ឯបុត្រីក្រុងទីរ៉ុសនាងនឹងនៅទីនោះ ទាំងថ្វាយដង្វាយផង ពួកអ្នកមានក្នុងបណ្តាជន នឹងមករកពឹងគុណនៃឯងដែរ
ទំនុកតម្កើង 2:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ដូច្នេះ ឱពួកមហាក្សត្រទាំងប៉ុន្មានអើយ ចូរប្រព្រឹត្តដោយប្រាជ្ញាចុះ ឱពួកអស់ទាំងចៅក្រមនៅផែនដីអើយ ចូរទទួលសេចក្ដីផ្ចាលចុះ ព្រះគម្ពីរខ្មែរសាកល ដូច្នេះឥឡូវនេះ ស្ដេចទាំងឡាយអើយ ចូរឲ្យមានប្រាជ្ញា! ចៅក្រមទាំងឡាយនៃផែនដីអើយ ចូរទទួលការប្រៀនប្រដៅ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ឱស្ដេចទាំងឡាយអើយ ចូរមានប្រាជ្ញាឡើង! ឱពួកគ្រប់គ្រងនៅលើផែនដីអើយ ចូរទទួលដំបូន្មានចុះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ស្ដេចទាំងឡាយអើយ ចូររិះគិតពិចារណាឡើង! អ្នកគ្រប់គ្រងទាំងឡាយនៅលើផែនដីអើយ ចូរទទួលយកសេចក្ដីអប់រំទៅ! អាល់គីតាប ឥឡូវនេះ ស្ដេចទាំងឡាយអើយ ចូររិះគិតពិចារណាឡើង! អ្នកគ្រប់គ្រងទាំងឡាយនៅលើផែនដីអើយ ចូរទទួលយកសេចក្ដីអប់រំទៅ! |
ឯបុត្រីក្រុងទីរ៉ុសនាងនឹងនៅទីនោះ ទាំងថ្វាយដង្វាយផង ពួកអ្នកមានក្នុងបណ្តាជន នឹងមករកពឹងគុណនៃឯងដែរ
ពួកមហាក្សត្រនឹងធ្វើជាឪពុកចិញ្ចឹមឯង ហើយពួកអគ្គមហេសីនឹងធ្វើជាម្តាយបំបៅឯង គេនឹងក្រាបផ្កាប់មុខដល់ដីនៅមុខឯង ហើយនឹងលិទ្ធធូលីដីដែលជាប់ជើងឯង នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ា ហើយអស់អ្នកដែលសង្ឃឹមដល់អញនឹងមិនត្រូវខ្មាសឡើយ។
នោះទ្រង់នឹងប្រោសលើសាសន៍ជាច្រើនប៉ុណ្ណោះដែរ ពួកមហាក្សត្រនឹងបិទមាត់ នៅចំពោះទ្រង់ ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេឡើយ ហើយសេចក្ដីដែលគេមិនបានឮថ្លែងប្រាប់មកសោះ នោះគេនឹងបានយល់ច្បាស់វិញ។
អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់ឯង ហើយស្តេចទាំងប៉ុន្មាននឹងមកឯរស្មីដែលភ្លឺចេញពីឯង ក្នុងកាលដែលឯងរះឡើង
ឱក្រុងយេរូសាឡិមអើយ ចូរឲ្យឯងរាងចាលចុះ ក្រែងព្រលឹងអញព្រាត់ចេញពីឯង ក្រែងលោអញបំផ្លាញឯង ឲ្យទៅជាស្រុកចោលស្ងាត់ទទេ។
តើមានអ្នកណា ដែលមានប្រាជ្ញា ឲ្យយល់សេចក្ដីទាំងនេះបាន ឬមានគំនិតវាងវៃឲ្យបានស្គាល់សេចក្ដីទាំងនេះផង ដ្បិតអស់ទាំងផ្លូវរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ ពួកអ្នកសុចរិតនឹងដើរក្នុងផ្លូវទាំងនោះ តែមនុស្សទុច្ចរិតនឹងចំពប់ដួលក្នុងផ្លូវនោះវិញ។:៚
ដូច្នេះ ក្នុងអស់ទាំងគ្រួសារនៅផែនដី បើមានណាដែលមិនឡើងទៅឯក្រុងយេរូសាឡិម ដើម្បីថ្វាយបង្គំមហាក្សត្រ គឺព្រះយេហូវ៉ានៃពួកពលបរិវារទេ នោះនឹងគ្មានភ្លៀងធ្លាក់មកលើគេឡើយ