អញនឹងបោះគាត់ភ្ជាប់ទៅ ដូចជាបោះដែកគោលជាប់នៅកន្លែង១ដែលស្ថិតស្ថេរ ហើយគាត់នឹងបានសំរាប់ជាបល្ល័ង្កដ៏រុងរឿង ដល់វង្សារបស់បិតាគាត់
យើងនឹងបោះគាត់ភ្ជាប់នឹងកន្លែងរឹងមាំមួយ ដូចដែកគោល ហើយគាត់នឹងបានជាបល្ល័ង្កដ៏រុងរឿងដល់វង្សត្រកូលរបស់ឪពុកគាត់។
យើងនឹងបោះគាត់ភ្ជាប់ ដូចជាបោះដែកគោលជាប់នៅកន្លែងមួយដែលស្ថិតស្ថេរ ហើយគាត់នឹងធ្វើជាបល្ល័ង្កដ៏រុងរឿងដល់វង្សារបស់បិតាគាត់។
យើងនឹងតាំងគាត់ឲ្យមានជំហររឹងប៉ឹង ដូចដែកគោលដែលបោះភ្ជាប់លើឈើខ្លឹម គាត់នឹងធ្វើឲ្យវង្សត្រកូលរបស់គាត់ មានកិត្តិយសថ្លៃថ្នូរ។
ហើយឥឡូវ នៅវេលា១ភ្លែតនេះ មានព្រះគុណសំដែងមកដល់យើងខ្ញុំ អំពីព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ឲ្យបានអ្នកខ្លះរួចចេញ ហើយឲ្យបានបង្គោល១នៅក្នុងទីបរិសុទ្ធរបស់ទ្រង់ ប្រយោជន៍ឲ្យព្រះនៃយើងខ្ញុំបានបំភ្លឺភ្នែកយើងខ្ញុំ ហើយប្រោសឲ្យយើងខ្ញុំបានរស់ឡើងវិញបន្តិច នៅក្នុងការបំរើគេនេះ
ដ្បិតម៉ាដេកាយ ជាសាសន៍យូដា លោកជាអ្នកបន្ទាប់នឹងស្តេចអ័ហាស៊ូរុសនោះឯង ហើយក៏ជាអ្នកធំក្នុងពួកសាសន៍យូដា ព្រមទាំងមានពួកបងប្អូនលោកយ៉ាងសន្ធឹករាប់អានផង ដោយលោករកតែសេចក្ដីល្អដល់សាសន៍របស់ខ្លួន ហើយនិយាយជាពាក្យស្រគត់ស្រគំដល់ជាតិផង។:៚
ដ្បិតបើព្រះនាងនឹងស្ងៀមនៅក្នុងវេលានេះ នោះនឹងកើតមានសេចក្ដីសង្គ្រោះ នឹងសេចក្ដីប្រោសឲ្យរួច ដល់ពួកយូដាពីកន្លែងផ្សេងទៀត តែព្រះនាង នឹងញាតិវង្សរបស់បិតានៃព្រះនាង នឹងត្រូវវិនាសវិញ ហើយប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សំរាប់ពេលនេះឯងទេដឹង
ទ្រង់មិនដកព្រះនេត្រចេញពីមនុស្សសុចរិតឡើយ គឺទ្រង់តាំងឲ្យគេអង្គុយលើបល្ល័ង្ក ជាមួយនឹងពួកស្តេច ឲ្យនៅអស់កល្បជានិច្ចវិញ ហើយគេបានថ្កើងឡើង
ពាក្យរបស់មនុស្សមានប្រាជ្ញា ធៀបដូចជាជន្លួញ ហើយពាក្យរបស់ពួកអ្នកដែលប្រមូលកត់ទុកពាក្យប្រាជ្ញ នោះក៏ដូចជាដែកគោលបោះភ្ជាប់ ជាពាក្យដែលមកពីអ្នកគង្វាលតែ១
គេនឹងនាំយកអស់ទាំងសិរីល្អនៃវង្សារបស់បិតាគាត់ មកបំពាក់នៅលើគាត់វិញ គឺទាំងពូជពង្សជិតឆ្ងាយ នឹងគ្រឿងប្រដាប់តូចៗទាំងប៉ុន្មាន ចាប់តាំងពីពែង រហូតដល់ថូទាំងអស់ផង
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅគ្រានោះ ដែកគោលដែលបានបោះភ្ជាប់នៅទីដែលស្ថិតស្ថេរ នោះនឹងត្រូវរដកចេញ រួចត្រូវកាប់ផ្តួលចុះ ហើយដួលជាពិត ឯបន្ទុកដែលគេបានពាក់នៅលើដែកគោលនោះ នឹងត្រូវកាត់ផ្តាច់ចេញ ដ្បិតព្រះយេហូវ៉ា ទ្រង់បានមានបន្ទូលហើយ។
ថ្មជ្រុងនឹងចេញពីទ្រង់មក ហើយទាំងដែកគោល ទាំងធ្នូសំរាប់ច្បាំង នឹងគ្រប់ទាំងអ្នកគ្រប់គ្រងជាមួយគ្នាផង
ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយនឹងអញ ដូចជាអញបានឈ្នះ ហើយបានអង្គុយជាមួយនឹងព្រះវរបិតាលើបល្ល័ង្កទ្រង់ដែរ
ទ្រង់លើកមនុស្សក្រីក្រពីធូលីដី ហើយស្រង់មនុស្សកំសត់ទុរគតពីគំនរលាមកឡើង ឲ្យគេបានអង្គុយជាមួយនឹងពួកត្រកូលខ្ពស់ ហើយឲ្យគេគ្រងមរដកជាបល្ល័ង្កឧត្តុង្គឧត្តម ដ្បិតអស់ទាំងសសរនៃផែនដីជារបស់ផងព្រះយេហូវ៉ា ហើយទ្រង់បានដាក់លោកីយនៅលើសសរទាំងនោះ