Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 25:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 រីឯ​ដាវីឌ​លោក​បាន​គិត​ថា ដែល​អញ​បាន​ថែ​រក្សា​ទ្រព្យ​របស់​ទាំង​ប៉ុន្មាន​នៃ​មនុស្ស​នោះ ឲ្យ​គង់‌វង់នៅ​ទី​រហោ‌ស្ថាន ឥត​មាន​បាត់​អ្វី​ណា​មួយ​ឡើយ នោះ​ពិត​ប្រាកដ​ជា​ឥត​ប្រយោជន៍​សោះ វា​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ដល់​អញ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដាវីឌ​បាន​គិត​ថា៖ «ខ្ញុំ​បាន​ថែ‌រក្សា​ទ្រព្យ​របស់​ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ ឲ្យ​គង់‌វង្ស​នៅ​ទី​រហោ‌ស្ថាន ឥត​មាន​បាត់​អ្វី​ណា​មួយ​ឡើយ នោះ​ពិត​ប្រាកដ​ជា​ឥត​ប្រ‌យោជន៍​សោះ វា​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ដល់​ខ្ញុំ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 លោក​ដាវីឌ​ទើប​នឹង​គិត​ថា៖ «ខ្ញុំ​ខំ​ការពារ​ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ​នៅ​វាល​រហោ‌ស្ថាន មិន​ឲ្យ​អ្វី​មួយ​បាត់​បង់​ឡើយ តែ​គ្មាន​បាន​ផល​ប្រយោជន៍​អ្វី​ទាំង​អស់ គឺ​គាត់​បែរ​ជា​ប្រព្រឹត្ត​អាក្រក់​តប​នឹង​អំពើ​ល្អ ដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ទត​ទើប​នឹង​គិត​ថា៖ «ខ្ញុំ​ខំ​ការ‌ពារ​ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ​នៅ​វាល​រហោ‌ស្ថាន មិន​ឲ្យ​អ្វី​មួយ​បាត់​បង់​ឡើយ តែ​គ្មាន​បាន​ផល​ប្រយោជន៍​អ្វី​ទាំង​អស់ គឺ​គាត់​បែរ​ជា​ប្រព្រឹត្ត​អាក្រក់ តប​នឹង​អំពើ​ល្អ​ដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​គេ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 25:21
19 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​កាល​គេ​បាន​ចេញ​ពី​ទី​ក្រុង​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន នោះ​យ៉ូសែប​ប្រាប់​ទៅ​អ្នក​ដែល​ត្រួត​លើ​ផ្ទះ​ខ្លួន​ថា ចូរ​រៀបចំ​ដេញ​តាម​មនុស្ស​ទាំង​នោះ​ទៅ កាល​ណា​ឯង​បាន​ទាន់​គេ នោះ​ត្រូវ​និយាយ​យ៉ាង​នេះ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ដូច្នេះ


គេ​សុទ្ធ​តែ​ជា​កូន​របស់​មនុស្ស​ដែល​ឥត​គំនិត អើ ជា​កូន​នៃ​មនុស្ស​ទាប​ថោក​បំផុត គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ស្រុក​ទៅ។


គេ​ប្រព្រឹត្ត​ការ​អាក្រក់​ដល់​ទូលបង្គំ ស្នង​នឹង​ការ​ល្អ ដើម្បី​ឲ្យ​ព្រលឹង​ទូលបង្គំ​ត្រូវ​នៅ​តែ​ឯង


៙ ចូរ​ឈប់​ពី​សេចក្ដី​កំហឹង ហើយ​បោះ‌បង់​សេចក្ដី​ឃោរ‌ឃៅ​ចោល​ចេញ កុំ​ឲ្យ​ក្តៅ​ចិត្ត​ឡើយ ដ្បិត​នោះ​នឹង​នាំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់​វិញ


ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​ស្នង​នឹង​គុណ គេ​តតាំង​នឹង​ទូលបង្គំ ដោយ​ព្រោះ​តែ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ការ​ល្អ


ឯ​អ្នក​ណា​ដែល​សង​ការ​អាក្រក់ ស្នង​នឹង​ការ​ល្អ សេចក្ដី​អាក្រក់​នឹង​មិន​ឃ្លាត​ចេញ​ពី​ផ្ទះ​អ្នក​នោះ​ឡើយ។


