រូបេនអើយ ឯងជាកូនច្បង ជាឫទ្ធីហើយជាដើមកំឡាំងរបស់អញ ឯងមានកិត្តិយស មានឥទ្ធិឫទ្ធិយ៉ាងឯក
ទំនុកតម្កើង 105:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានប្រហារអស់ទាំងកូនច្បងនៅក្នុងស្រុកគេ គឺជាដើមកំឡាំងរបស់គេទាំងប៉ុន្មាន ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះអង្គបានវាយសម្លាប់អស់ទាំងកូនច្បងនៅក្នុងស្រុករបស់ពួកគេ គឺផលដំបូងនៃអស់ទាំងកម្លាំងរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានប្រហារអស់ទាំងកូនច្បង នៅក្នុងស្រុកគេ គឺជាផលដំបូងនៃកម្លាំងទាំងប៉ុន្មានរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះអង្គបានប្រហារកូនច្បងទាំងប៉ុន្មាន នៅក្នុងស្រុករបស់គេ គឺកូនដែលកើតមកក្នុងពេលគេ នៅពេញកម្លាំងនៅឡើយ។ អាល់គីតាប បន្ទាប់មក ទ្រង់បានប្រហារកូនច្បងទាំងប៉ុន្មាន នៅក្នុងស្រុករបស់គេ គឺកូនដែលកើតមកក្នុងពេលគេ នៅពេញកម្លាំងនៅឡើយ។ |
រូបេនអើយ ឯងជាកូនច្បង ជាឫទ្ធីហើយជាដើមកំឡាំងរបស់អញ ឯងមានកិត្តិយស មានឥទ្ធិឫទ្ធិយ៉ាងឯក
គឺទ្រង់ដែលបានប្រហារអស់ទាំងកូនច្បង របស់សាសន៍អេស៊ីព្ទ ទាំងមនុស្ស ហើយនឹងសត្វផង។
គឺដល់ទ្រង់ដែលបានប្រហារស្រុកអេស៊ីព្ទ ចំលើអស់ទាំងកូនច្បងរបស់គេ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
ក៏បានប្រហារអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ គឺជាដើមកំឡាំងរបស់ហាំនៅក្នុងត្រសាលគេ។
ដ្បិតនៅយប់នោះអញនឹងដើរកាត់ស្រុកអេស៊ីព្ទ ហើយនឹងវាយអស់ទាំងកូនច្បងនៅក្នុងស្រុក ចាប់តាំងពីមនុស្សដល់សត្វ ព្រមទាំងធ្វើទោសដល់អស់ទាំងព្រះនៃស្រុកអេស៊ីព្ទផង គឺអញនេះជាព្រះយេហូវ៉ា
ហើយអញប្រាប់ឯងថា ចូរបើកឲ្យកូនអញចេញទៅ ដើម្បីនឹងថ្វាយបង្គំអញ បើឯងមិនព្រមទេ នោះមើល អញនឹងសំឡាប់កូនច្បងរបស់ឯងចោល។
ដោយសារសេចក្ដីជំនឿ នោះលោកបានធ្វើបុណ្យរំលង ទាំងរលាស់ឈាម ដើម្បីកុំឲ្យមេបំផ្លាញពួកកូនច្បង បានមកពាល់ដល់គេឡើយ។