Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 21:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 គេ​ទូល​ដល់​ព្រះ​ថា ចូរ​ថយ​ចេញ​ពី​យើង​ទៅ ពី​ព្រោះ​យើង​មិន​ចូល​ចិត្ត​ស្គាល់​ផ្លូវ​ទ្រង់​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 គេ​ទូល​ដល់​ព្រះ​ថា "ចូរ​ថយ​ចេញ​ពី​យើង​ទៅ យើង​មិន​ចូល​ចិត្ត​ផ្លូវ​ព្រះ‌អង្គ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 អ្នក​ទាំង​នោះ​ធ្លាប់​ទូល​ព្រះ‌ជាម្ចាស់​ថា “សូម​យាង​ចេញ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ យើង​ខ្ញុំ​មិន​ចង់​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អ្នក​ទាំង​នោះ​ធ្លាប់​អង្វរ​អុលឡោះ​ថា “សូម​អញ្ជើញ​ចេញ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ យើង​ខ្ញុំ​មិន​ចង់​ស្គាល់​មាគ៌ា​របស់​ទ្រង់​ទេ។

សូមមើលជំពូក ចម្លង




យ៉ូប 21:14
22 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ទូល​ដល់​ព្រះ​ថា ចូរ​ថយ​ចេញ​ពី​យើង​ទៅ ហើយ​ថា តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​អាច​នឹង​ប្រោស​ដល់​យើង​យ៉ាង​ណា​បាន


ដោយ​ព្រោះ​គេ​បាន​បែរ​ចេញ​មិន​តាម​ទ្រង់​ទៀត ហើយ​មិន​ព្រម​ប្រព្រឹត្ត​តាម​ផ្លូវ​ណា​មួយ​របស់​ទ្រង់​ឡើយ


តែ​ឥត​មាន​អ្នក​ណា​ថា ឯ​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​បង្កើត​ខ្ញុំ​មក ដែល​ទ្រង់​បណ្តាល​ឲ្យ​ច្រៀង​នៅ​វេលា​យប់


គេ​គិត​ក្នុង​ចិត្ត​ថា​ព្រះ‌ទ្រង់​ភ្លេច​ហើយ ទ្រង់​លាក់​ព្រះ‌ភក្ត្រ ទត​មិន​ឃើញ​ឡើយ


មនុស្ស​អាក្រក់​ពោល​ដោយ​ឫក​អំនួត​របស់​ខ្លួន​គេ ថា ព្រះ‌ទ្រង់​នឹង​មិន​ធ្វើ​ទោស​ទេ ឯ​អស់​ទាំង​គំនិត​របស់​គេ នោះ​តែង​គិត​ថា គ្មាន​ព្រះ​ណា​សោះ


អញ​មាន​ចិត្ត​ជិន​ទ្រាន់​នឹង​មនុស្ស​ដំណ​នោះ​អស់​៤០​ឆ្នាំ ហើយ​ក៏​ថា នេះ​ជា​បណ្តា​មនុស្ស​ដែល​តែង‌តែ​មាន​ចិត្ត​វង្វេង ឥត​ដែល​ស្គាល់​ផ្លូវ​របស់​អញ​ឡើយ


ឱ​មនុស្ស​ឆោត​ល្ងង់​អើយ តើ​នឹង​ស្រឡាញ់​សេចក្ដី​ឆោត​ល្ងង់​នោះ​ដល់​កាល​ណា​ទៀត ឯ​ពួក​មនុស្ស​ចំអក គេ​នឹង​ចូល​ចិត្ត​ខាង​សេចក្ដី​ឡក‌ឡឺយ ហើយ​មនុស្ស​កំឡៅ​នឹង​ចេះ​តែ​ស្អប់​ដល់​ការ​ចេះ​ដឹង​ដល់​កាល​ណា


ពី​ព្រោះ​គេ​បាន​ស្អប់​ការ​ចេះ​ដឹង​ហើយ​មិន​បាន​រើស​យក​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ទេ


សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​ដើម​ចម​នៃ​ដំរិះ តែ​មនុស្ស​ឥត​បើ​គិត គេ​មើល‌ងាយ​ប្រាជ្ញា នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​វិញ។


ចូរ​លែង​តាម​ផ្លូវ​នេះ ហើយ​បែរ​ចេញ​ពី​ផ្លូវ​ច្រក​នេះ​ទៅ ឲ្យ​បំបាត់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ពី​មុខ​យើង​ចេញ


ឱ​ដំណ​មនុស្ស​នេះ​អើយ ចូរ​ក្រឡេក​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ តើ​អញ​បាន​ដូច​ជា​ទី​រហោ‌ស្ថាន ដល់​សាសន៍​អ៊ីស្រាអែល ឬ​ជា​ទី​ងងឹត​សូន្យ​សុង​ឬ​អី ហេតុ​អ្វី​បាន​ជា​រាស្ត្រ​អញ​ពោល​ថា យើង​បាន​ផ្តាច់​ចំណង ហើយ​យើង​មិន​ព្រម​មក​ឯ​ទ្រង់​ទៀត​ឡើយ ដូច្នេះ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទី​លំនៅ​របស់​ឯង នោះ​នៅ​កណ្តាល​សេចក្ដី​ប្រវ័ញ្ច​បញ្ឆោត ដោយ​ព្រោះ​សេចក្ដី​ប្រវ័ញ្ច​បញ្ឆោត​នោះ បាន​ជា​គេ​មិន​ព្រម​ស្គាល់​អញ​ឡើយ។


គេ​ស្ទូច​ចាប់​យក​ទាំង​អស់ ក៏​ចាប់​ដោយ​សំណាញ់ ហើយ​កៀរ​យក​ដោយ​អួន ដូច្នេះ គេ​មាន​ចិត្ត​រីក‌រាយ ហើយ​អរ​សប្បាយ


កាល​បាន​ឃើញ​ព្រះ‌យេស៊ូវ នោះ​គាត់​ស្រែក​ឡើង ក៏​ទំលាក់​ខ្លួន​ក្រាប​នៅ​ចំពោះ​ទ្រង់ ទូល​ជា​សំឡេង​ខ្លាំង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ តើ​ទ្រង់ ហើយ​នឹង​ទូលបង្គំ មាន​ការ​អ្វី​នឹង​គ្នា ទូលបង្គំ​សូម​អង្វរ​ទ្រង់ កុំ​ឲ្យ​ធ្វើ​ទុក្ខ​ទូលបង្គំ​ឡើយ


រួច​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​ស្រុក​គេរ៉ា‌ស៊ីន គេ​សូម​ឲ្យ​ទ្រង់​ថយ​ចេញ​ពី​គេ​ទៅ ដ្បិត​គេ​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ជា​ខ្លាំង នោះ​ទ្រង់​យាង​ចុះ​ទូក​ត្រឡប់​វិល​វិញ​ទៅ


ហើយ​ដោយ​ព្រោះ​គេ​មិន​ចូល​ចិត្ត​នឹង​ស្គាល់​ដល់​ព្រះ​សោះ បាន​ជា​ទ្រង់​ប្រគល់​គេ​ទៅ​តាម​គំនិត​ចោល‌ម្សៀត​វិញ ដើម្បី​ឲ្យ​បាន​សំរេច​ការ​ដែល​មិន​គួរ​គប្បី​ធ្វើ


ព្រោះ​គំនិត​ខាង​សាច់​ឈាម នោះ​រមែង​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រិត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម