ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 35:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​សាក្សី​កោង​លើក​គ្នា​ឡើង គេ​ចោទ​សួរ​ពី​រឿង​ដែល​ទូលបង្គំ​មិន​ដឹង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួក​សាក្សី​ព្យាបាទ​ក្រោកឡើង សាកសួរ​អំពីរឿង​ដែល​ខ្ញុំ​មិន​ដឹង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​សាក្សី​ក្លែង​ក្លាយ​លើក​គ្នា​ឡើង គេ​ចោទ​សួរ​ពី​រឿង​ហេតុ​ដែល​ទូល‌បង្គំ​មិន​ដឹង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​សាក្សី​ក្លែង‌ក្លាយ​ជា​ច្រើន នាំ​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ គេ​បាន​ចោទ​សួរ​ទូលបង្គំ​អំពី​កិច្ចការ ដែល​ទូលបង្គំ​ពុំ​បាន​ដឹង​ទាល់​តែ​សោះ។

សូមមើលជំពូក

អាល់គីតាប

មាន​សាក្សី​ក្លែង‌ក្លាយ​ជា​ច្រើន នាំ​គ្នា​ប្រឆាំង​នឹង​ខ្ញុំ គេ​បាន​ចោទ​សួរ​ខ្ញុំ​អំពី​កិច្ចការ ដែល​ខ្ញុំ​ពុំ​បាន​ដឹង​ទាល់​តែ​សោះ។

សូមមើលជំពូក



ទំនុកតម្កើង 35:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​ប្រគល់​ទូលបង្គំ​ទៅ​តាម​បំណង​ចិត្ត​នៃ​ពួក​អ្នក ដែល​តតាំង​នឹង​ទូលបង្គំ​ឡើយ ដ្បិត​មាន​ស្មរ​បន្ទាល់​ក្លែង​បាន​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ ព្រម​ទាំង​មាន​មនុស្ស​ដែល​ដក​ដង្ហើម​ចេញ​ជា​សេចក្ដី ច្រឡោត​ទទេ​ផង


គេ​តាំង​ឲ្យ​មាន​សាក្សី​ក្លែង​និយាយ​ថា មនុស្ស​នេះ​ចេះ​តែ​ពោល​ពាក្យ​ប្រមាថ​ដល់​ទី​បរិសុទ្ធ​នឹង​ក្រិត្យ‌វិន័យ


ហេតុ​អ្វី​បាន​ជា​ទ្រង់​ស្តាប់​តាម​ពាក្យ​របស់​មនុស្ស​ដែល​ថា ដាវីឌ​រក​ធ្វើ​ឲ្យ​វិនាស​ដល់​ទ្រង់​ដូច្នេះ


នោះ​ណាបាល​ឆ្លើយ​តប​ទៅ​ថា ដាវីឌ​ជា​អ្វី តើ​កូន​អ៊ីសាយ​នេះ​ជា​អ្វី សព្វ​ថ្ងៃ​នេះ មាន​បាវ​ជា​ច្រើន ដែល​រត់​ចោល​ពី​ចៅហ្វាយ​របស់​ខ្លួន​ទៅ