ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 73:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ បើ​សិន​ជា​ទូលបង្គំ​បាន​ពោល​ថា អញ​នឹង​និយាយ​ដូច្នេះ​ដែរ នោះ​ឈ្មោះ​ថា​បាន​ក្បត់​ពូជ‌ពង្ស​នៃ​កូន​ចៅ​ទ្រង់​ហើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​ខ្ញុំ​បាន​និយាយ​ដូច្នេះ ម្ល៉េះសម​ខ្ញុំ​បាន​ក្បត់​ជំនាន់​នេះ​ដែលជា​កូនចៅ​របស់ព្រះអង្គ​ហើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ប្រសិន‌បើ​ទូល‌បង្គំ​ពោល​ថា «ខ្ញុំ​នឹង​និយាយ​ដូច្នេះ​ដូច​គេ​ដែរ» នោះ​ទូល‌បង្គំ​ឈ្មោះ​ថា​បាន​ក្បត់បង​ប្អូន ដែល​ជា​កូន​របស់​ព្រះ‌អង្គ​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ទូលបង្គំ​សម្រេច​ចិត្ត​ធ្វើ​ដូច​ពួក​គេ​ដែរ​នោះ ទូលបង្គំ​មុខ​ជា​ក្បត់​បងប្អូន​របស់​ទូលបង្គំ ដែល​ជា​បុត្រ​របស់​ព្រះអង្គ​មិន​ខាន។

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​ដូច​ពួក​គេ​ដែរ​នោះ ខ្ញុំ​មុខ​ជា​ក្បត់​បង​ប្អូន​របស់​ខ្ញុំ ដែល​ជា​កូន​របស់​ទ្រង់​មិន​ខាន។

សូមមើលជំពូក



ទំនុកតម្កើង 73:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាង​នោះ គេ​មាន​សេចក្ដី​ភិត‌ភ័យ​ជា​ខ្លាំង ដ្បិត​ព្រះ​ទ្រង់​គង់​នៅ​នឹង​ដំណ​មនុស្ស​សុចរិត


នឹង​មាន​ពូជ‌ពង្ស​១​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ គេ​នឹង​ថ្លែង​ប្រាប់​ពី​ព្រះ‌អម្ចាស់ ដល់​ដំណ​មនុស្ស ក្រោយ​ត​ទៅ


នោះ​ហើយ ជា​ពួក​អ្នក​ដែល​រក​តាម​ទ្រង់ គឺ​ដែល​ស្វែង​រក​ព្រះ‌ភក្ត្រ​ទ្រង់​ក្នុង​ពួក​យ៉ាកុប។ បង្អង់


តែ​ឯង​រាល់​គ្នា​បាន​ទាស​ចេញ​ពី​ផ្លូវ ក៏​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជំពប់​ដួល ក្នុង​ក្រឹត្យ‌វិន័យ​ដែរ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​បាន​បង្ខូច​សេចក្ដី​សញ្ញា​របស់​លេវី​ហើយ


ប៉ុន្តែ បើ​អ្នក​ធ្វើ​ឲ្យ​បង​ប្អូន​អ្នក​ព្រួយ​ចិត្ត ដោយ​ព្រោះ​ម្ហូប​ចំណី​អ្វី នោះ​អ្នក​ប្រព្រឹត្ត​មិន​មែន​ដោយ​ស្រឡាញ់​ទៀត​ទេ កុំ​ធ្វើ​ឲ្យ​អ្នក​ណា ដែល​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស ត្រូវ​វិនាស​ដោយ‌សារ​ម្ហូប​របស់​អ្នក​ឡើយ


គួរ​តែ​កុំ​ឲ្យ​បរិភោគ​សាច់ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​អ្វី​ដែល​នាំ​ឲ្យ​បង​ប្អូន​អ្នក​ជំពប់ ឬ​រវាត​ចិត្ត ឬ​ធ្វើ​ឲ្យ​ខ្សោយ​នោះ​ឡើយ


តែ​អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស‌រើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍‌អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់


កុំ​ឡើយ កូន​អើយ ដ្បិត​សេចក្ដី​ដែល​អញ​ឮ​គេ​និយាយ​នោះ​មិន​ល្អ​ទេ យ៉ាង​នោះ​ឯង​នាំ​ឲ្យ​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា​ប្រព្រឹត្ត​រំលង​ហើយ