ទោះបើទ្រង់សំឡាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរ ប៉ុន្តែខ្ញុំនឹងចេះតែជជែកពីសេចក្ដីសុចរិតនៃផ្លូវខ្ញុំនៅចំពោះទ្រង់
យ៉ូប 17:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះតើមានសេចក្ដីសង្ឃឹមឯណា ចំណែកឯសេចក្ដីសង្ឃឹមរបស់ខ្ញុំ តើអ្នកណានឹងឃើញបាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើសេចក្ដីសង្ឃឹមរបស់ខ្ញុំនៅឯណា? តើមានអ្នកណាឃើញសេចក្ដីសង្ឃឹមរបស់ខ្ញុំទេ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើសេចក្ដីសង្ឃឹមរបស់ខ្ញុំនៅឯណា? មាននរណាឃើញសេចក្ដីសង្ឃឹមរបស់ខ្ញុំឬទេ? អាល់គីតាប តើសេចក្ដីសង្ឃឹមរបស់ខ្ញុំនៅឯណា? មាននរណាឃើញសេចក្ដីសង្ឃឹមរបស់ខ្ញុំឬទេ? |
ទោះបើទ្រង់សំឡាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរ ប៉ុន្តែខ្ញុំនឹងចេះតែជជែកពីសេចក្ដីសុចរិតនៃផ្លូវខ្ញុំនៅចំពោះទ្រង់
ឯទឹកក៏ហូរបន្សឹកថ្ម ហើយជំនន់ក៏ហូរចំរោះដី គឺយ៉ាងនោះដែលទ្រង់បំផ្លាញសេចក្ដីសង្ឃឹមរបស់មនុស្សទៅ
ទ្រង់បានបំផ្លាញខ្ញុំពីគ្រប់ទិស ហើយខ្ញុំកំពុងតែទៅបាត់ ឯសេចក្ដីសង្ឃឹមរបស់ខ្ញុំ នោះទ្រង់បានរំលើងចេញ ដូចជាដើមឈើ
ដែលអ្នកកោតខ្លាចដល់ព្រះ នោះតើមិនមែនជាទីអាងរបស់អ្នក ហើយដែលផ្លូវប្រព្រឹត្តរបស់អ្នកសុទ្ធតែទៀងត្រង់ នោះតើមិនមែនជាទីសង្ឃឹមដល់អ្នកទេឬអី
តើកំឡាំងខ្ញុំជាអ្វី ដែលខ្ញុំនឹងនៅចាំទៀត តើចុងបំផុតខ្ញុំជាយ៉ាងណា បានជាត្រូវឲ្យខ្ញុំទ្រាំអត់
អស់ទាំងថ្ងៃអាយុរបស់ខ្ញុំ លឿនជាងត្រល់ដំបាញផង ហើយក៏កន្លងទៅ ឥតមានទីសង្ឃឹមឡើយ។
យើងបានពោលថា យើងនឹងទៅឯទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក្នុងកាលដែលនៅពាក់កណ្តាលអាយុទេ សំណល់នៃឆ្នាំអាយុបានបង្អត់ដល់យើងហើយ
ខ្ញុំបានថា កំឡាំងខ្ញុំសូន្យបាត់អស់ទៅ សេចក្ដីសង្ឃឹមរបស់ខ្ញុំក៏ផុតចាកពីព្រះយេហូវ៉ាហើយ។
រួចទ្រង់មានបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ឆ្អឹងទាំងនេះជាពួកវង្សអ៊ីស្រាអែលទាំងមូល មើល គេនិយាយថា ឆ្អឹងយើងរាល់គ្នាស្ងួតហែងហើយ ទីសង្ឃឹមរបស់យើងក៏បាត់អស់ទៅ យើងរាល់គ្នាត្រូវកាត់ចេញស្រឡះផង