ផារ៉ោនទ្រង់ដោះព្រះទំរង់ពីព្រះហស្ត ទៅបំពាក់នៅដៃយ៉ូសែបវិញ ក៏យកសំលៀកបំពាក់ទេសយ៉ាងម៉ដ្ត មកបំពាក់គាត់ ព្រមទាំងបំពាក់ខ្សែមាសនៅកឲ្យគាត់ផង
សុភាសិត 31:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងត្បាញសំពត់ដណ្តប់ខ្លួន សំលៀកបំពាក់របស់នាងសុទ្ធតែធ្វើពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត មានពណ៌ស្វាយ ព្រះគម្ពីរខ្មែរសាកល នាងធ្វើកម្រាលគ្រែសម្រាប់ខ្លួនឯង; សម្លៀកបំពាក់របស់នាងធ្វើពីក្រណាត់ផាឌិបដ៏ប្រណិត និងក្រណាត់ពណ៌ស្វាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងត្បាញសំពត់ដណ្តប់ខ្លួន សម្លៀកបំពាក់របស់នាងសុទ្ធតែធ្វើពី សំពត់ខ្លូតទេសយ៉ាងម៉ដ្ត មានពណ៌ស្វាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងត្បាញភួយសម្រាប់ខ្លួនឯង នាងមានសម្លៀកបំពាក់ល្អៗដែលមានពណ៌ស្រស់។ អាល់គីតាប នាងត្បាញភួយសម្រាប់ខ្លួនឯង នាងមានសំលៀកបំពាក់ល្អៗដែលមានពណ៌ស្រស់។ |
ផារ៉ោនទ្រង់ដោះព្រះទំរង់ពីព្រះហស្ត ទៅបំពាក់នៅដៃយ៉ូសែបវិញ ក៏យកសំលៀកបំពាក់ទេសយ៉ាងម៉ដ្ត មកបំពាក់គាត់ ព្រមទាំងបំពាក់ខ្សែមាសនៅកឲ្យគាត់ផង
លុះដល់ថ្ងៃទី៣ នោះអេសធើរក៏ទ្រង់គ្រឿងមហេសីចូលទៅ ឈរក្នុងព្រះរាជរោងខាងក្នុង ដែលទល់មុខនឹងដំណាក់ស្តេច ឯស្តេចទ្រង់គង់លើបល្ល័ង្ករាជ្យ ក្នុងមហាមន្ទីរ ប្រឈមនឹងផ្លូវចូលទៅឯព្រះរាជដំណាក់
ឯម៉ាដេកាយលោកចេញពីចំពោះស្តេចទៅ ទាំងស្លៀកពាក់ប្រដាប់របស់ក្រមហ្លួងពណ៌ខៀវ ហើយស មានពាក់មកុដមាសយ៉ាងធំ នឹងអាវវែង សំពត់ខ្លូតទេសពណ៌ស្វាយផង នោះពួកអ្នកក្រុងស៊ូសានក៏ស្រែកឡើង ដោយអំណរ
ខ្ញុំបានក្រាលកំរាលប៉ាក់នៅលើគ្រែខ្ញុំ ព្រមទាំងសំពត់ពណ៌ ធ្វើពីអំបោះស្រុកអេស៊ីព្ទផង
មានបុរសម្នាក់មានទ្រព្យសម្បត្តិច្រើន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ នឹងសំពត់ទេសឯកយ៉ាងម៉ដ្ត តែងតែស៊ីលៀងដ៏ឧត្តមប្រសើររាល់តែថ្ងៃ
ទាំងតែងខ្លួនមិនមែនដោយបែបខាងក្រៅ ដូចជាក្រងសក់ ពាក់មាស ឬសំលៀកបំពាក់ផ្សេងៗឡើយ
អស់ទាំងពលបរិវារនៅស្ថានសួគ៌ ក៏ជិះសេះសដង្ហែទ្រង់ ទាំងស្លៀកពាក់សំពត់ទេស ហើយស្អាតផង
ទ្រង់ប្រទានឲ្យនាងបានស្លៀកពាក់សំពត់ទេសយ៉ាងម៉ដ្ត ស្អាត ហើយភ្លឺ ដ្បិតសំពត់ទេសយ៉ាងម៉ដ្ត នោះជាសេចក្ដីសុចរិតរបស់ពួកបរិសុទ្ធ
ឯក្រវិលមាសទាំងប៉ុន្មានដែលលោកសូមបាន នោះមានទំងន់ជាមាស១ពាន់៧រយដំឡឹង ឥតរាប់បន្តោក នឹងអាយ៉ាដក់ ហើយនឹងសំលៀកបំពាក់ពណ៌ស្វាយ ដែលពួកស្តេចសាសន៍ម៉ាឌានស្លៀកពាក់ នឹងខ្សែនៅករបស់សត្វអូដ្ឋនោះទេ