Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 3:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​នឹង​អញ ដូច​ជា​អញ​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជា​មួយ​នឹង​ព្រះវរ‌បិតា​លើ​បល្ល័ង្ក​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​អ្នកនោះ​អង្គុយ​ជាមួយ​យើង នៅលើ​បល្ល័ង្ក​របស់យើង ដូចដែល​យើង​មានជ័យជម្នះ ហើយ​បាន​អង្គុយ​ជាមួយ​ព្រះ​បិតា​របស់យើង នៅលើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​អ្នក​នោះ​អង្គុយ​ជាមួយ​យើង​នៅ​លើ​បល្ល័ង្ក​របស់​យើង​ ដូច​ដែល​យើង​មាន​ជ័យជម្នះ​ ហើយ​បាន​អង្គុយ​ជាមួយ​ព្រះ​វរ​បិតា​របស់​យើង​នៅ​លើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​យើង ដូច​ជា​យើង​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជា​មួយ​ព្រះ‌វរ‌បិតា​យើង នៅ​លើ​បល្ល័ង្ក​របស់​ព្រះ‌អង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 អ្នក​ណា​មាន​ជ័យ‌ជម្នះ យើង​នឹង​ឲ្យ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​យើង ដូច​យើង​មាន​ជ័យ‌ជម្នះ ហើយ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​ព្រះ‌បិតា​របស់​យើង​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អ្នក​ណា​មាន​ជ័យ‌ជំនះ យើង​នឹង​ឲ្យ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​យើង ដូច​យើង​មាន​ជ័យ‌ជំនះ ហើយ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​អុលឡោះ‌ជាបិតា​របស់​យើង​ដែរ»។

សូមមើលជំពូក ចម្លង




វិវរណៈ 3:21
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដល់​គ្រា​កែ​ជា​ថ្មី​ឡើង​វិញ កាល​ណា​កូន​មនុស្ស​បាន​ឡើង​គង់​លើ​បល្ល័ង្ក​ឧត្តម​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​មក​តាម​ខ្ញុំ នឹង​បាន​អង្គុយ​លើ​បល្ល័ង្ក​១២​ដែរ ហើយ​នឹង​ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២


ចៅហ្វាយ​និយាយ​ថា ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ‌ត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ


ឯ​ព្រះ‌យេស៊ូវ ទ្រង់​យាង​មក​មាន​បន្ទូល​នឹង​គេ​ថា គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថាន‌សួគ៌ ហើយ​លើ​ផែនដី​ផង


ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នៅ​តុ​ខ្ញុំ ក្នុង​នគរ​របស់​ខ្ញុំ ហើយ​ឲ្យ​បាន​អង្គុយ​លើ​បល្ល័ង្ក ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២​ផង។


បើ​សិន​ជា​ព្រះ​បាន​ដំកើង​ឡើង​ក្នុង​កូន​មនុស្ស នោះ​ទ្រង់​នឹង​ដំកើង​កូន​មនុស្ស​ឡើង​ក្នុង​ព្រះ‌អង្គ​ទ្រង់​ដែរ ក៏​នឹង​ដំកើង​កូន​មនុស្ស​ឡើង​ជា​១​រំពេច​ផង


ខ្ញុំ​ប្រាប់​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សុខ‌សាន្ត ដោយ‌សារ​ខ្ញុំ នៅ​លោកីយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ​ហើយ។


បើ​យើង​ទ្រាំ‌ទ្រ នោះ​យើង​នឹង​សោយ‌រាជ្យ​ជា​មួយ​នឹង​ទ្រង់ តែ​បើ​យើង​មិន​ព្រម​ទទួល​ស្គាល់​ទ្រង់​ទេ នោះ​ទ្រង់​ក៏​មិន​ព្រម​ទទួល​ស្គាល់​យើង​ដែរ


ព្រម​ទាំង​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ​ថ្វាយ​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នឹង​ព្រះ‌ចេស្តា​នៅ​អស់​‌កល្ប​ជានិច្ច​រៀង‌រាប​ត​ទៅ អាម៉ែន។


គេ​បាន​ឈ្នះ​វា ដោយ‌សារ​ឈាម​នៃ​កូន​ចៀម ហើយ​ដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​គេ ក៏​មិន​បាន​ស្តាយ​ជីវិត​ខ្លួន​ដរាប​ដល់​ស្លាប់


គេ​នឹង​ច្បាំង​ទាស់​នឹង​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​គេ ពី​ព្រោះ​ទ្រង់​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ហើយ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ នោះ​ជា​អ្នក​ដែល​ទ្រង់​បាន​ហៅ បាន​រើស ហើយ​ជា​អ្នក​ស្មោះ‌ត្រង់​ទាំង​អស់​គ្នា។


អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អស់​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​ផ្លែ​របស់​ដើម​ជីវិត ដែល​នៅ​ស្ថាន‌បរម‌សុខ​របស់​ព្រះ។


ខ្ញុំ​ក៏​ឃើញ​បល្ល័ង្ក​ជា​ច្រើន នឹង​ពួក​អ្នក​ដែល​អង្គុយ​លើ ហើយ​មាន​អំណាច​បាន​ប្រគល់ ដល់​អ្នក​ទាំង​នោះ ឲ្យ​ជំនុំ‌ជំរះ នោះ​ព្រលឹង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​ត្រូវ​គេ​កាត់​ក្បាល ដោយ​ព្រោះ​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេស៊ូវ ហើយ​ដោយ​ព្រោះ​ព្រះ‌បន្ទូល​នៃ​ព្រះ ព្រម​ទាំង​ពួក​អ្នក​ដែល​មិន​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​សត្វ​នោះ ឬ​រូប​វា ក៏​មិន​បាន​ទទួល​ទី​សំគាល់​វា នៅ​លើ​ថ្ងាស ឬ​នៅ​លើ​ដៃ​ឡើយ អ្នក​ទាំង​នោះ​បាន​រស់​វិញ ហើយ​ក៏​សោយ‌រាជ្យ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ នៅ​១​ពាន់​ឆ្នាំ


មាន​ពរ​ហើយ ក៏​បរិសុទ្ធ​ផង អស់​អ្នក​ណា​ដែល​មាន​ចំណែក ក្នុង​ខណ​រស់​ឡើង​វិញ​ជាន់​មុន​ដំបូង​នេះ សេចក្ដី​ស្លាប់​ទី​២​គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ អ្នក​ទាំង​នោះ​នឹង​ធ្វើ​ជា​ពួក​សង្ឃ​នៃ​ព្រះ នឹង​ព្រះ‌គ្រីស្ទ ហើយ​នឹង​សោយ‌រាជ្យ​ជា​មួយ​នឹង​ទ្រង់​អស់​១​ពាន់​ឆ្នាំ


ក៏​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ ថ្វាយ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​យើង​បាន​សោយ‌រាជ្យ​លើ​ផែនដី។


ខ្ញុំ​ក៏​ក្រឡេក​ទៅ​ឃើញ​សេះ​ស​១ ឯ​អ្នក​ដែល​ជិះ​ក៏​កាន់​ធ្នូ ហើយ​មាន​គេ​ឲ្យ​មកុដ​ដល់​អ្នក​នោះ រួច​អ្នក​នោះ​ចេញ​ទៅ​ទាំង​មាន​ជ័យ‌ជំនះ ហើយ​ឲ្យ​បាន​ឈ្នះ​ត​ទៅ។


ពី​ព្រោះ​កូន​ចៀម​ដែល​នៅ​កណ្តាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល ហើយ​នាំ​គេ ទៅ​ដល់​រន្ធ​ទឹក​នៃ​ជីវិត ហើយ​ព្រះ‌ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម