ទំនុកតម្កើង 35:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមកុំឲ្យពួកខ្មាំងសត្រូវរបស់ទូលបង្គំ មានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយ ក៏កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ បានមិចភ្នែកដាក់គ្នាដែរ ព្រះគម្ពីរខ្មែរសាកល កុំឲ្យពួកអ្នកដែលធ្វើជាសត្រូវនឹងទូលបង្គំដោយឥតហេតុ បានអរសប្បាយលើទូលបង្គំ កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំដោយគ្មានមូលហេតុ បានមិចភ្នែកឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមកុំឲ្យពួកខ្មាំងសត្រូវរបស់ទូលបង្គំ អរសប្បាយដោយឈ្នះទូលបង្គំឡើយ ក៏កុំឲ្យអស់អ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ មិចភ្នែកចំអក ទូលបង្គំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំបណ្តោយឲ្យអស់អ្នកដែលតាំងខ្លួន ជាសត្រូវនឹងទូលបង្គំ បានអរសប្បាយ ព្រោះតែទូលបង្គំចាញ់ សូមកុំបណ្តោយឲ្យអស់អ្នក ដែលស្អប់ទូលបង្គំដោយឥតហេតុផល ពេបជ្រាយដាក់ទូលបង្គំឡើយ។ អាល់គីតាប សូមកុំបណ្តោយឲ្យអស់អ្នកដែលតាំងខ្លួន ជាសត្រូវនឹងខ្ញុំ បានអរសប្បាយ ព្រោះតែខ្ញុំចាញ់ សូមកុំបណ្តោយឲ្យអស់អ្នក ដែលស្អប់ខ្ញុំដោយឥតហេតុផល ពេបជ្រាយដាក់ខ្ញុំឡើយ។ |
៙ ពួកអ្នកធំបានបៀតបៀនទូលបង្គំដោយឥតហេតុ ប៉ុន្តែចិត្តទូលបង្គំនៅតែភ័យញ័រចំពោះព្រះបន្ទូលទ្រង់
ក្រែងខ្មាំងសត្រូវរបស់ទូលបង្គំថា អញបានឈ្នះវាហើយ ហើយអ្នកដែលតតាំងនឹងទូលបង្គំ មានសេចក្ដីអំណរ ដោយទូលបង្គំត្រូវរឥលចេញ
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំទុកចិត្តនឹងទ្រង់ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមកុំឲ្យពួកខ្មាំងសត្រូវមានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឲ្យសោះ
តែក្នុងគ្រាដែលទូលបង្គំកើតមានសេចក្ដីទំនាស់ចិត្ត នោះគេបានអរសប្បាយវិញ ព្រមទាំងប្រជុំគ្នាផង មនុស្សចង្រៃនោះ គេប្រជុំគ្នាទាស់នឹងទូលបង្គំ តែទូលបង្គំមិនបានដឹងខ្លួនសោះ គេបានហែកទូលបង្គំឥតឈប់ឈរ
ពីព្រោះទូលបង្គំបាននឹកថា ក្រែងគេមានសេចក្ដីអំណរ ដោយទូលបង្គំភ្លាត់ជើង ហើយគេអួតខ្លួនទាស់នឹងទូលបង្គំ
ប៉ុន្តែពួកខ្មាំងសត្រូវនៃទូលបង្គំគេស្វិតស្វាញ ហើយមានកំឡាំង ឯពួកអ្នកដែលស្អប់ទូលបង្គំ ដោយឥតហេតុ ក៏ចំរើនជាច្រើនឡើង
ពួកអ្នកដែលប្រព្រឹត្តការអាក្រក់ស្នងនឹងគុណ គេតតាំងនឹងទូលបង្គំ ដោយព្រោះតែទូលបង្គំប្រព្រឹត្តតាមការល្អ
៙ ពួកអ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ នោះមានច្រើនជាងសក់ក្បាលនៃទូលបង្គំទៅទៀត អស់អ្នកដែលចង់បំផ្លាញទូលបង្គំ គឺជាពួកខ្មាំងសត្រូវ នឹងទូលបង្គំដោយឥតរឿង គេមានកំឡាំងណាស់ គេចាប់ឲ្យទូលបង្គំសងរបស់ដែលទូលបង្គំ មិនបានយកសោះ
ឱព្រះអង្គអើយ ទ្រង់ជ្រាបសេចក្ដីចំកួតរបស់ទូលបង្គំ ឯអំពើបាបនៃទូលបង្គំក៏មិនបិទបាំងនឹងទ្រង់ដែរ។
អ្នកណាដែលមិចភ្នែក នោះរមែងនាំឲ្យកើតទុក្ខ ហើយមនុស្សល្ងីល្ងើដែលមានមាត់រពឹស នោះក៏នឹងត្រូវដួលចុះ។
ពួកអ្នកដែលជាខ្មាំងសត្រូវនឹងខ្ញុំ ដោយឥតហេតុគេបានដេញតាមខ្ញុំ ដូចជាដេញតាមសត្វស្លាប
នោះដើម្បីឲ្យសេចក្ដី ដែលចែងទុកមកក្នុងក្រិត្យវិន័យរបស់គេបានសំរេច ដែលថា «គេបានស្អប់ខ្ញុំដោយឥតហេតុ»