលើ​ច្បាប់ ច្បាប់​ថែមលើ​ច្បាប់ មាត្រា​ថែមលើ​មាត្រា មាត្រា​ថែមលើ​មាត្រា នៅ​ទីនេះ​បន្តិច នៅ​ទីនោះ​បន្តួច​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដ្បិត​ពី​ព្រះ​ឱវាទ​មួយ​ទៅ​ព្រះឱវាទ​មួយ គឺ​ព្រះ​ឱវាទ​មួយ​ទៅ​ព្រះឱវាទ​មួយ ពី​បន្ទាត់​មួយ​ទៅ​បន្ទាត់​មួយ គឺ​បន្ទាត់​មួយ​ទៅ​បន្ទាត់​មួយ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 គាត់​ចេះ​តែ​ពោល​ថា: “ក កា កិ កី… អា​នាង​ធ្វើ​នេះ! អា​នាង​ធ្វើ​នោះ!” »

សូមមើលជំពូក ចម្លង

អាល់គីតាប

10 គាត់​ចេះ​តែ​ពោល​ថា: “បញ្ជា​លើ​បញ្ជា ក្បួន​លើ​ក្បួន… បន្តិច​ត្រង់​នេះ បន្តិច​ត្រង់​នោះ!”»

សូមមើលជំពូក ចម្លង




អេសាយ 28:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​ដូច្នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នឹង​បាន​ដល់​គេ ដោយ​ច្បាប់​មួយ​ម្តងៗ ហើយ​នឹង​ឃ្លា​មួយ​ម្តងៗ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច ដើម្បី​ឲ្យ​គេ​ចេញ​ទៅ​ដួល​ផ្ងារ​ចុះ ព្រម​ទាំង​ត្រូវ​បាក់​បែក ជាប់​អន្ទាក់ ហើយ​ត្រូវ​ចាប់​បាន​ផង។


តើ​គួរ​ឲ្យ​អញ​ធ្វើ​អ្វី​ទៀត​ដល់​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​អញ ដែល​អញ​លះ‌បង់​មិន​បាន​ធ្វើ​នោះ ដូច្នេះ កាល​អញ​ប្រាថ្នា​ឲ្យ​កើត​មាន​ផល​ល្អ ម្តេច​ក៏​ក្លាយ​ទៅ​ជា​មាន​ផ្លែ​ទំពាំង‌បាយ‌ជូរ​ព្រៃ​វិញ


ដ្បិត​នៅ​ថ្ងៃ​ដែល​អញ​បាន​នាំ​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ នោះ​អញ​បាន​និយាយ​យ៉ាង​ម៉ឺង‌ម៉ាត់​ដល់​គេ ព្រម​ទាំង​ខ្នះ‌ខ្នែង​ប្រាប់​គេ តាំង​ពី​ព្រលឹម​ស្រាង​ថា ចូរ​ស្តាប់​តាម​ពាក្យ​អញ​ចុះ


មួយ​សោត​ទៀត បង​ប្អូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌អម្ចាស់​ចុះ ឯ​ការ​ដែល​សរសេរ​សេចក្ដី​ដដែលៗ ផ្ញើ​មក​អ្នក​រាល់​គ្នា នោះ​មិន​មែន​ធុញ‌ទ្រាន់​ដល់​ខ្ញុំ​ទេ តែ​ជា​ការ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ


គេ​រៀន​ជានិច្ច ប៉ុន្តែ ពុំ​អាច​នឹង​ចេះ​ដល់​ថ្នាក់​នៃ​សេចក្ដី​ពិត​ឡើយ


គួរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ជា​គ្រូ ដោយ​ព្រោះ​ជឿ​ជា​យូរ​មក​ហើយ តែ​អ្នក​រាល់​គ្នា​ត្រូវ​ការ ឲ្យ​គេ​បង្រៀន​ទាំង​ខ្លឹម​របស់​បថម​សិក្សា នៃ​ព្រះ‌បន្ទូល​ម្តង​ទៀត ហើយ​មិន​ត្រូវ​ការ​នឹង​អាហារ​រឹង គឺ​ត្រូវ​ការ​នឹង​ទឹក​ដោះ​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម