សេចក្ដីកំហឹងរបស់គេត្រូវបណ្តាសា ដ្បិតជាខ្លាំងលើសលុប ហើយសេចក្ដីឃោរឃៅរបស់គេផង ពីព្រោះជាសាហាវក្រៃលែង អញនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយនឹងកំចាត់កំចាយគេនៅក្នុងពួកអ៊ីស្រាអែល។
យ៉ូស្វេ 21:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះពួកកូនចៅអ៊ីស្រាអែលក៏ញែកទីក្រុងទាំងប៉ុន្មាននេះ ព្រមទាំងដីនៅជុំវិញ ពីក្នុងមរដករបស់គេ ឲ្យដល់ពួកលេវីតាមបង្គាប់ព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏ញែកក្រុងទាំងនេះ ព្រមទាំងវាលស្មៅនៅជុំវិញ ពីក្នុងមត៌ករបស់ពួកគេ ឲ្យពួកលេវី តាមបង្គាប់របស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានយកក្រុងខ្លះ និងវាលស្មៅដែលជាចំណែកមត៌ករបស់ពួកគេ ចែកឲ្យពួកលេវី ស្របតាមបញ្ជារបស់ព្រះអម្ចាស់។ អាល់គីតាប ដូច្នេះ ជនជាតិអ៊ីស្រអែលបានយកក្រុងខ្លះ និងវាលស្មៅដែលជាចំណែកមត៌ករបស់ពួកគេ ចែកឲ្យពួកលេវី ស្របតាមបញ្ជារបស់អុលឡោះតាអាឡា។ |
សេចក្ដីកំហឹងរបស់គេត្រូវបណ្តាសា ដ្បិតជាខ្លាំងលើសលុប ហើយសេចក្ដីឃោរឃៅរបស់គេផង ពីព្រោះជាសាហាវក្រៃលែង អញនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយនឹងកំចាត់កំចាយគេនៅក្នុងពួកអ៊ីស្រាអែល។
អស់ទាំងទីក្រុងដែលត្រូវឲ្យដល់ពួកលេវី នោះរួមត្រូវជា៤៨ ព្រមទាំងតំបន់នៅជុំវិញផង
នៅត្រង់ស៊ីឡូរ ក្នុងស្រុកកាណានជំរាបថា ព្រះយេហូវ៉ាទ្រង់បានបង្គាប់ដោយសារលោកម៉ូសេ ឲ្យចែកទីក្រុងខ្លះដល់យើងខ្ញុំ ទុកជាទីលំនៅ ព្រមទាំងដីនៅព័ទ្ធជុំវិញទាំងប៉ុន្មាន សំរាប់ហ្វូងសត្វយើងខ្ញុំផង
គេចាប់ឆ្នោតឲ្យពួកគ្រួកេហាត់ដែរ រីឯពួកកូនចៅអើរ៉ុនដ៏ជាសង្ឃ ដែលជាពួកលេវីនោះ គេចាប់ឆ្នោតត្រូវទីក្រុង១៣ក្នុងពូជអំបូរយូដា ស៊ីម្មាន នឹងបេនយ៉ាមីន
ដូច្នេះ អស់ទាំងទីក្រុងរបស់ពួកលេវីដែលនៅក្នុងកេរ្តិ៍អាករនៃពួកកូនចៅអ៊ីស្រាអែល នោះមាន៤៨ ព្រមទាំងដីនៅជុំវិញផង