ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 6:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ាង​នោះ​ខ្ញុំ​នឹង​នៅ​មាន​សេចក្ដី​រដោះ​ទុក្ខ ខ្ញុំ​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​សេចក្ដី​ឈឺ‌ចាប់​នេះ ដែល​មិន​ចេះ​ប្រណី​សោះ ពី​ព្រោះ​ខ្ញុំ​មិន​បាន​លាក់​ទុក​ព្រះ‌បន្ទូល​នៃ​ព្រះ​ដ៏​បរិសុទ្ធ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យ៉ាង​នោះ​ខ្ញុំ​នឹង​នៅ​មាន​សេចក្ដី​រដោះ​ទុក្ខ ខ្ញុំ​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​សេចក្ដី​ឈឺ​ចាប់​នេះ ដែល​មិន​ចេះ​ប្រណី​សោះ ព្រោះ​ខ្ញុំ​មិន​បាន​លាក់​ទុក​ព្រះ‌បន្ទូល របស់​ព្រះ​ដ៏​បរិសុទ្ធ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ធ្វើ​ដូច្នេះ ខ្ញុំ​ដូច​ជា​បាន​ល្ហែ ហើយ​ទោះ​បី​ខ្ញុំ​ឈឺ​ចាប់​ដល់​កម្រិត​ក្ដី ក៏​ខ្ញុំ​មាន​អំណរ​សប្បាយ​ដែរ ព្រោះ​ខ្ញុំ​មិន​បាន​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏វិសុទ្ធ​ឡើយ។

សូមមើលជំពូក

អាល់គីតាប

ធ្វើ​ដូច្នេះ ខ្ញុំ​ដូច​ជា​បាន​ល្ហែ ហើយ​ទោះ​បី​ខ្ញុំ​ឈឺ​ចាប់​ដល់​កំរិត​ក្ដី ក៏​ខ្ញុំ​មាន​អំណរ​សប្បាយ​ដែរ ព្រោះ​ខ្ញុំ​មិន​បាន​បោះ​បង់​ចោល​បន្ទូល​របស់​ទ្រង់​ដ៏‌វិសុទ្ធ​ឡើយ។

សូមមើលជំពូក



យ៉ូប 6:10
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នក​ថា គោល‌លទ្ធិ​របស់​អ្នក​ជា​ស្អាត​សុទ្ធ ឥត​ខុស‌ឆ្គង​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ


តើ​អ្នក​រាប់​សេចក្ដី​កំសាន្ត​របស់​ព្រះ​ថា មិន​គ្រាន់​ដល់​អ្នក ព្រម​ទាំង​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​មក​អ្នក ដោយ​ផ្អែម​ពីរោះ​ផង​ឬ​អី


គំនរ​ដុំ​ដី​នៅ​ច្រក​ភ្នំ​នឹង​បាន​ស្រួល​ដល់​គេ ហើយ​អស់​ទាំង​មនុស្ស​នឹង​ទៅ​តាម​គេ ដូច​ជា​មាន​មនុស្ស​ឥត​គណនា​បាន​ទៅ​មុខ​គេ​ដែរ


ខ្ញុំ​សូម​ឲ្យ​អ្នក​ទទួល​សេចក្ដី​បង្រៀន​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ហើយ​ប្រមូល​ទុក​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ទ្រង់​នៅ​ក្នុង​ចិត្ត​ចុះ


ជើង​ខ្ញុំ​បាន​ដើរ​ជាប់​តាម​ជំហាន​ទ្រង់ ខ្ញុំ​បាន​កាន់​តាម​ផ្លូវ​ទ្រង់ ឥត​ងាក​បែរ​ទៅ​ខាង​ណា​ឡើយ


ខ្ញុំ​មិន​ដែល​គេច​ថយ​ចេញ​ពី​បង្គាប់​នៃ​ព្រះ‌រឹម​ទ្រង់​ទេ ខ្ញុំ​បាន​ខំ​ប្រមូល​ទុក​ព្រះ‌បន្ទូល​នៃ​ព្រះ‌ឱស្ឋ​ទ្រង់ ជា​ជាង​អាហារ​ដែល​ខ្ញុំ​ត្រូវ​ការ​ផង


គេ​មាន​សេចក្ដី​រីក‌រាយ​ក្រៃ‌លែង ហើយ​ក៏​អរ​សប្បាយ ក្នុង​កាល​ដែល​ប្រទះ​នឹង​ផ្នូរ​ហើយ


ទ្រង់​មាន​ព្រះ‌ហឫទ័យ​ប្រកប​ដោយ​ប្រាជ្ញា ក៏​មាន​ឥទ្ធិ‌ឫទ្ធិ​ដ៏​ក្រៃ‌លែង តើ​មាន​អ្នក​ណា​ដែល​រឹង‌ទទឹង​នឹង​ទ្រង់ ហើយ​មាន​សេចក្ដី​សុខ​ឬ​ទេ


បបូរ​មាត់​ទូលបង្គំ​បាន​សំដែង​ពី​គ្រប់​ទាំង​ច្បាប់ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក


នេះ​ហើយ​ជា​សេចក្ដី​កំសាន្ត​ចិត្ត​ដល់​ទូលបង្គំ ក្នុង​វេលា​ដែល​ទូលបង្គំ​កើត​ទុក្ខ​ព្រួយ គឺ​ព្រះ‌បន្ទូល​ទ្រង់​បាន​ប្រោស ឲ្យ​ទូលបង្គំ​មាន​កំឡាំង​ឡើង


៙ មាត់​របស់​មនុស្ស​សុចរិត​ពោល​ចេញ​សុទ្ធ​តែ​ប្រាជ្ញា ហើយ​អណ្តាត​គេ​ក៏​សំដែង​ជា​សេចក្ដី​យុត្តិ‌ធម៌


