ត្រូវឲ្យរក្សាអណ្តាតខ្លួន ឲ្យរួចពីសេចក្ដីអាក្រក់ ហើយបបូរមាត់ផង មិនឲ្យពោលពាក្យកំភូត
ទំនុកតម្កើង 141:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ដាក់ការយាម នៅមាត់ទូលបង្គំ ហើយថែរក្សាទ្វារបបូរមាត់របស់ទូលបង្គំផង ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមដាក់អ្នកយាមនៅមាត់របស់ទូលបង្គំ សូមការពារទ្វារនៃបបូរមាត់របស់ទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ាអើយ សូមការពារមាត់ទូលបង្គំ សូមថែរក្សាទ្វារបបូរមាត់របស់ទូលបង្គំផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមរក្សាមាត់ទូលបង្គំ កុំឲ្យទូលបង្គំពោលពាក្យអាក្រក់សោះឡើយ។ អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមរក្សាមាត់ខ្ញុំ កុំឲ្យខ្ញុំពោលពាក្យ អាក្រក់សោះឡើយ។ |
ត្រូវឲ្យរក្សាអណ្តាតខ្លួន ឲ្យរួចពីសេចក្ដីអាក្រក់ ហើយបបូរមាត់ផង មិនឲ្យពោលពាក្យកំភូត
ខ្ញុំបាននឹកថា ខ្ញុំនឹងប្រយ័តផ្លូវខ្លួន ដើម្បីមិនឲ្យអណ្តាតខ្ញុំធ្វើបាបឡើយ ខ្ញុំនឹងដាក់បង្ខាំទប់មាត់ខ្ញុំ ក្នុងកាលដែលពួកអាក្រក់ នៅចំពោះមុខ
ខ្ញុំបាននៅជាគ ឥតនិយាយអ្វីសោះ គឺបាននៅស្ងៀមចំពោះទាំងសេចក្ដីល្អផង នោះសេចក្ដីទុក្ខព្រួយរបស់ខ្ញុំក៏ជ្រួលឡើង
មាត់ទូលបង្គំនឹងពេញដោយសេចក្ដីសរសើរដល់ទ្រង់ ហើយនឹងពោលពីកិត្តិសព្ទនៃព្រះនាមទ្រង់ដរាបរាល់ថ្ងៃ
កុំឲ្យទុកចិត្តអ្នកជិតខាង ក៏កុំឲ្យជឿមិត្រសំឡាញ់ផង សូម្បីតែនាងដែលឯងឱបនៅនាទ្រូងក៏ចូររក្សាបបូរមាត់ចំពោះនាងដែរ
បើអ្នកណាស្មានថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្តាតសោះ អ្នកនោះឈ្មោះថាបញ្ឆោតចិត្តខ្លួនហើយ ឯសាសនារបស់អ្នកនោះជាឥតប្រយោជន៍ទទេ
ដ្បិតយើងទាំងអស់គ្នាក៏ជំពប់ជាញយៗដែរ បើអ្នកណាមិនបានជំពប់ដោយពាក្យសំដី នោះជាមនុស្សគ្រប់លក្ខណ៍ហើយ ដែលអាចនឹងទប់រូបកាយទាំងមូលបានដែរ