៙ សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះតែ១អង្គដែលធ្វើការអស្ចារ្យ
ទំនុកតម្កើង 77:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានប្រោសបណ្តារាស្ត្រឲ្យរួច ដោយព្រះហស្តរបស់ទ្រង់ គឺជាពួកកូនចៅយ៉ាកុប នឹងយ៉ូសែបផង។ –បង្អង់ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានប្រោសលោះប្រជារាស្ត្ររបស់ព្រះអង្គដោយព្រះពាហុ គឺកូនចៅរបស់យ៉ាកុប និងយ៉ូសែប។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានលោះប្រជារាស្ត្ររបស់ព្រះអង្គ ដោយព្រះពាហុរបស់ព្រះអង្គ គឺកូនចៅលោកយ៉ាកុប និងលោកយ៉ូសែប។ –បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានប្រើឫទ្ធិបារមី លោះប្រជារាស្ត្ររបស់ព្រះអង្គ គឺព្រះអង្គបានរំដោះពូជពង្សរបស់លោកយ៉ាកុប និងពូជពង្សរបស់លោកយ៉ូសែប។ - សម្រាក អាល់គីតាប ទ្រង់បានប្រើអំណាច លោះប្រជារាស្ត្ររបស់ទ្រង់ គឺទ្រង់បានរំដោះពូជពង្សរបស់យ៉ាកកូប និងពូជពង្សរបស់យូសុះ។ - សម្រាក |
៙ សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះតែ១អង្គដែលធ្វើការអស្ចារ្យ
សូមនឹកចាំពីពួកជំនុំដែលទ្រង់រើសបាន ពីកាលចាស់បុរាណ ជាពួកដែលទ្រង់បានលោះសំរាប់ជាពូជអំបូរ ដែលទ្រង់នឹងគ្រងជាមរដក គឺភ្នំស៊ីយ៉ូន ជាកន្លែងដែលទ្រង់បានគង់នៅ
ដោយសារសេចក្ដីសប្បុរសរបស់ទ្រង់ នោះទ្រង់បាននាំរាស្ត្រដែលទ្រង់លោះ គឺបាននាំគេទៅដល់ទីលំនៅបរិសុទ្ធរបស់ទ្រង់ ដោយព្រះបារមី
ដូច្នេះចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលថា អញជាព្រះយេហូវ៉ា អញនឹងនាំឯងរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ ហើយនឹងជួយឲ្យរួចពីការបំរើគេ អញនឹងលើកដៃអញឡើងលោះឯងរាល់គ្នា ដោយការវិនិច្ឆ័យយ៉ាងធំ
ក្នុងគ្រប់ទាំងសេចក្ដីទុក្ខវេទនារបស់គេ នោះទ្រង់ក៏រងទុក្ខដែរ ហើយទេវតាដែលនៅចំពោះទ្រង់បានសង្គ្រោះគេ ទ្រង់បានប្រោសលោះគេ ដោយសេចក្ដីស្រឡាញ់ នឹងសេចក្ដីមេត្តាករុណារបស់ទ្រង់ កាលពីចាស់បុរាណ ទ្រង់បានលើកគេបីទៅជាដរាប។
យ៉ាងនោះ ដានីយ៉ែលនេះ ក៏ចំរើនឡើងនៅក្នុងរាជ្យរបស់ដារីយុស ហើយក្នុងរាជ្យរបស់ស៊ីរូស ជាសាសន៍ពើស៊ីដែរ។
ហើយអញក៏ទូលអង្វរដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ សូមកុំបំផ្លាញបណ្តាជននេះដ៏ជាមរដករបស់ទ្រង់ ដែលទ្រង់បានលោះដោយឫទ្ធិបារមីទ្រង់ ហើយបាននាំចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តដ៏មានព្រះចេស្តានោះឡើយ
ប៉ុន្តែ គេជារាស្ត្រ ហើយជាមរដករបស់ផងទ្រង់ ដែលទ្រង់បាននាំចេញមក ដោយសារព្រះចេស្តាដ៏ធំ ហើយដោយព្រះពាហុលើកសំរេចហើយ។
យ៉ូស្វេក៏ប្រាប់បណ្តាជនថា ចូរឯងរាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធចុះ ពីព្រោះថ្ងៃស្អែក ព្រះយេហូវ៉ាទ្រង់នឹងធ្វើការអស្ចារ្យនៅក្នុងពួកឯង