ចូរយកព្រះនាមបរិសុទ្ធរបស់ទ្រង់ជាទីអំណរព្រឺព្រួចចុះ ត្រូវឲ្យអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា មានចិត្តរីករាយឡើង
ទំនុកតម្កើង 89:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេមានចិត្តរីករាយ ដោយព្រះនាមទ្រង់ជាដរាបរាល់ថ្ងៃ ហើយគេបានដំកើងឡើង ដោយសេចក្ដីសុចរិតរបស់ទ្រង់ ព្រះគម្ពីរខ្មែរសាកល ពួកគេត្រេកអរក្នុងព្រះនាមរបស់ព្រះអង្គវាល់ព្រឹកវាល់ល្ងាច ហើយក៏ត្រូវបានតម្កើងឡើងក្នុងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមានចិត្តរីករាយ ដោយសារព្រះនាមព្រះអង្គ ដរាបរាល់ថ្ងៃ ហើយគេបានខ្ពស់មុខ ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ថ្ងៃ គេនឹងបានសប្បាយរីករាយ ដោយសារព្រះនាមព្រះអង្គ ហើយគេនឹងបានខ្ពស់មុខ ដោយសារសេចក្ដីសុចរិតរបស់ព្រះអង្គ អាល់គីតាប រៀងរាល់ថ្ងៃ គេនឹងបានសប្បាយរីករាយ ដោយសារនាមទ្រង់ ហើយគេនឹងបានខ្ពស់មុខ ដោយសារសេចក្ដីសុចរិតរបស់ទ្រង់ |
ចូរយកព្រះនាមបរិសុទ្ធរបស់ទ្រង់ជាទីអំណរព្រឺព្រួចចុះ ត្រូវឲ្យអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា មានចិត្តរីករាយឡើង
ព្រះសូរសៀងរបស់ព្រះយេហូវ៉ាក៏បំបាក់ដើមតាត្រៅ អើ ព្រះយេហូវ៉ាទ្រង់បំបាក់កំទេចដើមតាត្រៅ នៅភ្នំល្បាណូន
ដ្បិតចិត្តយើងខ្ញុំរីករាយឡើងក្នុងទ្រង់ ពីព្រោះយើងខ្ញុំបានទុកចិត្តដល់ព្រះនាមបរិសុទ្ធ របស់ទ្រង់ហើយ
ទូលបង្គំមិនបានលាក់សេចក្ដីសុចរិតរបស់ទ្រង់ នៅក្នុងចិត្តទេ គឺបានថ្លែងប្រាប់ពីសេចក្ដីស្មោះត្រង់ នឹងសេចក្ដីសង្គ្រោះរបស់ទ្រង់វិញ ក៏មិនបានបំបិទសេចក្ដីសប្បុរស នឹងសេចក្ដីពិត របស់ទ្រង់ នៅក្នុងជំនុំធំដែរ
យើងខ្ញុំបានអួតពីព្រះ ជាដរាបរាល់ថ្ងៃ ហើយនឹងសរសើរដល់ព្រះនាមទ្រង់ជាដរាបតទៅ។ –បង្អង់
ទ្រង់បានបង្កើតទិសខាងជើង នឹងទិសខាងត្បូង ឯភ្នំតាបោរ នឹងភ្នំហ៊ើម៉ូន នោះក៏បានរីករាយចំពោះព្រះនាមទ្រង់
អញនាំសេចក្ដីសុចរិតរបស់អញមកជិត សេចក្ដីនោះនឹងមិននៅឆ្ងាយឡើយ ឯសេចក្ដីសង្គ្រោះរបស់អញក៏មិនបង្អង់ដែរ អញនឹងតាំងសេចក្ដីសង្គ្រោះរបស់អញនៅក្រុងស៊ីយ៉ូន សំរាប់ពួកអ៊ីស្រាអែល ដែលជាសិរីល្អរបស់អញ។
នៅគ្រារបស់ទ្រង់ ពួកយូដានឹងបានសង្គ្រោះ ហើយពួកអ៊ីស្រាអែលនឹងនៅដោយសន្តិសុខ ឯព្រះនាមដែលគេនឹងហៅទ្រង់ នោះគឺ«ព្រះយេហូវ៉ាដ៏ជាសេចក្ដីសុចរិតនៃយើងរាល់គ្នា»
ត្រូវឲ្យឯងរាប់ឆ្នាំឈប់សំរាក៧ដង គឺជា៧ឆ្នាំ៧ដង ត្រូវឲ្យរំលងពេលឆ្នាំឈប់សំរាកអស់៧ ឲ្យបានគ្រប់៤៩ឆ្នាំ
រួចត្រូវចាត់ចែងទៅផ្លុំត្រែឲ្យឮរំពង នៅថ្ងៃ១០ ក្នុងខែអស្សុជ ដែលត្រូវនឹងថ្ងៃបុណ្យធួននឹងបាបត្រូវឲ្យគេផ្លុំ នៅពេញក្នុងស្រុកឯង
ដ្បិតសេចក្ដីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្ដីជំនឿ ហើយឲ្យបានសេចក្ដីជំនឿចំរើនច្រើនឡើងផង ដូចមានសេចក្ដីចែងទុកមកថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្ដីជំនឿ»។
ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្ដីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង។
ហើយឲ្យគេបានឃើញខ្ញុំនៅក្នុងទ្រង់ ដោយសេចក្ដីសុចរិតដែលមកពីសេចក្ដីជំនឿដល់ព្រះគ្រីស្ទ មិនមែនដោយសេចក្ដីសុចរិតរបស់ខ្លួនខ្ញុំ ដែលមកពីក្រិត្យវិន័យនោះទេ គឺជាសេចក្ដីសុចរិតដែលមកពីព្រះ ដោយសេចក្ដីជំនឿវិញ