យ៉ូស្វេ 21:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 គេចាប់ឆ្នោតឲ្យពួកគ្រួកេហាត់ដែរ រីឯពួកកូនចៅអើរ៉ុនដ៏ជាសង្ឃ ដែលជាពួកលេវីនោះ គេចាប់ឆ្នោតត្រូវទីក្រុង១៣ក្នុងពូជអំបូរយូដា ស៊ីម្មាន នឹងបេនយ៉ាមីន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 គេចាប់ឆ្នោតត្រូវចំលើពូជអំបូរនៃពួកកូនចៅកេហាត់។ ដូច្នេះ ពួកលេវីដែលជាកូនចៅរបស់សង្ឃអើរ៉ុន ចាប់ឆ្នោតបានក្រុងចំនួនដប់បី ពីកុលសម្ព័ន្ធយូដា ស៊ីម្មាន និងបេនយ៉ាមីន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 គេបានចាប់ឆ្នោតសម្រាប់អំបូរនានានៃកូនចៅកេហាត់។ ក្នុងចំណោមពួកលេវីទាំងនោះ កូនចៅរបស់បូជាចារ្យអើរ៉ុនទទួលបានក្រុងចំនួនដប់បី ក្នុងទឹកដីរបស់កុលសម្ព័ន្ធយូដា កុលសម្ព័ន្ធស៊ីម្មាន និងកុលសម្ព័ន្ធបេនយ៉ាមីន។ សូមមើលជំពូកអាល់គីតាប4 គេបានចាប់ឆ្នោត សម្រាប់អំបូរនានានៃកូនចៅកេហាត់។ ក្នុងចំណោមពួកលេវីទាំងនោះកូនចៅរបស់អ៊ីមុាំហារូន ទទួលបានក្រុងចំនួនដប់បី ក្នុងទឹកដីរបស់កុលសម្ព័ន្ធយូដា កុលសម្ព័ន្ធស៊ីម្មាន និងកុលសម្ព័ន្ធពុនយ៉ាមីន។ សូមមើលជំពូក |