Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 39:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ខ្ញុំ​បាន​នៅ​ជា​គ ឥត​និយាយ​អ្វី​សោះ គឺ​បាន​នៅ​ស្ងៀម​ចំពោះ​ទាំង​សេចក្ដី​ល្អ​ផង នោះ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​ក៏​ជ្រួល​ឡើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ខ្ញុំ​បាន​ទៅជាគ​ដោយ​ភាពស្ងៀមស្ងាត់ គឺ​មិននិយាយ​អំពី​ការ​ល្អ នោះ​ទុក្ខព្រួយ​របស់ខ្ញុំ​ក៏​ជ្រួលឡើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ខ្ញុំ​បាន​នៅ​ស្ងៀម ឥត​និយាយ​ស្ដី គឺ​បើ​ទោះ​ជា​ការ​ល្អ ក៏​ខ្ញុំ​មិន​និយាយ​ដែរ ហើយ​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​ក៏​ជ្រួល​ឡើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ខ្ញុំ​បិទ​មាត់​នៅ​ស្ងៀម គឺ​ទោះ​បី​ការ​ល្អ​ក៏​ខ្ញុំ​មិន​និយាយ​ដែរ! ដូច្នេះ ខ្ញុំ​កាន់​តែ​ឈឺ​ចុក​ចាប់​ឥត​ឧបមា!។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ខ្ញុំ​បិទ​មាត់​នៅ​ស្ងៀម គឺ​ទោះ​បី​ការ​ល្អ​ក៏​ខ្ញុំ​មិន​និយាយ​ដែរ! ដូច្នេះ ខ្ញុំ​កាន់​តែ​ឈឺ​ចុក​ចាប់​ឥត​ឧបមា!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 39:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ នៃ​អស់​ទាំង​បញ្ញត្ត​ទ្រង់​មក​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​កាន់​តាម​ដរាប​ដល់​ចុង​បំផុត


សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​យោបល់ នោះ​ទូលបង្គំ នឹង​កាន់​តាម​ក្រិត្យ‌វិន័យ​ទ្រង់ អើ ទូលបង្គំ​នឹង​រក្សា​ទុក​ឲ្យ​អស់​ពី​ចិត្ត​ផង


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ដាក់​ការ​យាម នៅ​មាត់​ទូលបង្គំ ហើយ​ថែ​រក្សា​ទ្វារ​បបូរ​មាត់​របស់​ទូលបង្គំ​ផង


ចូរ​ថយ​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​វិញ ចូរ​ស្វែង​រក​សេចក្ដី​សុខ ហើយ​ដេញ​ជាប់​តាម​ចុះ


ទ្រង់​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ធ្វើ​ទុក្ខ តែ​ទ្រង់​មិន​បាន​ហើប​ព្រះ‌ឱស្ឋ​សោះ គឺ​ដូច​ជា​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​សំឡាប់ ហើយ​ដូច​ជា​ចៀម​ដែល​គ​នៅ​ចំពោះ​ពួក​អ្នក​កាត់​រោម​យ៉ាង​ណា ទ្រង់​ក៏​មិន​បាន​ហើប​ព្រះ‌ឱស្ឋ​សោះ​យ៉ាង​នោះ​ដែរ


កុំ​ឲ្យ​របស់​បរិសុទ្ធ​ដល់​ឆ្កែ ឬ​បោះ​កែវ‌មុក្តា​របស់​ខ្លួន នៅ​មុខ​ជ្រូក​ឡើយ ក្រែង​វា​ជាន់​ឈ្លី រួច​ត្រឡប់​ស្ទុះ​មក​ខ្វេះ​អ្នក​វិញ


ដ្បិត​យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ ពុំ​បាន​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម