មួយទៀត នៅពេលថ្ងៃ ទ្រង់បាននាំពួកឰយុកោនោះ ដោយសារបង្គោលពពក ហើយពេលយប់ ដោយសារបង្គោលភ្លើង ដើម្បីនឹងបំភ្លឺផ្លូវដែលគេត្រូវដើរ
ទំនុកតម្កើង 105:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានលាតពពក សំរាប់គ្របបាំងគេ ព្រមទាំងភ្លើង សំរាប់បំភ្លឺនៅពេលយប់ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានលាតពពកធ្វើជារបាំង ក៏ប្រទានភ្លើងដើម្បីបំភ្លឺទៅលើយប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានលាតពពកជាម្លប់គ្របបាំងគេ ហើយប្រទានភ្លើងជាពន្លឺបំភ្លឺនៅពេលយប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានដាក់ពពក*បាំងពីលើពួកគេ ហើយប្រទានដុំភ្លើងមកបំភ្លឺពួកគេ នៅពេលយប់។ អាល់គីតាប ទ្រង់បានដាក់ពពកបាំងពីលើពួកគេ ហើយប្រទានដុំភ្លើងមកបំភ្លឺពួកគេ នៅពេលយប់។ |
មួយទៀត នៅពេលថ្ងៃ ទ្រង់បាននាំពួកឰយុកោនោះ ដោយសារបង្គោលពពក ហើយពេលយប់ ដោយសារបង្គោលភ្លើង ដើម្បីនឹងបំភ្លឺផ្លូវដែលគេត្រូវដើរ
គង់តែទ្រង់មិនបានបោះបង់ចោលគេ នៅទីរហោស្ថានដែរ គឺដោយទ្រង់មានសេចក្ដីមេត្តាករុណាដ៏ក្រៃលែង ឯបង្គោលពពកមិនបានថយចេញ លែងនាំផ្លូវគេនៅវេលាថ្ងៃឡើយ ហើយបង្គោលភ្លើងក៏មិនលែងបំភ្លឺគេនៅវេលាយប់ ដើម្បីនឹងបង្ហាញផ្លូវ ដែលគេត្រូវដើរដែរ
នៅវេលាថ្ងៃទ្រង់បាននាំគេ ដោយពពក ហើយវេលាយប់ទាល់ព្រឹក បាននាំដោយពន្លឺនៃភ្លើងវិញ
នៅវេលាយាមព្រឹកនោះ ព្រះយេហូវ៉ាទ្រង់ក៏ទតពីបង្គោលភ្លើង ហើយនឹងពពកទៅឃើញពួកពលទ័ពសាសន៍អេស៊ីព្ទ រួចទ្រង់បណ្តាលឲ្យពួកពលទ័ពសាសន៍អេស៊ីព្ទកោលាហលឡើង
ព្រះយេហូវ៉ា ទ្រង់នឹងបង្កើតឲ្យមានពពក នឹងផ្សែងនៅវេលាថ្ងៃ ហើយភ្លើងដ៏ឆេះបំភ្លឺនៅវេលាយប់ ពីលើទីលំនៅទាំងមូលនៅភ្នំស៊ីយ៉ូន ហើយពីលើទីប្រជុំទាំងប៉ុន្មានរបស់គេ ដ្បិតគ្រប់ទាំងទីគួរគោរព នឹងមានគំរបគ្របបាំងទាំងអស់