ឯអ័ប៊ីនើរ ជាកូននើរ នឹងពួកខាងអ៊ីស-បូសែតជាបុត្រាសូល គេក៏ចេញពីម៉ាហាណែម ទៅឯគីបៀន
យ៉ូស្វេ 9:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯពួកទីក្រុងគីបៀន កាលគេបានឮពីការដែលយ៉ូស្វេបានធ្វើដល់ក្រុងយេរីខូរនឹងក្រុងអៃយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ កាលអ្នកស្រុកគីបៀនបានឮពីការដែលលោកយ៉ូស្វេបានធ្វើចំពោះក្រុងយេរីខូរ និងក្រុងអៃយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកស្រុកគីបៀន បានឮអំពីការទាំងប៉ុន្មានដែលលោកយ៉ូស្វេប្រព្រឹត្តចំពោះក្រុងយេរីខូ និងក្រុងអៃដែរ។ អាល់គីតាប អ្នកស្រុកគីបៀន បានឮអំពីការទាំងប៉ុន្មានដែលយ៉ូស្វេប្រព្រឹត្តចំពោះក្រុងយេរីខូ និងក្រុងអៃដែរ។ |
ឯអ័ប៊ីនើរ ជាកូននើរ នឹងពួកខាងអ៊ីស-បូសែតជាបុត្រាសូល គេក៏ចេញពីម៉ាហាណែម ទៅឯគីបៀន
យីសម៉ាយ៉ា ជាអ្នកក្រុងគីបៀន ដែលជាមនុស្សខ្លាំងពូកែក្នុងពួក៣០នាក់នោះ ហើយជាមេលើគេ នឹងយេរេមី យ៉ាហាសៀល យ៉ូហាណាន យ៉ូសាបាឌ ជាអ្នកស្រុកកេដេរ៉ា
រួចទ្រង់ នឹងពួកជំនុំទាំងអស់ ក៏នាំគ្នាទៅឯទីខ្ពស់ ដែលនៅត្រង់ក្រុងគីបៀន ដ្បិតត្រសាលជំនុំនៃព្រះ ដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានធ្វើនៅទីរហោស្ថាន បាននៅទីនោះ
លំដាប់នោះ ក្នុងឆ្នាំដដែល គឺនៅដើមរាជ្យនៃសេដេគា ស្តេចយូដា ក្នុងខែស្រាពណ៍ឆ្នាំទី៤ នោះហោរាហាណានា ជាកូនអ័ស៊ើរ ដែលនៅគីបៀន បាននិយាយនឹងខ្ញុំ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចំពោះពួកសង្ឃ នឹងបណ្តាជនថា
រីឯអ័ដូនី-សេដិក ជាស្តេចក្រុងយេរូសាឡិម កាលឮថា យ៉ូស្វេបានវាយយកក្រុងអៃយ ព្រមទាំងបំផ្លាញអស់រលីង គឺបានប្រព្រឹត្តចំពោះក្រុងអៃយ នឹងស្តេចគេ ដូចជាបានប្រព្រឹត្តចំពោះក្រុងយេរីខូរ នឹងស្តេចគេដែរ ហើយថា ពួកក្រុងគីបៀនបានចងស្ពានមេត្រីនឹងពួកសាសន៍អ៊ីស្រាអែល ក៏នៅជាមួយគ្នាផង
នោះគេកើតមានសេចក្ដីភ័យខ្លាចជាខ្លាំង ដ្បិតក្រុងគីបៀននោះជាក្រុងធំ ដូចជាក្រុងរបស់ស្តេចណាមួយដែរ ក៏ធំជាងក្រុងអៃយទៅទៀត ហើយពួកមនុស្សនៅក្រុងនោះសុទ្ធតែខ្លាំងពូកែផង
នៅថ្ងៃនោះឯង យ៉ូស្វេក៏ចាប់យកក្រុងម៉ាកេដា ហើយកាប់សំឡាប់គេដោយមុខដាវ ព្រមទាំងស្តេចគេផង លោកបានបំផ្លាញគេ នឹងអស់អ្នកដែលនៅក្នុងក្រុងនោះអស់រលីង ឥតមានឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងស្តេចក្រុងម៉ាកេដានោះ ដូចជាបានប្រព្រឹត្តនឹងស្តេចក្រុងយេរីខូរដែរ។
ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់ក្រុងនោះ នឹងស្តេចគេ មកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែលដែរ ហើយលោកកាប់គេដោយមុខដាវ គឺពួកអ្នកដែលនៅក្នុងក្រុងនោះទាំងអស់ ឥតមានឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងស្តេចក្រុងនោះ ដូចជាបានប្រព្រឹត្តនឹងស្តេចក្រុងយេរីខូរដែរ។
គ្មានទីក្រុងណាមួយបានចងស្ពានមេត្រីនឹងពួកកូនចៅអ៊ីស្រាអែលឡើយ លើកតែសាសន៍ហេវីដែលនៅក្រុងគីបៀនប៉ុណ្ណោះ ក្រៅពីនោះ ពួកកូនចៅអ៊ីស្រាអែលចាប់យកទាំងអស់បានដោយច្បាំង
ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរទៅដល់ក្រុងទាំងប៉ុន្មានរបស់គេនៅថ្ងៃទី៣ រីឯទីក្រុងទាំងនោះ គឺគីបៀន១ កេភីរ៉ា១ ប្អៀរ៉ុត១ នឹងគារយ៉ាត់-យារីម១
យ៉ូស្វេក៏ហៅគេមកសួរថា ហេតុអ្វីបានជាឯងរាល់គ្នាបានបញ្ឆោតយើងដូច្នេះ ដោយថា យើងខ្ញុំនៅឆ្ងាយពីលោកណាស់ តែឯងរាល់គ្នានៅជាមួយនឹងយើងវិញ
នោះគេក៏ប្រព្រឹត្តដោយឧបាយកល ក្លែងខ្លួនធ្វើជារាជទូតចូលមកមានទាំងបាវចាស់ៗ ដាក់ផ្ទុកលើលាគេ នឹងថង់ស្បែកសំរាប់ស្រាទំពាំងបាយជូរ ជាថង់ស្បែកចាស់ហើយធ្លាយបានចងខ្ជឹបវិញផង