ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 73:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ហេតុ​នោះ​បាន​ជា​រាស្ត្រ​របស់​ទ្រង់​វិល​មក​ឯ​ណេះ ក៏​ផឹក​សំរេង​ទឹក​ដែល​ពេញ​ពែង​ផង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ សូម្បីតែ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ក៏​ត្រឡប់មក​រក​ពួកគេ​វិញ ហើយ​ទឹក​ដ៏បរិបូរ​ក៏​ត្រូវ​ពួកគេ​ផឹកអស់រលីង​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ហេតុ​នេះ​ហើយ​បាន​ជាប្រជា‌រាស្ត្រ​ព្រះ‌អង្គ ងាក​ទៅ​សរសើរ​គេ ហើយ​មិន​ឃើញ​ថា​គេ​មាន​កំហុស​អ្វី​ឡើយ ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ សូម្បី​តែ​ប្រជា‌រាស្ដ្រ របស់​ព្រះ‌ជាម្ចាស់ ក៏​វង្វេង​ទៅ​តាម​ពួក​គេ ព្រម​ទាំង​ចូល​ចិត្ត​ស្ដាប់​ពាក្យ​សម្ដី របស់​ពួក​គេ ដូច​ផឹក​ទឹក។

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ សូម្បី​តែ​ប្រជា‌រាស្ដ្រ របស់​អុលឡោះ​ក៏​វង្វេង​ទៅ​តាម​ពួក​គេ ព្រម​ទាំង​ចូល​ចិត្ត​ស្ដាប់​ពាក្យ​សំដី របស់​ពួក​គេ ដូច​ផឹក​ទឹក។

សូមមើលជំពូក



ទំនុកតម្កើង 73:10
1 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ពែង​១​នៅ​ព្រះ‌ហស្ត ដែល​មាន​ស្រា​កំពុង​តែ​ពពុះ​ឡើង ពែង​នោះ​ពេញ​ដោយ​ស្រា​លាយ ហើយ​ទ្រង់​ក៏​ចាក់​ចេញ ឯ​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន ដែល​នៅ​ផែនដី គេ​នឹង​ផឹក​សំរេង​កាក​ក្នុង​ពែង​នោះ​ជា​មិន​ខាន។