យ៉ូស្វេ 21:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 នៅត្រង់ស៊ីឡូរ ក្នុងស្រុកកាណានជំរាបថា ព្រះយេហូវ៉ាទ្រង់បានបង្គាប់ដោយសារលោកម៉ូសេ ឲ្យចែកទីក្រុងខ្លះដល់យើងខ្ញុំ ទុកជាទីលំនៅ ព្រមទាំងដីនៅព័ទ្ធជុំវិញទាំងប៉ុន្មាន សំរាប់ហ្វូងសត្វយើងខ្ញុំផង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 នៅស៊ីឡូរក្នុងស្រុកកាណាន ជម្រាបថា៖ «ព្រះយេហូវ៉ាបានបង្គាប់តាមរយៈលោកម៉ូសេ ឲ្យចែកក្រុងខ្លះមកយើងខ្ញុំជាទីលំនៅ ព្រមទាំងវាលស្មៅជុំវិញសម្រាប់ហ្វូងសត្វរបស់យើងខ្ញុំដែរ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 នៅស៊ីឡូ ក្នុងស្រុកកាណានជម្រាបថា៖ «ព្រះអម្ចាស់បានបញ្ជាតាមរយៈលោកម៉ូសេថា ត្រូវប្រគល់ក្រុងសម្រាប់ឲ្យយើងខ្ញុំស្នាក់នៅ ព្រមទាំងវាលស្មៅជិតខាង សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំដែរ»។ សូមមើលជំពូកអាល់គីតាប2 នៅស៊ីឡូ ក្នុងស្រុកកាណានជម្រាបថា៖ «អុលឡោះតាអាឡាបានបញ្ជាតាមរយៈម៉ូសាថា ត្រូវប្រគល់ក្រុងសម្រាប់ឲ្យយើងខ្ញុំស្នាក់នៅ ព្រមទាំងវាលស្មៅជិតខាង សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំដែរ»។ សូមមើលជំពូក |