Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 21:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​យក​ក្រុង​ខ្លះ និង​វាល​ស្មៅ​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ចែក​ឲ្យ​ពួក​លេវី ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ញែក​ក្រុង​ទាំង​នេះ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ ពី​ក្នុង​មត៌ក​របស់​ពួកគេ ឲ្យ​ពួក​លេវី តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដូច្នេះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ញែក​ទី​ក្រុង​ទាំង​ប៉ុន្មាន​នេះ ព្រម​ទាំង​ដី​នៅ​ជុំវិញ ពី​ក្នុង​មរដក​របស់​គេ ឲ្យ​ដល់​ពួក​លេវី​តាម​បង្គាប់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ដូច្នេះ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​យក​ក្រុង​ខ្លះ និង​វាល​ស្មៅ​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ចែក​ឲ្យ​ពួក​លេវី ស្រប​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 21:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពុក​ដាក់​បណ្ដាសា​កំហឹង​របស់​គេ ព្រោះ​កំហឹង​នេះ​កាច​សាហាវ​ណាស់ ហើយ​ពេល​គេ​ក្ដៅ​ក្រហាយ គេ​គ្មាន​ចិត្ត​ត្រា​ប្រណី​ទាល់​តែ​សោះ! ពុក​នឹង​បំបែក​អ្នក​ទាំង​ពីរ​ក្នុង​ពូជ‌ពង្ស​យ៉ាកុប ពុក​នឹង​កម្ចាត់‌កម្ចាយ​គេ​ក្នុង​ស្រុក​អ៊ីស្រា‌អែល។


សរុប​ចំនួន​ក្រុង​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ឲ្យ​ពួក​លេវី មាន​ទាំង​អស់​សែ‌សិប​ប្រាំ​បី ព្រម​ទាំង​ដី​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ផង។


នៅ​ស៊ីឡូ ក្នុង​ស្រុក​កាណាន​ជម្រាប​ថា៖ «ព្រះ‌អម្ចាស់​បាន​បញ្ជា​តាម​រយៈ​លោក​ម៉ូសេ​ថា ត្រូវ​ប្រគល់​ក្រុង​សម្រាប់​ឲ្យ​យើង​ខ្ញុំ​ស្នាក់​នៅ ព្រម​ទាំង​វាល​ស្មៅ​ជិត​ខាង សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ដែរ»។


គេ​បាន​ចាប់​ឆ្នោត​សម្រាប់​អំបូរ​នានា​នៃ​កូន​ចៅ​កេហាត់។ ក្នុង​ចំណោម​ពួក​លេវី​ទាំង​នោះ កូន​ចៅ​របស់​បូជា‌ចារ្យ​អើរ៉ុន​ទទួល​បាន​ក្រុង​ចំនួន​ដប់​បី ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា កុល‌សម្ព័ន្ធ​ស៊ីម្មាន និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។


រួម​ទាំង​អស់ ក្រុង​របស់​ពួក​លេវី ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​សែ‌សិប​ប្រាំ​បី ក្រុង​ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម