អញនឹងសង្ខុញចូលទៅលើឯង ដូចជាខ្លាឃ្មុំដែលត្រូវព្រាត់ពីកូន គឺអញនឹងហែកស្រោមបេះដូងឯងចេញ នៅទីនោះនឹងត្របាក់ស៊ីឯងទៅ ដូចជាសិង្ហញី ឯសត្វព្រៃនឹងហែកឯងដែរ។
យើងនឹងសង្រ្គុបលើគេ ដូចខ្លាឃ្មុំដែលព្រាត់កូន យើងនឹងហែកស្រោមបេះដូងរបស់គេ នៅទីនោះ យើងនឹងត្របាក់ស៊ីគេ ដូចសិង្ហញី គឺនឹងហែកគេ ដូចសត្វព្រៃហែកចំណី។
យើងនឹងប្រហារពួកគេយ៉ាងសាហាវ ដូចខ្លាឃ្មុំញីបាត់កូន។ យើងនឹងហែកទ្រូងពួកគេ យើងហែកពួកគេស៊ី ដូចសិង្ហញីត្របាក់លេប ហើយសត្វព្រៃនឹងមកហែកស៊ីសាកសព របស់ពួកគេ។
ដ្បិតទ្រង់ជ្រាបថា ព្រះបិតា នឹងពួកអ្នកដែលនៅជាមួយ សុទ្ធតែជាមនុស្សខ្លាំងពូកែ ហើយមានចិត្តក្តៅក្រហាយ ដូចជាខ្លាឃ្មុំញីនៅវាលដែលត្រូវព្រាត់ពីកូន មួយទៀតព្រះបិតាទ្រង់ជាមនុស្សថ្នឹកចំបាំងផង ទ្រង់មិនផ្ទំនៅជាមួយនឹងពួកពលទេ
ដូច្នេះ ឯងរាល់គ្នាដែលភ្លេចព្រះអើយ ចូរពិចារណាសេចក្ដីនេះចុះ ក្រែងអញហែកឯងខ្ទេចខ្ទីទ័លបើជួយផង
ជ្រូកក៏ចេញពីព្រៃមកឈ្មុស ហើយសត្វនៅវាលក៏ស៊ីបំផ្លាញដែរ
ស៊ូឲ្យប្រទះនឹងមេខ្លាឃ្មុំដែលបាត់កូន នោះគ្រាន់បើជាងប្រទះនឹងមនុស្សល្ងីល្ងើ ដែលកំពុងតែប្រព្រឹត្តការចំកួតរបស់ខ្លួន។
សូរសន្ធឹករបស់ពួកនោះនឹងបានដូចជាសូរគ្រហឹមរបស់មេសិង្ហ គេនឹងគ្រហឹមដូចជាកូនសិង្ហ អើ គេនឹងគ្រហឹម ហើយចាប់រំពាយកទៅ ឥតមានអ្នកណាជួយឲ្យរួចបានឡើយ
នែ អស់ទាំងសត្វនៅវាល ហើយសត្វនៅព្រៃទាំងប៉ុន្មានអើយ ចូរមកហែកស៊ីចុះ
ពួកដែលជាមរដករបស់អញ បានត្រឡប់ជាសត្វហើរសម្បុរពញ្លក់ដែលចាប់រំពា អស់ទាំងសត្វហើរដែលចាប់រំពាបានឡោមព័ទ្ធវាហើយ ចូរទៅប្រមូលអស់ទាំងសត្វជើង៤នាំមកឲ្យហែកស៊ីចុះ
ទ្រង់បានចេញពីទីលំនៅរបស់ទ្រង់ ដូចជាសិង្ហ ដ្បិតស្រុករបស់គេ បានត្រឡប់ជាស្ងាត់ជ្រងំ ដោយព្រោះសេចក្ដីច្រឡោតនៃពួករឹបជាន់ នឹងសេចក្ដីខ្ញាល់ដ៏សហ័សនៃទ្រង់។
អញនឹងបំផ្លាញដើមទំពាំងបាយជូរ នឹងដើមល្វារបស់នាង ដែលនាងធ្លាប់ពោលថា របស់ទាំងនេះជាឈ្នួលដែលសហាយនាងបានឲ្យ តែអញនឹងធ្វើឲ្យត្រឡប់ទៅជាព្រៃវិញ ឯសត្វព្រៃនឹងស៊ីអស់ទៅ
ដ្បិតអញនឹងបានដូចជាសិង្ហដល់ពួកអេប្រាអិម ហើយដូចសិង្ហស្ទាវដល់ពួកវង្សយូដា អញ គឺអញនេះហើយ នឹងហែកគេ រួចចេញទៅបាត់ អញនឹងពាំយកគេទៅ ឥតមានអ្នកណាជួយឲ្យរួចបានឡើយ