Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 12:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដូច្នេះ ដាវ​មិន​ដែល​ឃ្លាត​ពី​គ្រួ​ឯង​ឡើយ ដ្បិត​ឯង​បាន​មើល‌ងាយ​ដល់​អញ ហើយ​បាន​យក​ប្រពន្ធ​របស់​អ៊ូរី​ជា​សាសន៍​ហេត មក​ធ្វើ​ជា​ប្រពន្ធ​របស់​ឯង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដូច្នេះ ដាវ​មិន​ដែល​ឃ្លាត​ពី​គ្រួ​ឯង​ឡើយ ដ្បិត​ឯង​បាន​មើល​ងាយ​ដល់​យើង ហើយ​បាន​យក​ប្រពន្ធ​របស់​អ៊ូរី​ជា​សាសន៍​ហេត មក​ធ្វើ​ជា​ប្រពន្ធ​របស់​ឯង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​តែងតែ​មាន​មនុស្ស​ស្លាប់​ដោយ​មុខ​ដាវ​ជានិច្ច ព្រោះ​អ្នក​បាន​មើល‌ងាយ​យើង ដោយ​យក​ប្រពន្ធ​របស់​អ៊ូរី ជា​ជន‌ជាតិ​ហេត មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន”។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​តែងតែ​មាន​មនុស្ស​ស្លាប់ ដោយ​មុខ​ដាវ​ជា‌និច្ច ព្រោះ​អ្នក​បាន​មើល‌ងាយ​យើង​ដោយ​យក​ប្រពន្ធ​របស់​អ៊ូរី ជា​ជន‌ជាតិ​ហេត​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន”។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 12:10
16 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ព្រះ‌ទ្រង់​មក​ពន្យល់​សប្តិ​ប្រាប់​អ័ប៊ី‌ម៉្មា‌ឡិច​នៅ​ពេល​យប់​ថា មើល ឯង​ទុក​ដូច​ជា​មនុស្ស​ស្លាប់ ដោយ​ព្រោះ​ស្ត្រី​ដែល​ឯង​បាន​យក​នេះ ពី​ព្រោះ​នាង​ជា​ប្រពន្ធ​គេ​ទេ


នោះ​ស្តេច​ទ្រង់​មាន​សេចក្ដី​រំជួល​ក្នុង​ព្រះ‌ទ័យ​ជា​ខ្លាំង ក៏​យាង​ឡើង​ទៅ​ក្នុង​បន្ទប់​ខាង​លើ​ខ្លោង‌ទ្វារ ហើយ​ទ្រង់​ព្រះ‌កន្សែង​កំពុង​ដែល​ទ្រង់​យាង​ទៅ ទ្រង់​ក៏​មាន​បន្ទូល​ដូច្នេះ​ថា ឱ​អាប់‌សា‌ឡំម កូន​អញ កូន​អញ​អើយ ឱ​អាប់‌សា‌ឡំម កូន​អញ​អើយ ស៊ូ​ឲ្យ​អញ​បាន​ស្លាប់​ជំនួស​ឯង ឱ​អាប់‌សា‌ឡំម កូន​អញ កូន​អញ​អើយ។


ពី​ព្រោះ​ដាវីឌ​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដោយ​ឥត​បែរ​ចេញ ពី​សេចក្ដី​បង្គាប់​ណា​មួយ​របស់​ទ្រង់ ដរាប​ដល់អស់​ព្រះ‌ជន្ម លើក​តែ​ក្នុង​រឿង​ពី​អ៊ូរី ជា​សាសន៍​ហេត​ប៉ុណ្ណោះ


ឯ​អ្នក​ណា​ដែល​សង​ការ​អាក្រក់ ស្នង​នឹង​ការ​ល្អ សេចក្ដី​អាក្រក់​នឹង​មិន​ឃ្លាត​ចេញ​ពី​ផ្ទះ​អ្នក​នោះ​ឡើយ។


អស់​ទាំង​ទី​ខ្ពស់​របស់​អ៊ីសាក​នឹង​ត្រូវ​ខូច​បង់ ឯ​ទី​គោរព​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រាអែល នឹង​ត្រូវ​បំផ្លាញ​ទៅ​អញ​ក៏​នឹង​ក្រោក​ឡើង ទាស់​នឹង​ពួក​វង្ស​យេរ៉ូ‌បោម ដោយ​ដាវ​ដែរ។


គឺ​ឯង​រាល់​នឹង​បរិភោគ​ពេញ​១​ខែ​វិញ ទាល់​តែ​សាច់​នោះ​ចេញ​តាម​រន្ធ​ច្រមុះ​ឯង​មក ហើយ​ឯង​នឹង​ធុញ‌ទ្រាន់​ចំពោះ​សាច់​នោះ ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​ជិន‌ណាយ​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​គង់​កណ្តាល​ពួក​ឯង ហើយ​បាន​យំ​នៅ​ចំពោះ​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ។


តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ថា ចូរ​ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​យក​ដាវ នោះ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ


គ្មាន​អ្នក​ណា​អាច​នឹង​បំរើ​ចៅហ្វាយ​២​នាក់​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​១ ហើយ​ស្រឡាញ់​១ ឬ​ស្មោះ‌ត្រង់​នឹង​១ ហើយ​មើល‌ងាយ​១ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ដល់​ព្រះ នឹង​ទ្រព្យ​សម្បត្តិ​ផង​បាន​ទេ


ឬ​អ្នក​មើល‌ងាយ​សេចក្ដី​សប្បុរស​ដ៏​ឥត​គណនា ព្រម​ទាំង​សេចក្ដី​ទ្រាំ‌ទ្រ នឹង​សេចក្ដី​អត់​ធន់​របស់​ទ្រង់ ដោយ​មិន​ដឹង​ថា សេចក្ដី​សប្បុរស​នៃ​ព្រះ​ទាញ​នាំ​ឲ្យ​អ្នក​បាន​ប្រែ​ចិត្ត​ឬ​អី


ដូច្នេះ អ្នក​ណា​ដែល​មិន​ព្រម​ទទួល នោះ​មិន​មែន​បោះ​បង់​ចោល​មនុស្ស ឈ្មោះ​ថា​បោះ​បង់​ចោល​ព្រះ​វិញ ដែល​ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នៃ​ទ្រង់​មក​យើង។


ហេតុ​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា អញ​បាន​សន្យា​ឲ្យ​ពួក​គ្រួ​ឯង នឹង​វង្ស​ព្ធយុ‌កោ​ឯង បាន​ដើរ​នៅ​មុខ​អញ​ជា​ដរាប​ទៅ តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​យ៉ាង​នេះ​វិញ​ថា សូម​ឲ្យ​គំនិត​នោះ​បាន​ឆ្ងាយ​ចេញ​ពី​អញ​ទៅ ដ្បិត​អស់​អ្នក​ណា​ដែល​លើក​ដំកើង​អញ នោះ​អញ​នឹង​ដំកើង​អ្នក​នោះ​ឡើង​ដែរ ហើយ​អ្នក​ណា​ដែល​មើល‌ងាយ​ដល់​អញ នោះ​អញ​ក៏​មិន​រាប់​អាន​ដល់​គេ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម