Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 3:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គេ​មាន​សេចក្ដី​រីក‌រាយ​ក្រៃ‌លែង ហើយ​ក៏​អរ​សប្បាយ ក្នុង​កាល​ដែល​ប្រទះ​នឹង​ផ្នូរ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 គេ​មាន​សេចក្ដី​រីក‌រាយ​ក្រៃ‌លែង ហើយ​ក៏​អរ​សប្បាយ នៅ​ពេល​គេ​ប្រទះ​នឹង​ផ្នូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ប្រសិន​បើ​គេ​រក​បាន​ផ្នូរ​សម្រាប់​ខ្លួន នោះ​គេ​មុខ​ជា​សប្បាយ​រីក‌រាយ​ឥត​ឧបមា។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ប្រសិន​បើ​គេ​រក​បាន​ផ្នូរ​សម្រាប់​ខ្លួន នោះ​គេ​មុខ​ជា​សប្បាយ​រីក‌រាយ​ឥត​ឧបមា។

សូមមើលជំពូក ចម្លង




យ៉ូប 3:22
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ភ្នែក​នៃ​ពួក​មនុស្ស​អាក្រក់​វិញ នោះ​នឹង​ត្រូវ​ងងឹត​ទៅ គេ​នឹង​រក​ទី​ពឹង​គ្មាន ហើយ​សេចក្ដី​សង្ឃឹម​របស់​គេ​នឹង​បាន​ជា​សេចក្ដី​ស្លាប់​នោះ​ឯង។


គំនរ​ដុំ​ដី​នៅ​ច្រក​ភ្នំ​នឹង​បាន​ស្រួល​ដល់​គេ ហើយ​អស់​ទាំង​មនុស្ស​នឹង​ទៅ​តាម​គេ ដូច​ជា​មាន​មនុស្ស​ឥត​គណនា​បាន​ទៅ​មុខ​គេ​ដែរ


គេ​ទន្ទឹង​ចាំ​តែ​ស្លាប់ តែ​សេចក្ដី​ស្លាប់​មិន​មក​ដល់​សោះ ទោះ​បើ​គេ​សង្វាត​រក​លើស​ជាង​រក​ទ្រព្យ​សម្បត្តិ​ផង​ក៏​ដោយ


ហេតុ​អ្វី​បាន​ជា​ឲ្យ​ពន្លឺ​ភ្លឺ​ដល់​មនុស្ស ដែល​ផ្លូវ​របស់​ខ្លួន​សុទ្ធ​តែ​ងងឹត​ដូច្នេះ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ហើយ


យ៉ាង​នោះ​ខ្ញុំ​នឹង​នៅ​មាន​សេចក្ដី​រដោះ​ទុក្ខ ខ្ញុំ​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​សេចក្ដី​ឈឺ‌ចាប់​នេះ ដែល​មិន​ចេះ​ប្រណី​សោះ ពី​ព្រោះ​ខ្ញុំ​មិន​បាន​លាក់​ទុក​ព្រះ‌បន្ទូល​នៃ​ព្រះ​ដ៏​បរិសុទ្ធ​ឡើយ


ឱ​បើ​សិន​ជា​ខ្ញុំ​នឹង​បាន​ដូច​សេចក្ដី​សំណូម ហើយ​ព្រះ​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​បាន តាម​បំណង​ចិត្ត​ទៅ​អេះ


បាន​ជា​ចិត្ត​នៃ​ទូលបង្គំ​ស៊ូ​ស្លាប់​ដោយ​ច្របាច់​ក ហើយ​ក៏​រើស​យក​សេចក្ដី​ស្លាប់​ជា​ជាង​ឆ្អឹង​ទាំង​នេះ


ហេតុ​នោះយើង​ក៏​សរសើរ​ដល់​មនុស្ស​ដែល​ស្លាប់​ជា​យូរ​មក​ហើយ ជា​ជាង​មនុស្ស​ដែល​នៅ​រស់​នៅ​ឡើយ


អើ​អ្នក​ដែល​មិន​ទាន់​កើត​មក​នៅ​ឡើយ ជា​អ្នក​ដែល​មិន​បាន​ឃើញ​ការ​អាក្រក់​ដែល​កើត​នៅ​ក្រោម​ថ្ងៃ នោះ​វិសេស​ជាង​ពួក​ទាំង​២​នោះ​ទៅ​ទៀត។


ហើយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា អស់​អ្នក​ណា​ដែល​សល់​អំពី​គ្រួសារ​អាក្រក់​នេះ គឺ​ដែល​នៅ​គ្រប់​ទី​កន្លែង​ដែល​អញ​បណ្តេញ​គេ នោះ​នឹង​ស៊ូ​ស្លាប់​ជា​ជាង​រស់​នៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម