Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 19:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ទ្រង់​បាន​បំផ្លាញ​ខ្ញុំ​ពី​គ្រប់​ទិស ហើយ​ខ្ញុំ​កំពុង​តែ​ទៅ​បាត់ ឯ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ នោះ​ទ្រង់​បាន​រំលើង​ចេញ ដូច​ជា​ដើម​ឈើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌អង្គ​បាន​បំផ្លាញ​ខ្ញុំ​គ្រប់​ទិស ហើយ​ខ្ញុំ​កំពុង​តែ​វិនាស​ទៅ ឯ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ ព្រះ‌អង្គ​បាន​រំលើង ដូច​ជា​ដើម​ឈើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះអង្គ​ប្រហារ​ខ្ញុំ​ពី​គ្រប់​ទិស‌ទី ធ្វើ​ឲ្យ​ខ្ញុំ​វិនាស ព្រះអង្គ​រម្លើង​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ ដូច​គេ​រម្លើង​ដើម​ឈើ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ទ្រង់​ប្រហារ​ខ្ញុំ​ពី​គ្រប់​ទិស‌ទី ធ្វើ​ឲ្យ​ខ្ញុំ​វិនាស ទ្រង់​រំលើង​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ ដូច​គេ​រំលើង​ដើម​ឈើ។

សូមមើលជំពូក ចម្លង




យ៉ូប 19:10
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល ទ្រង់​រំលំ ហើយ​គេ​នឹង​សង់​ឡើង​វិញ​មិន​បាន ទ្រង់​រាំង​ផ្លូវ​ដល់​មនុស្ស ហើយ​គ្មាន​អ្នក​ណា​អាច​នឹង​បើក​បាន​ឡើយ


ឯ​ទឹក​ក៏​ហូរ​បន្សឹក​ថ្ម ហើយ​ជំនន់​ក៏​ហូរ​ចំរោះ​ដី គឺ​យ៉ាង​នោះ​ដែល​ទ្រង់​បំផ្លាញ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទៅ


អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ខ្ញុំ​បាន​កន្លង​ហួស​ទៅ ឯ​សេចក្ដី​តាំង​ចិត្ត​របស់​ខ្ញុំ គឺ​អស់​ទាំង​បំណង​របស់​ខ្ញុំ​បាន​កាត់​ផ្តាច់​ហើយ


យ៉ាង​នោះ​តើ​មាន​សេចក្ដី​សង្ឃឹម​ឯ​ណា ចំណែក​ឯ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ តើ​អ្នក​ណា​នឹង​ឃើញ​បាន


ដូច្នេះ សាតាំង​ក៏​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​វាយ​យ៉ូប​ឲ្យ​កើត​ដំបៅ​ដ៏​អាក្រក់ ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​ក្រយៅ​ក្បាល


ផ្ទៃ​ម្តាយ​នឹង​ភ្លេច​អ្នក​នោះ​ទៅ ហើយ​ដង្កូវ​នឹង​ចុះ​គេ​ដោយ​ឆ្ងាញ់ នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​គេ​ត​ទៅ យ៉ាង​នោះ​សេចក្ដី​ទុច្ចរិត​នឹង​ត្រូវ​កាច់​ផ្តាច់​ចេញ ដូច​ជា​ដើម​ឈើ។


តើ​កំឡាំង​ខ្ញុំ​ជា​អ្វី ដែល​ខ្ញុំ​នឹង​នៅ​ចាំ​ទៀត តើ​ចុង​បំផុត​ខ្ញុំ​ជា​យ៉ាង​ណា បាន​ជា​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​អត់


អស់​ទាំង​ថ្ងៃ​អាយុ​របស់​ខ្ញុំ លឿន​ជាង​ត្រល់​ដំបាញ​ផង ហើយ​ក៏​កន្លង​ទៅ ឥត​មាន​ទី​សង្ឃឹម​ឡើយ។


អស់​ទាំង​ថ្ងៃ​អាយុ​នៃ​ទូលបង្គំ ដូច​ជា​ស្រមោល​ដែល​ជ្រេ​ទៅ ហើយ​ទូលបង្គំ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម