Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 21:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 ដូច្នេះ អស់​ទាំង​ទី​ក្រុង​របស់​ពួក​លេវី​ដែល​នៅ​ក្នុង​កេរ្តិ៍‌អាករ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​មាន​៤៨ ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ក្រុង​របស់​ពួក​លេវី​នៅ​កណ្ដាល​ទឹក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ទាំង​អស់​មាន​សែ​សិប​ប្រាំ​បី ព្រម​ទាំង​វាល​ស្មៅ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 រួម​ទាំង​អស់ ក្រុង​របស់​ពួក​លេវី ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​សែ‌សិប​ប្រាំ​បី ក្រុង​ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

41 រួម​ទាំង​អស់ ក្រុង​របស់​ពួក​លេវី ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​សែ‌សិប​ប្រាំ​បី​ក្រុង​ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 21:41
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដី​កំហឹង​របស់​គេ​ត្រូវ​បណ្តាសា ដ្បិត​ជា​ខ្លាំង​លើស​លុប ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​គេ​ផង ពី​ព្រោះ​ជា​សាហាវ​ក្រៃ‌លែង អញ​នឹង​ញែក​គេ​ចេញ​ពី​គ្នា​នៅ​ក្នុង​ពួក​យ៉ាកុប ហើយ​នឹង​កំចាត់‌កំចាយ​គេ​នៅ​ក្នុង​ពួក​អ៊ីស្រាអែល។


ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​បាន​ឲ្យ​ទី​ក្រុង​ទាំង​នោះ ព្រម​ទាំង​ដំបន់​នៅ​ជុំវិញ ទៅ​ពួក​លេវី


គេ​នឹង​បង្រៀន​យ៉ាកុប​ពី​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ហើយ​បង្ហាត់​អ៊ីស្រាអែល​តាម​ក្រិត្យ‌វិន័យ​ទ្រង់ គេ​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់ ហើយ​នឹង​ដង្វាយ​ដែល​ដុត​ទាំង​មូល​នៅ​លើ​អាសនា​ទ្រង់​ដែរ


ដូច្នេះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ញែក​ទី​ក្រុង​ទាំង​ប៉ុន្មាន​នេះ ព្រម​ទាំង​ដី​នៅ​ជុំវិញ ពី​ក្នុង​មរដក​របស់​គេ ឲ្យ​ដល់​ពួក​លេវី​តាម​បង្គាប់​ព្រះ‌យេហូវ៉ា។


ទី​ក្រុង​ទាំង​ប៉ុន្មាន​នេះ​ជា​របស់​ផង​ពួក​កូន​ចៅ​ម្រ៉ារី តាម​គ្រួ​គេ គឺ​ជា​ពួក​គ្រួ​លេវី​ដែល​សល់​នៅ ឯ​ចំណែក​របស់​គេ នោះ​មាន​ទី​ក្រុង​១២។


ទី​ក្រុង​ទាំង​នោះ​សុទ្ធ​តែ​មាន​ដី​នៅ​ជុំវិញ​គ្រប់ៗ​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម