Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 1:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 រួច​ទ្រង់ នឹង​ពួក​ជំនុំ​ទាំង​អស់ ក៏​នាំ​គ្នា​ទៅ​ឯ​ទី​ខ្ពស់ ដែល​នៅ​ត្រង់​ក្រុង​គីបៀន ដ្បិត​ត្រសាល​ជំនុំ​នៃ​ព្រះ ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​ធ្វើ​នៅ​ទី​រហោ‌ស្ថាន បាន​នៅ​ទី​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 រួច​ទ្រង់ និង​ក្រុម​ជំនុំ​ទាំង​អស់ ក៏​នាំ​គ្នា​ទៅ​ឯ​ទី​ខ្ពស់ ដែល​នៅ​ត្រង់​ក្រុង​គីបៀន ដ្បិត​ត្រសាល​ជំនុំ​នៃ​ព្រះ ដែល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​នៅ​ទី​រហោ‌ស្ថាន ស្ថិត​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌បាទ​សាឡូម៉ូន និង​អង្គ​ប្រជុំ​ទាំង​មូល នាំ​គ្នា​ទៅ​កាន់​កន្លែង​សក្ការៈ​ទួល​ខ្ពស់​នៅ​គីបៀន ដ្បិត​ព្រះ‌ពន្លា​ជួប​ព្រះ‌ជាម្ចាស់ ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ បាន​សង់​នៅ​វាល​រហោ‌ស្ថាន ស្ថិត​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ស្តេច​ស៊ូឡៃ‌ម៉ាន និង​អង្គ​ប្រជុំ​ទាំង​មូល នាំ​គ្នា​ទៅ​កាន់​កន្លែង​សក្ការៈ​ទួល​ខ្ពស់​នៅ​គីបៀន ដ្បិត​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដែល​ម៉ូសា​ជា​អ្នក​បម្រើ​របស់​ទ្រង់​បាន​សង់​នៅ​វាល​រហោ‌ស្ថាន ស្ថិត​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 1:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ត្រសាល​ជំនុំ នឹង​គ្រឿង​ប្រដាប់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ត្រសាល ឡើង​មក​ផង គឺ​ពួក​សង្ឃ នឹង​ពួក​លេវី​ដែល​សែង​ឡើង​មក


ចំណែក​សាដុក​ដ៏​ជា​សង្ឃ នឹង​បង​ប្អូន​លោក ជា​ពួក​សង្ឃ បាន​តាំង​ឲ្យ​នៅ​មុខ​រោង​ឧបោសថ​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​លើ​ទី​ខ្ពស់​ត្រង់​គីបៀន


ដ្បិត​រោង​ឧបោសថ​នៃ​ព្រះ‌យេហូវ៉ា ដែល​លោក​ម៉ូសេ​បាន​ធ្វើ​នៅ​ទី​រហោ‌ស្ថាន ហើយ​អាសនា​ដង្វាយ​ដុត​នោះ​នៅ​លើ​ទី​ខ្ពស់​ត្រង់​ក្រុង​គីបៀន​វិញ


ដូច្នេះ សាឡូម៉ូន​ទ្រង់​ក៏​វិល​ត្រឡប់​ពី​ទី​ខ្ពស់ នៅ​ត្រង់​គីបៀន គឺ​ពី​មុខ​ត្រសាល​ជំនុំ មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ហើយ​ទ្រង់​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល។


រួច​អស់​អ្នក​ចំណាន​ដែល​ធ្វើ​ការ​ទាំង​នោះ គេ​ក៏​ធ្វើ​រោង​ឧបោសថ​ពី​សំពត់​១០​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ នឹង​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ទាំង​ប៉ាក់​រូប​ចេរូប៊ីន​តាម​រចនា​នៃ​ជាង​មាន​ស្នាដៃ


នៅ​ថ្ងៃ​១​កើត​ខែ​ដំបូង នោះ​ត្រូវ​ដំឡើង​រោង​ឧបោសថ​ផង​ត្រសាល​ជំនុំ


នោះ​ពពក​ក៏​គ្រប​ត្រសាល​ជំនុំ ហើយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​ស្ថិត​នៅ​ពេញ​ក្នុង​រោង​ឧបោសថ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ហៅ​ម៉ូសេ​មក បង្គាប់​លោក​ពី​ក្នុង​ត្រសាល​ជំនុំ


ដូច្នេះ​ម៉ូសេ​ជា​បាវ​បំរើ​ផង​ព្រះ‌យេហូវ៉ា លោក​ស្លាប់​នៅ​ទី​នោះ​ក្នុង​ស្រុក​ម៉ូអាប់​ទៅ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា


តែ​ឯ​ពួក​ទី​ក្រុង​គីបៀន កាល​គេ​បាន​ឮ​ពី​ការ​ដែល​យ៉ូស្វេ​បាន​ធ្វើ​ដល់​ក្រុង​យេរីខូរ​នឹង​ក្រុង​អៃយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម