នៅគ្រានោះ អ័ម៉ាស៊ីយ៉ា ជាស្តេចយូដា ទ្រង់ទទួលព្រមតាមសេចក្ដីប្រឹក្សារបស់គេ ក៏ចាត់សារឲ្យទៅឯយ៉ូអាហាស ដែលជាបុត្រាយេហ៊ូវ ស្តេចពួកអ៊ីស្រាអែលថា ចូរចេញមក យើងមើលមុខគ្នា
លូកា 2:43 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែដល់ថ្ងៃរួចបុណ្យ ក្នុងកាលដែលគេកំពុងតែត្រឡប់ទៅវិញ នោះព្រះកុមារយេស៊ូវ ទ្រង់បានគង់នៅក្រុងយេរូសាឡិមនៅឡើយ ចំណែកយ៉ូសែប នឹងមាតាទ្រង់ ឥតបានដឹងទេ ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីថ្ងៃបុណ្យចប់សព្វគ្រប់ហើយ ពេលពួកគេកំពុងត្រឡប់ទៅវិញ ព្រះកុមារយេស៊ូវនៅតែគង់នៅយេរូសាឡិម ប៉ុន្តែឪពុកម្ដាយរបស់ព្រះអង្គមិនបានដឹងទេ។ Khmer Christian Bible កាលថ្ងៃបុណ្យបានចប់សព្វគ្រប់ហើយ ពួកគេក៏វិលត្រលប់ទៅវិញ ឯកុមារយេស៊ូនៅក្នុងក្រុងយេរូសាឡិមនៅឡើយ ប៉ុន្ដែឪពុកម្ដាយមិនបានដឹងទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះពិធីបុណ្យបានចប់សព្វគ្រប់ ពេលពួកគេត្រឡប់ទៅវិញ ព្រះកុមារយេស៊ូវបានគង់នៅក្រុងយេរូសាឡិមនៅឡើយ ចំណែកយ៉ូសែប និងមាតារបស់ព្រះអង្គ ពុំបានដឹងទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯព្រះកុមារយេស៊ូគង់នៅក្រុងយេរូសាឡឹមនៅឡើយ តែមាតាបិតាពុំបានដឹងទេ។ អាល់គីតាប លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯអ៊ីសានៅក្រុងយេរូសាឡឹមនៅឡើយ តែឪពុកម្តាយពុំបានដឹងទេ។ |
នៅគ្រានោះ អ័ម៉ាស៊ីយ៉ា ជាស្តេចយូដា ទ្រង់ទទួលព្រមតាមសេចក្ដីប្រឹក្សារបស់គេ ក៏ចាត់សារឲ្យទៅឯយ៉ូអាហាស ដែលជាបុត្រាយេហ៊ូវ ស្តេចពួកអ៊ីស្រាអែលថា ចូរចេញមក យើងមើលមុខគ្នា
ក្នុងរវាង៧ថ្ងៃ ឯងរាល់គ្នាត្រូវតែបរិភោគនំបុ័ងឥតដំបែ ចាប់តាំងពីថ្ងៃដំបូង នោះត្រូវយកដំបែពីផ្ទះចេញ ដ្បិតអ្នកណាដែលបរិភោគនំបុ័ងមានដំបែ ចាប់តាំងពីថ្ងៃជាដំបូងរហូតដល់ថ្ងៃទី៧ អ្នកនោះនឹងត្រូវកាត់ពីសាសន៍អ៊ីស្រាអែលចេញ
ស្មានថា ទ្រង់គង់នៅក្នុងពួកគេ ក៏ដើរទៅបាន១ថ្ងៃ ទើបចាប់ភ្លឹកសួររកទ្រង់ ក្នុងពួកញាតិសន្តាន នឹងពួកអ្នកដែលស្គាល់គ្នា