Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 10:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 នៅ​ថ្ងៃ​នោះ​ឯង យ៉ូស្វេ​ក៏​ចាប់​យក​ក្រុង​ម៉ាកេដា ហើយ​កាប់​សំឡាប់​គេ​ដោយ​មុខ​ដាវ ព្រម​ទាំង​ស្តេច​គេ​ផង លោក​បាន​បំផ្លាញ​គេ នឹង​អស់​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ​អស់​រលីង ឥត​មាន​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ លោក​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​ម៉ាកេដា​នោះ ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​យេរីខូរ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 នៅ​ថ្ងៃ​នោះ លោក​យ៉ូស្វេ​ចាប់​យក​ក្រុង​ម៉ាកេដា ហើយប្រហារ​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ រួម​ទាំង​ស្តេច​របស់​គេ​ផង។ លោក​បាន​បំផ្លាញ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ក្រុង​នោះ គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។ លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​ម៉ាកេដា ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​យេរីខូរ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 នៅ​ថ្ងៃ​ដដែល​នោះ លោក​យ៉ូស្វេ​វាយ​យក​ក្រុង​ម៉ាកេ‌ដា ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ ទាំង​ស្ដេច​ទាំង​ប្រជា‌ជន គឺ​លោក​បាន​បំផ្លាញ​មនុស្ស​នៅ​ក្នុង​ក្រុង​នោះ​អស់ គ្មាន​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ លោក​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​ម៉ាកេ‌ដា ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​យេរីខូ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 នៅ​ថ្ងៃ​ដដែល​នោះ យ៉ូស្វេ​វាយ​យក​ក្រុង​ម៉ាកេដា ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ ទាំង​ស្តេច ទាំង​ប្រជា‌ជន គឺ​គាត់​បាន​បំផ្លាញ​មនុស្ស​នៅ​ក្នុង​ក្រុង​នោះ​អស់​គ្មាន​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ គាត់​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​ម៉ាកេដា​ដូច​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​យេរីខូ​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 10:28
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល ដល់​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​ថា ចូរ​ឲ្យ​ឯង​អង្គុយ​នៅ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង


មួយ​ទៀត ឯ​ពួក​ខ្មាំង​សត្រូវ ដែល​មិន​ចង់​ឲ្យ​អញ​សោយ‌រាជ្យ​លើ​គេ នោះ​ចូរ​នាំ​គេ​មក​សំឡាប់​ទាំង​អស់ នៅ​មុខ​អញ​នេះ​វិញ។


ដ្បិត​គួរ​ឲ្យ​ទ្រង់​បាន​សោយ‌រាជ្យ ទាស់​តែ​ដាក់​អស់​ទាំង​ខ្មាំង​សត្រូវ​នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់


យើង​ក៏​ចាប់​យក​អស់​ទាំង​ទី​ក្រុង​របស់​ទ្រង់​នៅ​គ្រា​នោះ ទាំង​រំលាង​គ្រប់​ទី​ក្រុង​ទាំង​មូល ព្រម​ទាំង​មនុស្ស​ប្រុស​ស្រី នឹង​កូន​ក្មេង​ផង​គ្មាន​ទុក​ណា​មួយ​ឲ្យ​នៅ​សល់​ឡើយ


ហើយ​ឯង​នឹង​បាន​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រគល់​មក​ឯង បាន​រោយ‌រៀវ​ទៅ ភ្នែក​ឯង​មិន​ត្រូវ​ប្រណី​ដល់​គេ​ឡើយ ក៏​មិន​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​គេ​ដែរ ដ្បិត​នោះ​នឹង​បាន​ជា​អន្ទាក់​ដល់​ឯង​វិញ។


កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រគល់​សាសន៍​ទាំង​នោះ​មក​ឯង ហើយ​ឯង​បាន​ឈ្នះ​គេ នោះ​ត្រូវ​ឲ្យ​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​ចេញ មិន​ត្រូវ​តាំង​សញ្ញា​នឹង​គេ ឬ​អាណិត​មេត្តា​ដល់​គេ​ឡើយ


ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រគល់​ក្រុង​នោះ នឹង​ស្តេច​គេ មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ៊ីស្រាអែល​ដែរ ហើយ​លោក​កាប់​គេ​ដោយ​មុខ​ដាវ គឺ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ​ទាំង​អស់ ឥត​មាន​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ លោក​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​នោះ ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​យេរីខូរ​ដែរ។


ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រគល់​ក្រុង​ឡាគីស​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ៊ីស្រាអែល​ដែរ ហើយ​លោក​ចាប់​យក​បាន​នៅ​ថ្ងៃ​ទី​២ រួច​កាប់​គេ​ដោយ​មុខ​ដាវ គឺ​អស់​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ​ទាំង​ប៉ុន្មាន តាម​គ្រប់​ទាំង​ការ​ដែល​បាន​ធ្វើ​ដល់​ក្រុង​លិបណា


ក៏​ចាប់​យក​បាន​នៅ​ថ្ងៃ​នោះ​ឯង រួច​កាប់​គេ​ដោយ​មុខ​ដាវ ព្រម​ទាំង​បំផ្លាញ​ពួក​អ្នក​ដែល​នៅ​ក្រុង​នោះ​អស់​រលីង​ក្នុង​ថ្ងៃ​នោះ ដូច​ជា​បាន​ធ្វើ​ដល់​ក្រុង​ឡាគីស​ដែរ។


ហើយ​ចាប់​យក​ក្រុង​នោះ​បាន រួច​កាប់​គេ​ដោយ​មុខ​ដាវ ព្រម​ទាំង​ស្តេច នឹង​អស់​ទាំង​តំបន់​គេ ហើយ​អស់​អ្នក​ដែល​នៅ​ក្រុង​នោះ​ផង ឥត​មាន​ទុក​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ តាម​គ្រប់​ទាំង​ការ​ដែល​លោក​បាន​ធ្វើ​ដល់​ក្រុង​អេក្លុន​ដែរ លោក​បាន​បំផ្លាញ​ក្រុង​នោះ នឹង​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​អស់​រលីង។


លោក​ចាប់​យក​ក្រុង​នោះ ព្រម​ទាំង​ស្តេច​គេ នឹង​តំបន់​គេ​ទាំង​ប៉ុន្មាន​បាន រួច​ក៏​កាប់​គេ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ពួក​អ្នក​នៅ​ក្នុង​ក្រុង​នោះ​អស់​រលីង ឥត​មាន​ទុក​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ លោក​បាន​ប្រព្រឹត្ត​នឹង​ក្រុង​ដេបៀរ ហើយ​នឹង​ស្តេច​គេ ដូច​ជា​បាន​ប្រព្រឹត្ត​ដល់​ក្រុង​ហេប្រុន ហើយ​ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​ក្រុង​លិបណា ព្រម​ទាំង​ស្តេច​គេ​ដែរ។


ស្តេច​ក្រុង​លិបណា​១ ស្តេច​ក្រុង​អាឌូឡាម​១


ស្តេច​ក្រុង​ម៉ាកេដា​១ ស្តេច​ក្រុង​បេត-អែល​១


កេដេរ៉ូត​១ បេត-ដាកុន​១ ន៉ាអាម៉ា​១ នឹង​ម៉ាកេដា​១ ទាំង​អស់​មាន​១៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង


គេ​បាន​បំផ្លាញ​គ្រប់​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ​អស់​រលីង គឺ​ទាំង​ប្រុស ហើយ​នឹង​ស្រី ទាំង​ក្មេង ហើយ​នឹង​ចាស់​ផង ព្រម​ទាំង​គោ នឹង​ចៀម ហើយ​នឹង​លា ទាំង​អំបាល‌ម៉ាន ដោយ​មុខ​ដាវ។


ដូច្នេះ​ត្រូវ​ឲ្យ​ធ្វើ​នឹង​ក្រុង​អៃយ ហើយ​នឹង​ស្តេច​ផង ដូច​ជា​បាន​ធ្វើ​នឹង​យេរីខូរ ហើយ​នឹង​ស្តេច​គេ​ដែរ ចូរ​យក​តែ​របស់​ទាំង​ប៉ុន្មាន នឹង​ហ្វូង​សត្វ ទុក​សំរាប់​ជា​របឹប​ដល់​ខ្លួន​ឯង​រាល់​គ្នា​ប៉ុណ្ណោះ​ត្រូវ​ឲ្យ​ឯង​បង្កប់​ទ័ព​នៅ​ខាង​ក្រោយ​ទី​ក្រុង​វិញ។


តែ​ឯ​ពួក​ទី​ក្រុង​គីបៀន កាល​គេ​បាន​ឮ​ពី​ការ​ដែល​យ៉ូស្វេ​បាន​ធ្វើ​ដល់​ក្រុង​យេរីខូរ​នឹង​ក្រុង​អៃយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម