ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 80:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​ថែ​រក្សា​ដល់​អ្នក ដែល​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​តាំង​ឡើង គឺ​ជា​កូន​មនុស្ស​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​កំឡាំង សំរាប់​អង្គ​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​ព្រះហស្ត​របស់ព្រះអង្គ​ស្ថិត​លើ​មនុស្ស​ដែល​នៅ​ខាងស្ដាំ​ព្រះអង្គ គឺ​លើ​កូនមនុស្ស​ដែល​ព្រះអង្គ​បាន​ធ្វើឲ្យរឹងមាំ​សម្រាប់​អង្គទ្រង់​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ សូម​ឲ្យ​ព្រះ‌ហស្ត​ព្រះ‌អង្គ​ស្ថិតនៅ​លើ អ្នកដែល​នៅ​ខាង​ស្ដាំ​ព្រះ‌ហស្ត​ព្រះ‌អង្គ គឺ​កូន​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​កម្លាំង សម្រាប់​អង្គ​ទ្រង់!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ដាក់​ព្រះ‌ហស្ដ​លើ​មនុស្ស ដែល​ស្ថិត​នៅ​ខាង​ស្ដាំ​ព្រះអង្គ គឺ​លើ​បុត្រ​មនុស្ស​ដែល​ព្រះអង្គ​បាន​ពង្រឹង ឲ្យ​មាំ‌មួន​ឡើង។

សូមមើលជំពូក

អាល់គីតាប

សូម​ដាក់​ដៃ​លើ​មនុស្ស ដែល​ស្ថិត​នៅ​ខាង​ស្ដាំ​ទ្រង់ គឺ​លើ​កូន​មនុស្ស​ដែល​ទ្រង់​បាន​ពង្រឹង ឲ្យ​មាំ‌មួន​ឡើង។

សូមមើលជំពូក



ទំនុកតម្កើង 80:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល ដល់​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​ថា ចូរ​ឲ្យ​ឯង​អង្គុយ​នៅ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង


គឺ​ជា​ដើម​ដែល​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​ដាំ ជា​ខ្នែង​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​កំឡាំង​សំរាប់​អង្គ​ទ្រង់


ដៃ​អញ​នឹង​ទប់‌ទល់ ឯ​ដើម​ដៃ​អញ នឹង​ចំរើន​កំឡាំង​ឲ្យ


តែ​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ‌ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ‌សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ដាក់​ឈ្មោះ​ឲ្យ​ឯង​ថា ដើម​អូលីវ​ខ្ចី​ជា​ដើម​ល្អ​មើល មាន​ផ្លែ​ដ៏​ល្អ តែ​ទ្រង់​បាន​បង្កាត់​ភ្លើង​បញ្ឆេះ​អស់​ទៅ ដោយ​សូរ​គ្រុំ‌គ្រាំ​យ៉ាង​ខ្លាំង ហើយ​មែក​វា​ត្រូវ​បាក់​អស់


ហើយ​ប្រាប់​ដល់​ស្រុក​អ៊ីស្រាអែល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​ទាស់​ទទឹង​នឹង​ឯង អញ​នឹង​ហូត​ដាវ​របស់​អញ​ចេញ​ពី​ស្រោម ហើយ​នឹង​កាត់​ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត​ចេញ​ពី​ឯង​ផង