ដ្បិត​ព្រះ​ដ៏​ជា​ធំ ហើយ​ខ្ពស់​បំផុត ជា​ព្រះ​ដ៏​គង់​នៅ​អស់​‌កល្ប​ជានិច្ច ដែល​ព្រះ‌នាម​ទ្រង់​ជា​នាម​បរិសុទ្ធ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នៅ​ឯ​ស្ថាន​ដ៏​ខ្ពស់ ហើយ​បរិសុទ្ធ ក៏​នៅ​ជា​មួយ​នឹង​អ្នក​ណា​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទន់​ទាប ដើម្បី​នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​ទន់​ទាប​បាន​សង្ឃឹម​ឡើង ហើយ​ចិត្ត​របស់​មនុស្ស​សង្រេង​បាន​សង្ឃឹម​ឡើង​ដែរ


អញ​នឹង​មិន​សំរេច​តាម​សេចក្ដី​កំហឹង​ដ៏​សហ័ស​របស់​អញ​ទេ ក៏​មិន​វិល​មក​បំផ្លាញ​អេប្រា‌អិម​ដែរ ដ្បិត​អញ​នេះ​ជា​ព្រះ មិន​មែន​ជា​មនុស្ស​ទេ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៅ​កណ្តាល​ឯង​រាល់​គ្នា អញ​នឹង​មិន​មក​ដោយ​សេចក្ដី​ក្រោធ​ឡើយ


ចូរ​ប្រាប់​ដល់​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ ដ្បិត​អញ​នេះ​ដែល​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា អញ​បរិសុទ្ធ


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ទូលបង្គំ​អើយ តើ​ទ្រង់​មិន​គង់​នៅ​តាំង​ពី​អស់‌កល្ប​រៀង​មក​ទេ​ឬ​អី យើង​ខ្ញុំ​រាល់​គ្នា​នឹង​មិន​ស្លាប់​ទេ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ដំរូវ​ទុក​គេ​ឲ្យ​ត្រូវ​ជំនុំ‌ជំរះ ហើយ​ឱ​ថ្មដា​អើយ ទ្រង់​បាន​តាំង​គេ​ឡើង ដើម្បី​វាយ‌ផ្ចាល


ព្រះ‌ទ្រង់​កំពុង​យាង​មក​ពី​ថេម៉ាន គឺ​ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់​យាង​មក​ពី​ភ្នំ​ប៉ារ៉ាន-បង្អង់-សិរី‌ល្អ​នៃ​ទ្រង់​បិទ​បាំង​ផ្ទៃ​មេឃ ហើយ​ផែនដី​បាន​ពេញ​ដោយ​សេចក្ដី​សរសើរ​ដល់​ទ្រង់


ក៏​ដឹង​ថា ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​សេចក្ដី​អ្វី ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​នៅ​កណ្តាល​ជំនុំ​វិញ ហើយ​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ផង


ព្រោះ​ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​អ្នក​រាល់​គ្នា ពី​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ទេ


ឯ​ព្រះ‌អង្គ ដែល​មិន​បាន​សំចៃ​ទុក​នូវ​ព្រះ‌រាជ‌បុត្រា​ទ្រង់​បង្កើត គឺ​បាន​បញ្ជូន​ទ្រង់​ទៅ​ជំនួស​យើង​រាល់​គ្នា នោះ​តើ​មាន​ទំនង​អ្វី ឲ្យ​ទ្រង់​មិន​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង ជា​មួយ​នឹង​ព្រះ‌រាជ‌បុត្រា​ទ្រង់​នោះ​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ញែក​អ្នក​នោះ ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រាអែល​ចេញ ទុក​សំរាប់​តែ​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ តាម​អស់​ទាំង​ពាក្យ​បណ្តាសា​នៃ​សេចក្ដី​សញ្ញា​ដែល​កត់​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ។


ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ភីឡា‌ដិលភា​ថា ព្រះ‌អង្គ​ដ៏​បរិសុទ្ធ ហើយ​ពិត​ប្រាកដ ដែល​ទ្រង់​កាន់​កូន​សោ​របស់​ហ្លួង​ដាវីឌ ដែល​ទ្រង់​បើក ហើយ​គ្មាន​អ្នក​ណា​បិទ ក៏​បិទ ហើយ​គ្មាន​អ្នក​ណា​បើក​បាន ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា


តួ​មាន​ជីវិត​ទាំង​៤​នោះ មាន​ស្លាប​៦​គ្រប់​រូប ក៏​មាន​ភ្នែក​ពេញ​ខ្លួន​នៅ​ជុំ‌វិញ ហើយ​ទាំង​ខាង​ក្នុង​ដែរ ក៏​ចេះ​តែ​ពោល​ពាក្យ​ឥត​ឈប់​ឈរ​ទាំង​យប់​ទាំង​ថ្ងៃ ថា បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ដែល​ទ្រង់​គង់​នៅ​តាំង​តែ​ពី​ដើម ក៏​នៅ​ឥឡូវ​នេះ ហើយ​ត្រូវ​យាង​មក​ទៀត


គ្មាន​ព្រះ​ណា​បរិសុទ្ធ ដូច​ព្រះ‌យេហូវ៉ា​ឡើយ ដ្បិត​ក្រៅ​ពី​ទ្រង់​គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ ក៏​គ្មាន​ព្រះ​ឯ​ណា​ដែល​ទុក​ជា​ថ្មដា ឲ្យ​ដូច​ព្រះ​នៃ​យើង​ខ្ញុំ​ដែរ