នោះព្រះយេហូវ៉ាទ្រង់ស្តាយ ដោយបានបង្កើតមនុស្សមកនៅលើផែនដី ហើយទ្រង់មានព្រះហឫទ័យព្រួយ
ទំនុកតម្កើង 95:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញមានចិត្តជិនទ្រាន់នឹងមនុស្សដំណនោះអស់៤០ឆ្នាំ ហើយក៏ថា នេះជាបណ្តាមនុស្សដែលតែងតែមានចិត្តវង្វេង ឥតដែលស្គាល់ផ្លូវរបស់អញឡើយ ព្រះគម្ពីរខ្មែរសាកល យើងស្អប់ខ្ពើមជំនាន់នោះអស់រយៈពេលសែសិបឆ្នាំ ហើយពោលថា: ‘ពួកគេជាប្រជារាស្ត្រដែលមានចិត្តវង្វេង ពួកគេមិនបានស្គាល់មាគ៌ារបស់យើងសោះ’ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងមានចិត្តឆ្អែតឆ្អន់នឹងមនុស្សជំនាន់នោះ អស់រយៈពេលសែសិបឆ្នាំ ហើយថា «គេជាប្រជាជនដែលមានចិត្តវង្វេង គេមិនស្គាល់ផ្លូវរបស់យើងឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងអំឡុងពេលសែសិបឆ្នាំ មនុស្សនៅជំនាន់នោះ បានធ្វើឲ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា: ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។ អាល់គីតាប ក្នុងអំឡុងពេលសែសិបឆ្នាំ មនុស្សនៅជំនាន់នោះ បានធ្វើឲ្យយើងឆ្អែតចិត្តជាខ្លាំង ហើយយើងបានពោលថា: ពួកនេះជាប្រជាជនដែលមានចិត្តវង្វេង គេពុំស្គាល់មាគ៌ារបស់យើងឡើយ។ |
នោះព្រះយេហូវ៉ាទ្រង់ស្តាយ ដោយបានបង្កើតមនុស្សមកនៅលើផែនដី ហើយទ្រង់មានព្រះហឫទ័យព្រួយ
គេទូលដល់ព្រះថា ចូរថយចេញពីយើងទៅ ពីព្រោះយើងមិនចូលចិត្តស្គាល់ផ្លូវទ្រង់ទេ
សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃដំរិះ តែមនុស្សឥតបើគិត គេមើលងាយប្រាជ្ញា នឹងសេចក្ដីប្រៀនប្រដៅវិញ។
ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់ធ្វើឲ្យយើងខ្ញុំវង្វេងចេញពីផ្លូវរបស់ទ្រង់ ហើយឲ្យយើងខ្ញុំមានចិត្តរឹងទទឹងចំពោះសេចក្ដីកោតខ្លាចដល់ទ្រង់ដូច្នេះ សូមទ្រង់វិលមកវិញ ដោយយល់ដល់ពួកអ្នកបំរើរបស់ទ្រង់ គឺជាពូជអំបូរទាំងប៉ុន្មាននៃមរដករបស់ទ្រង់
ព្រះយេហូវ៉ាទ្រង់មានបន្ទូលពីជនជាតិនេះដូច្នេះថា គេចូលចិត្តដើរសាត់ព្រាត់ គេមិនបានឃាត់ជើងគេឡើយ ហេតុនោះ ព្រះយេហូវ៉ា ទ្រង់ក៏មិនព្រមទទួលគេដែរ ក្នុងពេលឥឡូវនេះ ទ្រង់កំពុងតែនឹកចាំ ពីអំពើទុច្ចរិតរបស់គេ ហើយនឹងធ្វើទោសដល់គេជាពិត
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ទីលំនៅរបស់ឯង នោះនៅកណ្តាលសេចក្ដីប្រវ័ញ្ចបញ្ឆោត ដោយព្រោះសេចក្ដីប្រវ័ញ្ចបញ្ឆោតនោះ បានជាគេមិនព្រមស្គាល់អញឡើយ។
ដូច្នេះ សេចក្ដីខ្ញាល់នៃព្រះយេហូវ៉ា ក៏កាត់ឡើងទាស់នឹងសាសន៍អ៊ីស្រាអែល ហើយទ្រង់បានធ្វើឲ្យគេដើរវីមវាមនៅក្នុងទីរហោស្ថានអស់៤០ឆ្នាំ ទាល់តែដំណមនុស្សដែលបានប្រព្រឹត្តអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ានោះ បានវិនាសទាំងអស់ទៅ
ហើយទ្រង់បានទ្រាំទ្រនឹងកិរិយារបស់គេ នៅទីរហោស្ថាន ក្នុងរវាងប្រហែលជា៤០ឆ្នាំ
លោកនេះបាននាំគេចេញ ដោយធ្វើការអស្ចារ្យ នឹងទីសំគាល់នៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម ហើយនៅទីរហោស្ថានក្នុងរវាង៤០ឆ្នាំ
ហើយដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ដល់ព្រះសោះ បានជាទ្រង់ប្រគល់គេទៅតាមគំនិតចោលម្សៀតវិញ ដើម្បីឲ្យបានសំរេចការដែលមិនគួរគប្បីធ្វើ
កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះហឫទ័យ ដែលទ្រង់ដៅចំណាំអ្នករាល់គ្នា ទុកសំរាប់ដល់ថ្ងៃប្រោសលោះនោះឡើយ
ហើយនៅថ្ងៃទី១ ក្នុងខែមាឃ ឆ្នាំទី៤០ នោះម៉ូសេរំឭកដល់ពួកកូនចៅអ៊ីស្រាអែល តាមគ្រប់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាបានបង្គាប់មកគេ ដោយសារលោក
តើទ្រង់គ្នាន់ក្នាញ់នឹងអ្នកណា នៅរវាង៤០ឆ្នាំនោះ តើមិនមែននឹងអស់អ្នកដែលបានធ្វើបាប ដែលសាកសពរបស់គេបានដួល នៅទីរហោស្ថានទេឬអី