Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 25:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នៅ​គ្រា​នោះ អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​យូដា ទ្រង់​ទទួល​ព្រម​តាម​សេចក្ដី​ប្រឹក្សា​របស់​គេ ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​យ៉ូអា‌ហាស ដែល​ជា​បុត្រា​យេហ៊ូវ ស្តេច​ពួក​អ៊ីស្រាអែល​ថា ចូរ​ចេញ​មក យើង​មើល​មុខ​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 នៅ​គ្រា​នោះ ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​យូដា ទ្រង់​តាម​សេចក្ដី​ប្រឹក្សា​របស់​គេ ក៏​ចាត់​សារ​ឲ្យ​ទៅ​ប្រាប់​យ៉ូអា‌ហាស បុត្រា​យេហ៊ូវ ជា​ស្តេច​អ៊ីស្រា‌អែល​ថា៖ «ចូរ​ចេញ​មក យើង​ជួប​មុខ​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ក្រោយ​ពី​បាន​សួរ​យោបល់​ទី​ប្រឹក្សា​ឯ​ទៀតៗ​រួច​ហើយ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស និង​ជា​ចៅ​របស់​ព្រះ‌បាទ​យេហ៊ូវ​ថា៖ «ចូរ​ចេញ​មក យើង​ប្រយុទ្ធ​តទល់​គ្នា!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ក្រោយ​ពី​បាន​សួរ​យោបល់​ទី​ប្រឹក្សា​ឯ​ទៀតៗ​រួច​ហើយ ស្តេច​អម៉ា‌ស៊ីយ៉ា​ជា​ស្តេច​ស្រុក​យូដា ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ស្តេច​យ៉ូអាស ជា​បុត្រ​របស់​ស្តេច​យ៉ូអា‌ហាស និង​ជា​ចៅ​របស់​ស្តេច​យេហ៊ូវ​ថា៖ «ចូរ​ចេញ​មក យើង​ប្រយុទ្ធ​តទល់​គ្នា!»។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 25:17
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ័ប៊ី‌នើរ​និយាយ​ទៅ​យ៉ូអាប់​ថា ចូរ​ឲ្យ​ពួក​កំឡោះៗ​ក្រោក​ឡើង​លេង​គ្នា​នៅ​មុខ​យើង​ទៅ យ៉ូអាប់​ក៏​ឆ្លើយ​ថា ចូរ​ឲ្យ​គេ​ក្រោក​ឡើង​ចុះ


តែ​ឯ​ពួក​ទ័ព​ដែល​អ័ម៉ា‌ស៊ីយ៉ា​បាន​ឲ្យ​ទៅ​វិញ មិន​ឲ្យ​ទៅ​ច្បាំង​ជា​មួយ​នោះ គេ​ក៏​ចូល​ទៅ​វាយ​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ស្រុក​សា‌ម៉ា‌រី​រហូត​ដល់​ក្រុង​បេត-ហូរ៉ុន ប្រហារ​សំឡាប់​មនុស្ស​អស់​៣​ពាន់​នាក់ ហើយ​ចាប់​យក​របឹប​បាន​ជា​ច្រើន​ដែរ។


គ្រា​កាល​លោក​កំពុង​តែ​ទូល​នឹង​ស្តេច​នៅ​ឡើយ នោះ​ទ្រង់​មាន​បន្ទូល​កាត់​ថា តើ​យើង​បាន​តាំង​ឯង ឲ្យ​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ស្តេច​ឬ ចូរ​នៅ​ស្ងៀម​ទៅ ឯង​ចង់​ឲ្យ​គេ​ប្រហារ​ឯង​បង់​ធ្វើ​អី ដូច្នេះ លោក​ក៏​លែង​ពោល ដោយ​ពាក្យ​នេះ​ថា ទូលបង្គំ​ដឹង​ពិត​ថា ព្រះ‌ទ្រង់​បាន​សំរេច​នឹង​បំផ្លាញ​ព្រះ‌ករុណា​ទៅ ដោយ​ព្រោះ​បាន​ធ្វើ​អំពើ​យ៉ាង​នេះ ហើយ​មិន​ស្តាប់​តាម​សេចក្ដី​ដាស់‌តឿន​របស់​ទូលបង្គំ។


អ្នក​ណា​ដែល​មិន​ព្រម​បៀត​ខ្លួន ក្នុង​ការ​ឈ្លោះ​ប្រកែក​គ្នា នោះ​ជា​កិត្តិសព្ទ​ដល់​ខ្លួន​ហើយ ប៉ុន្តែគ្រប់​ទាំង​មនុស្ស​ល្ងី‌ល្ងើ​គេ​ចេះ​តែ​រក​រឿង​វិញ។


តែ​ដល់​ថ្ងៃ​រួច​បុណ្យ ក្នុង​កាល​ដែល​គេ​កំពុង​តែ​ត្រឡប់​ទៅ​វិញ នោះ​ព្រះ‌កុមារ​យេស៊ូវ ទ្រង់​បាន​គង់​នៅ​ក្រុង​យេរូ‌សាឡិម​នៅ​ឡើយ ចំណែក​យ៉ូសែប នឹង​មាតា​ទ្រង់ ឥត​បាន​ដឹង​ទេ


គ្រា​នោះដាវីឌ​នឹក​ក្នុង​ចិត្ត​ថា មាន​ថ្ងៃ​ណា​មួយ​អញ​នឹង​ស្លាប់ ដោយ‌សារ​ដៃ​សូល​ជា​មិន​ខាន គ្មាន​ផ្លូវ​ណា​ជា​ជាង​ឲ្យ​អញ​រត់​ទៅ ជ្រក​នៅ​ឯ​ស្រុក​របស់​ពួក​ភីលីស្ទីន​ទេ នោះ​សូល​នឹង​អស់​ចិត្ត​ចង់​រក​អញ នៅ​គ្រប់​ក្នុង​អស់​ទាំង​ដែន​ស្រុក​អ៊ីស្រាអែល​ទៀត ដូច្នេះ ទើប​អញ​នឹង​រួច​ចេញ​ពី​ព្រះ‌ហស្ត​ទ្រង់​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម