ដូច្នេះ គាត់ក៏បានចំរើនឡើងយ៉ាងសន្ធឹក គាត់មានហ្វូងសត្វជាច្រើន នឹងបាវប្រុសបាវស្រី ព្រមទាំងអូដ្ឋ ហើយនឹងលាដែរ។
លោកុប្បត្តិ 32:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំមានគោ មានលា មានហ្វូងចៀម ហើយមានបាវប្រុសស្រី ខ្ញុំបានចាត់គេមកជំរាបលោកម្ចាស់ ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណលោក ព្រះគម្ពីរខ្មែរសាកល ខ្ញុំមានគោ លា ហ្វូងចៀម បាវបម្រើប្រុស និងបាវបម្រើស្រី; ខ្ញុំបានចាត់គេឲ្យមកប្រាប់លោកម្ចាស់នៃខ្ញុំ ដើម្បីរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោក”’”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំមានគោ មានលា មានហ្វូងចៀម ហើយមានអ្នកបម្រើប្រុសស្រី។ ខ្ញុំបានចាត់គេឲ្យមកជម្រាបលោកម្ចាស់ ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណពីលោកម្ចាស់"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមានគោ លា ចៀម និងមានអ្នកបម្រើប្រុសស្រីជាច្រើន។ ខ្ញុំចាត់គេឲ្យមកជម្រាបលោកម្ចាស់ ជាដំណឹង ដើម្បីសូមសេចក្ដីសន្តោសមេត្តាពីលោកម្ចាស់”»។ អាល់គីតាប ខ្ញុំមាន គោ លា ចៀម និងមានអ្នកបម្រើប្រុសស្រី ជាច្រើន។ ខ្ញុំចាត់គេឲ្យមកជម្រាបលោកម្ចាស់ ជាដំណឹង ដើម្បីសូមសេចក្តីសន្តោសមេត្តាពីលោកម្ចាស់”»។ |
ដូច្នេះ គាត់ក៏បានចំរើនឡើងយ៉ាងសន្ធឹក គាត់មានហ្វូងសត្វជាច្រើន នឹងបាវប្រុសបាវស្រី ព្រមទាំងអូដ្ឋ ហើយនឹងលាដែរ។
គ្រប់ទាំងរបស់ទ្រព្យណាដែលព្រះបានដកពីឪពុកយើងមក នោះជារបស់ផងយើង នឹងកូនចៅយើងហើយ ដូច្នេះ ការអ្វីដែលព្រះបានបង្គាប់មកអ្នក សូមអ្នកធ្វើឥឡូវចុះ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ាកុបថា ចូរឯងវិលត្រឡប់ទៅក្នុងស្រុកឪពុកឯង ឯញាតិសន្តានឯងវិញទៅ នោះអញនឹងនៅជាមួយនឹងឯង
សូមទទួលជំនូនរបស់ខ្ញុំដែលគេបាននាំមកជូនចុះ ដ្បិតព្រះទ្រង់បានប្រទានពរមកខ្ញុំ ខ្ញុំក៏មានគ្រប់គ្រាន់ហើយ រួចអេសាវទទួលយកដោយគាត់បង្ខំ
នោះអេសាវនិយាយថា បើដូច្នោះឲ្យអញទុកពួកអញខ្លះនៅជាមួយនឹងឯងដែរឬ តែគាត់ប្រកែកថា មិនថ្វីទេ សូមឲ្យខ្ញុំបានប្រកបដោយគុណបងចុះ
គាត់សួរយ៉ាកុបថា ឯងឲ្យពួកទាំងនោះដែលអញឃើញអម្បាញ់មិញមកធ្វើអ្វី យ៉ាកុបជំរាបថា នោះប្រយោជន៍ឲ្យខ្ញុំបានប្រកបដោយគុណរបស់បង
គេក៏ឆ្លើយថា លោកបានជួយសង្គ្រោះជីវិតយើងខ្ញុំហើយ សូមតែឲ្យយើងខ្ញុំបានប្រកបដោយគុណរបស់លោកចុះ នោះយើងខ្ញុំនឹងធ្វើជាបាវបំរើដល់ផារ៉ោន
នោះស្តេចមានបន្ទូលទៅស៊ីបាថា នែ របស់ទ្រព្យទាំងប៉ុន្មាននៃមភីបូសែតជារបស់ផងឯងវិញ ស៊ីបាទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ ទូលបង្គំក្រាបថ្វាយបង្គំដល់ទ្រង់ សូមឲ្យទូលបង្គំបានប្រកបដោយព្រះគុណនៃទ្រង់ផង។
តើខ្ញុំបានថា សូមមេត្តាឲ្យអ្វីមកខ្ញុំ ឬថា សូមយកទ្រព្យសម្បត្តិខ្លះរបស់អ្នកថ្វាយជាដង្វាយឲ្យខ្ញុំផងឬអី
ប៉ុន្តែ បើអ្នកបំរើនោះគិតស្មានក្នុងចិត្តថា ចៅហ្វាយអញក្រមក ហើយក៏តាំងវាយពួកបាវប្រុសស្រី ទាំងស៊ីផឹកស្រវឹងវិញ
គ្រានោះ នាងរស់ជាសាសន៍ម៉ូអាប់ នាងនិយាយនឹងន៉ាអូមីថា ឥឡូវនេះ សូមបើកឲ្យខ្ញុំទៅឯស្រែ ដើម្បីនឹងរើសសន្សំស្រូវ តាមអ្នកណាដែលអាណិតមេត្តាដល់ខ្ញុំ រួចគាត់ប្រាប់ថា ទៅចុះ កូនអើយ
រួចនាងសូមថា ដូច្នេះសូមឲ្យខ្ញុំ ជាអ្នកបំរើលោក បានប្រកបដោយគុណនៃលោកម្ចាស់ផង នោះនាងក៏បាត់ទឹកមុខព្រួយ ហើយចេញទៅបរិភោគភោជន៍វិញ។