តើ​នឹង​យក​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ឬ​អី ដ្បិត​គេ​បាន​ជីក​រណ្តៅ ដើម្បី​ចាប់​ព្រលឹង​ទូលបង្គំ​ហើយ សូម​នឹក​ចាំ​ពី​ទូលបង្គំ ដែល​បាន​ឈរ​នៅ​ចំពោះ​ទ្រង់ ដើម្បី​សូម​សេចក្ដី​ល្អ​ឲ្យ​គេ ហើយ​នឹង​បំបែរ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ចេញ​ពី​គេ​ដែរ


កុំ​ឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​អ្នក​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈ្នះ​សេចក្ដី​អាក្រក់ ដោយ‌សារ​សេចក្ដី​ល្អ​វិញ។


ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ កុំ​ឲ្យ​សេចក្ដី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ


ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្ដី​ជូរ​ល្វីង ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ នឹង​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​ទៅ


ចូរ​ប្រយ័ត កុំ​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​អាក្រក់ ស្នង​នឹង​អំពើ​អាក្រក់​ឡើយ ចូរ​ដេញ​តាម​ការ​ល្អ​ជា​ដរាប ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ដល់​មនុស្ស​ផង​ទាំង‌ឡាយ​ដែរ


ដ្បិត​បើ​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ នោះ​ស៊ូ​រង​ដោយ​ព្រោះ​ការ​ល្អ​ជា​ជាង​ការ​អាក្រក់


ឥត​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់ ឬ​ពាក្យ​ប្រមាថ​ស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ គឺ​ត្រូវ​ឲ្យ​ពរ​វិញ ដោយ​ដឹង​ថា ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្ដី​នោះ​ឯង ដើម្បី​ឲ្យ​បាន​ព្រះ‌ពរ​ទុក​ជា​មរដក


រួច​ដាវីឌ​បង្គាប់​ដល់​គេ​ថា ចូរ​អ្នក​រាល់​គ្នា​ក្រវាត់​ដាវ​គ្រប់​គ្នា​ឡើង នោះ​គេ​ក៏​ក្រវាត់​ដាវ​រៀង​ខ្លួន ហើយ​ដាវីឌ​ក៏​ក្រវាត់​ដាវ​របស់​លោក​ដែរ ខណ​នោះ មាន​មនុស្ស​ប្រហែល​ជា​៤០០​នាក់ ឡើង​តាម​ដាវីឌ​ទៅ ហើយ​មាន​២០០​នាក់​ទៀត​នៅ​ថែ​រក្សា​អីវ៉ាន់។


ពួក​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ល្អ​នឹង​យើង​ខ្ញុំ​ណាស់ គេ​មិន​បាន​ធ្វើ​អ្វី​ដល់​យើង​ខ្ញុំ​ទេ ហើយ​កាល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​គេ ក្នុង​គ្រា​ដែល​យើង​ខ្ញុំ​កំពុង​តែ​ឃ្វាល​ហ្វូង​ចៀម នោះ​យើង​ខ្ញុំ​ឥត​មាន​បាត់​អ្វី​ឡើយ


កាល​នាង​កំពុង​តែ​ជិះ​លា​ចុះ​តាម​ផ្លូវ​ច្រក​ភ្នំ​ទៅ នោះ​គាប់​ចួន​ជា​ដាវីឌ នឹង​ពួក​លោក​ក៏​ចុះ​ដំរង់​មក​ខាង​មុខ​នាង ហើយ​នាង​ក៏​ទៅ​ជួប​នឹង​គេ


ចំណែក​ខ្ញុំ​បាន​ឮ​ថា លោក​បាន​ហៅ​ជាង​កាត់​រោម​ចៀម​មក​ហើយ ឯ​ពួក​អ្នក​គង្វាល​ចៀម​របស់​លោក គេ​បាន​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ យើង​ខ្ញុំ​ឥត​មាន​ធ្វើ​អ្វី​ដល់​គេ​ទេ គេ​ក៏​គ្មាន​បាត់​អ្វី​១​នៅ​វេលា​ដែល​គេ​នៅ​ត្រង់​កើមែល​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម