ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 17:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អ្នក​ណា​ដែល​សង​ការ​អាក្រក់ ស្នង​នឹង​ការ​ល្អ សេចក្ដី​អាក្រក់​នឹង​មិន​ឃ្លាត​ចេញ​ពី​ផ្ទះ​អ្នក​នោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចំពោះ​អ្នកដែល​ធ្វើការអាក្រក់សងនឹងការល្អ ការអាក្រក់​នឹង​មិន​ចាកចេញ​ពី​ផ្ទះ​អ្នកនោះ​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ណា​ដែល​ធ្វើ​អាក្រក់​ស្នង​នឹង​ការ​ល្អ សេចក្ដី​អាក្រក់​នឹង​មិន​ឃ្លាត​ចេញ ពី​ផ្ទះ​អ្នក​នោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ណា​ធ្វើ​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អ ភាព​អន្តរាយ​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក​នោះ​ទេ។

សូមមើលជំពូក

អាល់គីតាប

អ្នក​ណា​ធ្វើ​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អ ភាព​អន្តរាយ​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក​នោះ​ទេ។

សូមមើលជំពូក



សុភា‌សិត 17:13
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ដាវ​មិន​ដែល​ឃ្លាត​ពី​គ្រួ​ឯង​ឡើយ ដ្បិត​ឯង​បាន​មើល‌ងាយ​ដល់​អញ ហើយ​បាន​យក​ប្រពន្ធ​របស់​អ៊ូរី​ជា​សាសន៍​ហេត មក​ធ្វើ​ជា​ប្រពន្ធ​របស់​ឯង


អញ​នឹង​ធ្វើ​ឲ្យ​ជំនួរ​វង្ស​របស់​ឯង​បាន​ដូច​ជា​ជំនួរ​វង្ស​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ហើយ​ដូច​ជា​ជំនួរ​វង្ស​របស់​ប្អាសា ជា​កូន​អ័ហ៊ីយ៉ា ដោយ​ព្រោះ​ការ​ប្រទាំង ដែល​ឯង​បាន​ធ្វើ​ឲ្យ​អញ​បាន​ក្នាញ់​ក្នុង​ព្រះ‌ទ័យ ហើយ​បាន​បណ្តាល​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​ដែរ


គេ​ប្រព្រឹត្ត​ការ​អាក្រក់​ដល់​ទូលបង្គំ ស្នង​នឹង​ការ​ល្អ ដើម្បី​ឲ្យ​ព្រលឹង​ទូលបង្គំ​ត្រូវ​នៅ​តែ​ឯង


ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​ស្នង​នឹង​គុណ គេ​តតាំង​នឹង​ទូលបង្គំ ដោយ​ព្រោះ​តែ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ការ​ល្អ


សេចក្ដី​អាក្រក់​ដេញ​ជាប់​តាម​មនុស្ស​មាន​បាប តែ​មនុស្ស​សុចរិត​នឹង​បាន​រង្វាន់​ជា​សេចក្ដី​ល្អ​វិញ។


បណ្តាជន​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា ចូរ​ឲ្យ​ឈាម​វា​ធ្លាក់​មក​លើ​យើង​រាល់​គ្នា នឹង​កូន​ចៅ​របស់​យើង​ចុះ


វា​ក៏​បោះ​ប្រាក់​ចោល​ទៅ​ក្នុង​ព្រះ‌វិហារ រួច​ចេញ​ទៅ​ក្រៅ​អួល​ស្ទះ​ស្លាប់​ទៅ


កុំ​ឲ្យ​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់​ឡើយ ត្រូវ​តែ​ខំ​សំដែង​កិរិយា​ល្អ នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ


ចូរ​ប្រយ័ត កុំ​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​អាក្រក់ ស្នង​នឹង​អំពើ​អាក្រក់​ឡើយ ចូរ​ដេញ​តាម​ការ​ល្អ​ជា​ដរាប ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ដល់​មនុស្ស​ផង​ទាំង‌ឡាយ​ដែរ


ឥត​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់ ឬ​ពាក្យ​ប្រមាថ​ស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ គឺ​ត្រូវ​ឲ្យ​ពរ​វិញ ដោយ​ដឹង​ថា ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្ដី​នោះ​ឯង ដើម្បី​ឲ្យ​បាន​ព្រះ‌ពរ​ទុក​ជា​មរដក


ដូច្នេះ យ៉ូណា‌ថាន​ក៏​ដំណាល​សេចក្ដី​យ៉ាង​ល្អ​ពី​ដំណើរ​ដាវីឌ ទូល​ដល់​សូល​ជា​បិតា​ថា សូម​កុំ​ឲ្យ​បិតា​ធ្វើ​បាប​ដល់​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ឡើយ ដ្បិត​គាត់​មិន​បាន​ធ្វើ​ខុស​នឹង​បិតា​ទេ ហើយ​ការ​ដែល​គាត់​ធ្វើ​សោត​នោះ​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​បិតា​ទាំង​អស់​ផង


ហើយ​មាន​បន្ទូល​ថា ឯង​សុចរិត​ជាង​អញ ដ្បិត​អញ​បាន​ធ្វើ​ការ​អាក្រក់​ដល់​ឯង តែ​ឯង​បាន​ស្នង​ការ​ល្អ​ដល់​អញ​វិញ


រីឯ​ដាវីឌ​លោក​បាន​គិត​ថា ដែល​អញ​បាន​ថែ​រក្សា​ទ្រព្យ​របស់​ទាំង​ប៉ុន្មាន​នៃ​មនុស្ស​នោះ ឲ្យ​គង់‌វង់នៅ​ទី​រហោ‌ស្ថាន ឥត​មាន​បាត់​អ្វី​ណា​មួយ​ឡើយ នោះ​ពិត​ប្រាកដ​ជា​ឥត​ប្រយោជន៍​សោះ វា​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ដល់​អញ​វិញ