Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 80:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 សូម​ដាក់​ព្រះ‌ហស្ដ​លើ​មនុស្ស ដែល​ស្ថិត​នៅ​ខាង​ស្ដាំ​ព្រះអង្គ គឺ​លើ​បុត្រ​មនុស្ស​ដែល​ព្រះអង្គ​បាន​ពង្រឹង ឲ្យ​មាំ‌មួន​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 សូមឲ្យ​ព្រះហស្ត​របស់ព្រះអង្គ​ស្ថិត​លើ​មនុស្ស​ដែល​នៅ​ខាងស្ដាំ​ព្រះអង្គ គឺ​លើ​កូនមនុស្ស​ដែល​ព្រះអង្គ​បាន​ធ្វើឲ្យរឹងមាំ​សម្រាប់​អង្គទ្រង់​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ប៉ុន្ដែ សូម​ឲ្យ​ព្រះ‌ហស្ត​ព្រះ‌អង្គ​ស្ថិតនៅ​លើ អ្នកដែល​នៅ​ខាង​ស្ដាំ​ព្រះ‌ហស្ត​ព្រះ‌អង្គ គឺ​កូន​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​កម្លាំង សម្រាប់​អង្គ​ទ្រង់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 សូម​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​ថែ​រក្សា​ដល់​អ្នក ដែល​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​តាំង​ឡើង គឺ​ជា​កូន​មនុស្ស​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​កំឡាំង សំរាប់​អង្គ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

17 សូម​ដាក់​ដៃ​លើ​មនុស្ស ដែល​ស្ថិត​នៅ​ខាង​ស្ដាំ​ទ្រង់ គឺ​លើ​កូន​មនុស្ស​ដែល​ទ្រង់​បាន​ពង្រឹង ឲ្យ​មាំ‌មួន​ឡើង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 80:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល មក​កាន់​ព្រះ‌រាជា ជា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ ដូច​ត​ទៅ​នេះ៖ «សូម​គង់​នៅ​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ!»។


សូម​ការពារ​ចម្ការ​ទំពាំង‌បាយជូរ ដែល​ព្រះអង្គ​បាន​ដាំ ដោយ​ព្រះអង្គ​ផ្ទាល់ គឺ​បុត្រ​ដែល​ព្រះអង្គ​បាន​ពង្រឹង​ឲ្យ​មាំ‌មួន​ឡើង!


កម្លាំង​របស់​យើង​នឹង​ជួយ​ជ្រោម‌ជ្រែង​គេ ឫទ្ធិ‌បារមី​របស់​យើង​នឹង​ធ្វើ​ឲ្យ គេ​បាន​ខ្លាំង​ពូកែ។


ប៉ុន្តែ លោក​ត្រូវ​គេ​ចាក់​ទម្លុះ ព្រោះ​តែ​ការ​បះ‌បោរ​របស់​យើង លោក​ត្រូវ​គេ​ជាន់​ឈ្លី ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​យើង លោក​បាន​រង​ទារុណ‌កម្ម ដើម្បី​ឲ្យ​យើង​ទទួល​សេចក្ដី​សុខ‌សាន្ត ហើយ​ដោយ‌សារ​ស្នាម​របួស​របស់​លោក យើង​ក៏​បាន​ជា​សះ‌ស្បើយ។


ព្រះ‌អម្ចាស់​បាន​ដាក់​ឈ្មោះ​ឲ្យ​អ្នក​ថា “ដើម​អូលីវ​ស្រស់​បំព្រង មាន​ផ្លែ​ដ៏​ល្អ” ប៉ុន្តែ ព្រះអង្គ​នឹង​ដុត​បំផ្លាញ​ដើម​អូលីវ​នេះ ដោយ​ស្នូរ​សន្ធឹក​លាន់​ឮ​ឡើង​យ៉ាង​ខ្លាំង ហើយ​មែក​របស់​វា​ត្រូវ​ហិន‌ហោច​ខ្ទេច‌ខ្ទី​អស់។


ចូរ​ប្រាប់​ទឹក​ដី​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​ប្រឆាំង​នឹង​អ្នក​ហើយ! យើង​នឹង​ដក​ដាវ​ចេញ​ពី​ស្រោម​ប្រហារ​ជីវិត​ប្រជា‌ជន​របស់​អ្នក ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម