អ៊ីសាកក៏ស្រឡាញ់ពេញចិត្តចំពោះអេសាវ ដោយព្រោះធ្លាប់បានបរិភោគសាច់ក្តាន់របស់គាត់ ឯរេបិកា នាងស្រឡាញ់យ៉ាកុបវិញ។
លោកុប្បត្តិ 27:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ទៅយកមក រួចម្តាយតាំងរៀបចាត់ចែងម្ហូបយ៉ាងឆ្ងាញ់ តាមដែលអ៊ីសាកធ្លាប់ចូលចិត្ត ព្រះគម្ពីរខ្មែរសាកល គាត់ក៏ចេញទៅ យកមកឲ្យម្ដាយរបស់គាត់ ហើយម្ដាយរបស់គាត់ក៏ធ្វើម្ហូបដ៏ឆ្ងាញ់តាមដែលឪពុករបស់គាត់ចូលចិត្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គាត់ក៏ទៅយកកូនពពែមក រួចម្តាយរៀបចំចាត់ចែងម្ហូបយ៉ាងឆ្ងាញ់ តាមដែលលោកអ៊ីសាកចូលចិត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបក៏ទៅយកកូនពពែមកជូនម្ដាយ ហើយម្ដាយក៏ធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។ អាល់គីតាប យ៉ាកកូបក៏ទៅយកកូនពពែមកជូនម្តាយ ហើយម្តាយក៏ធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមដែលឪពុកចូលចិត្ត។ |
អ៊ីសាកក៏ស្រឡាញ់ពេញចិត្តចំពោះអេសាវ ដោយព្រោះធ្លាប់បានបរិភោគសាច់ក្តាន់របស់គាត់ ឯរេបិកា នាងស្រឡាញ់យ៉ាកុបវិញ។
នោះម្តាយប្រាប់ថា កូនអើយ សូមឲ្យសេចក្ដីបណ្តាសានោះធ្លាក់មកលើអញវិញចុះ ឲ្យឯងគ្រាន់តែស្តាប់តាមអញ ហើយទៅយកពពែមកឲ្យប៉ុណ្ណោះ
រេបិកានាងយកសំលៀកបំពាក់យ៉ាងល្អរបស់អេសាវ ជាកូនច្បង ដែលនៅនឹងនាងក្នុងផ្ទះ មកបំពាក់ឲ្យយ៉ាកុបជាកូនពៅវិញ
រួចប្រគល់ម្ហូបដ៏ឆ្ងាញ់នោះ នឹងនំបុ័ងដែលបានធ្វើដល់យ៉ាកុបជាកូន ឲ្យទ្រនាំយកទៅ។
គាត់បានរៀបម្ហូបយ៉ាងឆ្ងាញ់ យកមកជូនឪពុកដែរ គាត់ជំរាបថា អញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបានបាញ់មក ដើម្បីនឹងបានឲ្យពរដល់ខ្ញុំ
រួចរៀបជាម្ហូបយ៉ាងឆ្ងាញ់តាមដែលអញចូលចិត្ត មកឲ្យអញស៊ីម្តង ដើម្បីឲ្យអញឲ្យពរដល់ឯង ក្នុងពេលមុនដែលអញស្លាប់
ចូរទៅបាញ់សត្វយកមករៀបម្ហូបយ៉ាងឆ្ងាញ់ឲ្យអញស៊ីម្តង ដើម្បីឲ្យអញបានឲ្យពរដល់ឯងនៅចំពោះព្រះយេហូវ៉ា មុនពេលដែលអញស្លាប់
ចូរទៅឯហ្វូងសត្វ យកកូនពពែ២យ៉ាងល្អមកឥឡូវ អញនឹងរៀបជាម្ហូបឲ្យយ៉ាងឆ្ងាញ់ជូនឪពុកឯង តាមដែលគាត់ចូលចិត្ត
សូមកុំឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្ដីអាក្រក់ណា ដើម្បីប្រព្រឹត្តការអាក្រក់ជាមួយនឹងមនុស្ស ដែលតែងតែធ្វើការទុច្ចរិតឡើយ ហើយកុំឲ្យទូលបង្គំទទួលទានចំណីឆ្ងាញ់របស់គេ ឲ្យសោះ
ចូរអ្នករាល់គ្នាប្រយ័តខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនូវសេចក្ដីវក់នឹងស៊ីផឹក ហើយនឹងសេចក្ដីខ្វល់ខ្វាយនៅជីវិត នោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាម